​រថយន្ត​មន្ត្រី​យោធា​ពាក់​ស័ក្តិ​៤ បើក​បុក​ជិះ​ម៉ូតូ​ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់​នៅ​ស្រុក​ស្នួល​

0

ខេត្តក្រចេះ​៖ អធិការរង​នគរបាល​ស្រុក​ស្នួល លោក​វរៈសេនីយ៍ត្រី កែវ វី​ណូ បានឱ្យដឹងថា យ៉ាងហោចណាស់​ក៏មាន​ស្ត្រី​ម្នាក់​បាន​ស្លាប់ និង​២​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ ក្នុង​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​បង្កឡើង​ដោយ​រថយន្ត CAMRY ពណ៍​ត្រេ​អី ពាក់​ស្លាក​លេខ​ខេមរៈភូមិន្ទ បុក​អ្នកជិះ​ម៉ូតូ​ពេញទំហឹង ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​ត្រូវបាន​រត់គេចខ្លួន​បាត់​។​គ្រោះថ្នាក់​ចរាចរណ៍ មួយ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​២០ ខែកក្កដា នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧៦ ចំនុច​គីឡូម៉ែត្រ​លេខ ១០៨ ស្ថិតនៅក្នុង​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ IMG-20150721-WA0016បណ្តាលអោយ​ជនរងគ្រោះ​ម្នាក់​បាន​ស្លាប់​ក្នុង​ហេតុ​ការ​នេះ ។​ជនរងគ្រោះ​ឈ្មោះ សោម ឯម ភេទ​ស្រី​អាយុ​៣១​ឆ្នាំ​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ចំណែក​២​នាក់​ផ្សេងទៀត ឈ្មោះ សូរ ចំរើន ជា​កូនប្រុស​ទើបតែ​អាយុ​២​ឆ្នាំ និង​ម្នាក់ទៀត​ត្រូវជា​ម្តាយ​ឈ្មោះ មាស សុផាត អាយុ​៥១​ឆ្នាំ បាន​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ចាម ជនរងគ្រោះ​ទាំងបី​នាក់ មាន​ទីលំនៅ​ក្នុង​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ​។​ដោយឡែក​អ្នកបើកបរ​រថយន្ត​hបង្ក ត្រូវបាន​ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​យោធា បាន​រត់គិចខ្លួន ដោយ​បន្សល់ទុក​រថយន្ត និង​ឯកសណ្ឋាន​យោធា​ពាក់​ស័ក្តិ​៤​នោះ ឈ្មោះ ឆឹ​ត ភារ​ម្យ ដែល​កន្លងទៅ​គេ​តែងតែ​ឃើញ​មន្ត្រី​យោធា​ម្នាក់នេះ នៅ​ឈរជើង​នៅ​ចំនុច​កា​បី ក្នុង​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ចាំ​រាប់​ក្បាល​ឡាន​ដឹកឈើ​យកលុយ ឬ​ពេលខ្លះ​យោធា​ម្នាក់នេះ បាន​ដឹកឈើ​ខ្លួនឯង​ក៏មាន នេះ​បើតាម​ការ​ឱ្យដឹងពី​មន្ត្រីនគរបាល​ដែល​ឈរជើង​នៅ​តំបន់​នោះ ។​លោក​វរៈសេនីយ៍ត្រី កែវ វី​ណូ បាន​បញ្ចា​ក់ថា ក្រោយពី​កើតហេតុ​បាន​១​ថ្ងៃ ខាង​សាច់​ញ្ញា​ត្តិ ជន​អ្នកបើករថយន្ត​បង្ក ចូលមក​ដោះស្រាយ​ជាមួយ ខាង​ជនរងគ្រោះ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល​នៅ​រសៀល​ថ្ងៃទី​២១​ខែកក្កដា​នេះ ៕IMG-20150721-WA0015