​​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដែលមាន​គ្រឿងញៀន​ជាប់​ខ្លួន​

0

ខេត្តបន្ទាយមានជ័យ​៖​លោក​អនុសេនីយ៍ឯក​ជា​ដា​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​ឃាត់ខ្លួន​យុវជន​២​នាក់​ក្នុង​ខ្លួន​មាន​គ្រឿងញៀន​៣​កញ្ចប់​ក្នុងពេល​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត និង​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​តាម​ដងផ្លូវ​ត្រង់ចំណុច​មុខ​វត្ត​បា​លិ​លេ​យ្យ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​នៅ​ព្រឹក​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០១៥ ។​លោក​ជា​ដា​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទី​១-​ឈ្មោះ ប៊ិន សុឃឿន ហៅ ចេង ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ ជើងភ្នំ ឃុំ ជើងភ្នំ ស្រុក​បាភ្នំ ខេត្តព្រៃវែង ស្នាក់នៅ​មិន​ពិតប្រាកដ​មាន​មុខរបរ​កម្មករ ទី​២​ឈ្មោះ​លី​ហាន​ហៅ​មូ​ម​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំមាន​ស្រុកកំណើត​ភូមិ​ថ្មី​ឃុំ​ថ្មី ស្រុកស្រែ​អំបិល ខេត្តកោះកុង បច្ចុប្បន្ន ភូមិ​បា​លិ​លេ​យ្យ​2image សង្កាត់​និង​ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ​មុខរបរ​កម្មករ ។​ក្រោយ​បញ្ជូនមក​ទី​បញ្ជា​កងរាជអាវុធហត្ថ​ខេត្ត​លោក​ឨ​បូ​រិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​និយាយថា​នៅមុខ​អាវុធហត្ថ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​គ្រឿងញៀន​ទាំង​៣​កញ្ចប់​នោះ​ពួកគេ​បាន​ទិញ​ពី​មនុស្ស​ម្នាក់​ទិញ​មក​ដើម្បី​ជក់​ព្រោះ​វា​មាន​កំលាំង​នៅពេល​ធ្វើ​ការងារ​សំណង់ ។​ដោយមាន​ចំលើយសារភាព​ជនសង្ស័យ​បច្ចុប្បន្ន​កម្លាំង​អាវុធហត្ថ​បាន​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕