ខេត្តស្ទឹងត្រែងពង្រឹងសេវាសុខាភិបាលជូនប្រជាពលរដ្ឋ

0

ស្ទឹងត្រែង៖មន្ត្រីគម្រោងពង្រឹងប្រពន្ធ័សុខាភិបាលនៅកម្ពុជាហៅថា(URC)បានលើកឡើងថាមណ្ឌលសុខភាពមួយចំនួននៅតាមឃុំ ក្នុងខេត្តស្ទឹងត្រែងផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋនៅមានកំរិតទាបហើយសំណូមពរឲ្យមន្ទីរសុខាភិបាលខេត្ត ត្រូវធ្វើការពិនិត្យឡើងវិញ។ក្នុងកិច្ចប្រជុំស្តីពីការផ្តល់ហិរញ្ញប្បទានផ្នែកសុខាភិបាល និងសុខភាពសហគមន៏នៅសាលាខេត្តស្ទឹងត្រែងថ្ងៃទី២១ខែកក្កដានេះលោកស៊ីផុនមន្ត្រីរបស់អង្គការURCបានលើកឡើងថា៖ប្រជាពលរដ្ឋនៅតាមឃុំមួយចំនួន ពេលមានជំងឺទៅកាន់មណ្ឌលសុខភាពភាគច្រើនមិនបានជួបគ្រូពេទ្យដោយសារនៅតាមមណ្ឌលសុខភាពនោះគ្មាន ពេទ្យប្រចាំការតម្រូវឲ្យមន្ទីសុខាភិបាល ធ្វើការកែសំរួលឡើងវិញ ដើម្បីសុខមាលភាពប្រជាពលរដ្ឋ។លោកអ៊ុងសូវៀតប្រធានមន្ទីរសុខាភិបាលខេត្តបានទទួលស្គាល់ថា៖ បញ្ហាទាំងនេះពិតជាមានការឆកល្វេងដោយសារមណ្ឌលសុខភាពមួយចំនួន នៅឆ្ងាយការគ្រប់គ្រងមិនបានដិតដល់ហើយមន្ត្រីមួយចំនួនខ្វះការយកចិត្តទុកដាក់មិនគោរពការងារខ្លួនឯង។07.21_13.01
លោកបញ្ជាក់ថា៖ករណីនេះលោកហ្នឹងចុះធ្វើការស្រាវជ្រាវ ហើយក៏មិនលើកលេងចំពោះ មន្ត្រីអសកម្មនោះដែរ នៅគ្រប់មណ្ឌលសុខភាព នៅគ្រប់មន្ទីរពេទ្យគឺ យើងមានទាំងលេខទូរសព្ទ័ទៀត ឮលេខទូរសព្ទ័របស់មន្ត្រីនិមួយៗ អញ្ចឹងសូមឲ្យអង្គការក្រៅរដ្ឋាភិបាលក៏ដូចជាសង្គមស៊ីវិលអីមួយចំនួន ដែលបញ្ហាហ្នឹងនិយាយឲ្យច្បាស់ម៉ូមណ្ឌលសុខភាពណាហើយ បុគ្គលឹកមន្ត្រីមួយណានៅកន្លែងណាឲ្យច្បាស់ៗ ម៉ូកុំចេះតែថាកាលណាចេះតែថាអញ្ចឹងពិបាកហ្នឹងរកឬក៏ថាឲ្យចំតែម្តងជម្រាបជូនមកមន្ទីរសុខាភិបាលដើម្បីខ្ញុំចាត់វិធានការព្រោះយើងមិនលើកលែងឲ្យទេចំពោះមន្ត្រីមិនគោរពវិន័យមិនមានក្រមសីលធម៌វិជ្ជវៈយើងមិនអត់ឱនឲ្យដាច់ខាតយើងត្រូវតែអនុវត្តឲ្យទាល់តែបានបញ្ហានេះយើងមិនឲ្យកើតមានទេចំពោះមន្ត្រីរបស់យើង។លោកយ៉ង់ សុវឌ្ឍនាអភិបាលរងខេត្តមានប្រសាសន៍ថា៖ យើងត្រូវផ្តោតសំខាន់លើផ្នែកសុខភាពជាចំបងហើយពេលទទួលព័ត៌មាននេះវាជាការជួយស្ថាបនាបានល្អសំរាប់ឲ្យយើងនាំគ្នាធ្វើការកែលំអរនិងជំរុះចោលនូវកំហុសឆ្គង ដែលកើតមានកន្លងមកងាកមកនាំគ្នា លើកកំពស់ការទទួលខុស ចំពោះការងារឲ្យល្អប្រសើរឡើងវិញធ្វើយ៉ាងណា ពីនិត្យព្យាបាលប្រជាពលរដ្ឋយើង ឲ្យបានម៉ត់ចត់បំរើសេវាគាត់ឲ្យបានល្អកុំឲ្យគាត់ថ្នាន់ថ្នាក់ហើយហ្នឹងមានទោសៈអីហ្នឹងគ្រូពេទ្យយើងណា ពិសេសនៅស្រុកប្រតិបត្តិ ត្រូវត្រួតពិនិត្យឡើងវិញអំពីបណ្ឌលសុខភាពអំពីចែកវេនយាម ប្រចាំការនៅថ្ងៃសៅនិងថ្ងៃអាទិត្យដែលយើងមានរបាយការណ៏ រនស់URCបង្ហាញឈ្មោះមណ្ឍលសុខភាពសូមខាងURCប្រគល់ទៅឲ្យមន្ទី_13.01សុខាភីបាលដើម្បីធ្វើការកែសំរួលឡើងវិញ។លោកប៉ុកសារឿនអនុប្រធានមន្ទីរអប់រំខេត្តបានគាំទ្រដល់វិធានការ កែលំអរវិស័យសុខាភិបាលនេះពីព្រោះនៅតាមមូលដ្ឋានភាគច្រើនតែបងប្អូនជនជាតិដើមភាគតិចគាត់រស់នៅខ្វះទាំងចំណេះដឹងខ្វះទាំងការអប់រំដូចនេះបើនៅតាមមូលដ្ខានមានសេវាសុខាភិបាលល្អ ការរស់នៅរបស់ប្រជាពលរដ្ឋក៏មានភាពកក់ក្តៅផងដែរ។
សូមបញ្ជាក់ថា៖ខេត្តស្ទឹងត្រែងមានមន្ទីរពេទ្យបង្អែក១មណ្ឌលសុខភាពចំនួន១២ ក្នុងចំណោមឃុំសង្កាត់ទាំង៣៤ និងមានបុគ្គលិកសុខាភិបាលចំនួន៣៤៣នាក់ ៕