​នគរបាល​ក្រុង​ឃាត់ខ្លួន​បុរស​ពី​នាក់​បន្ត​បន្ទាប់ពី​កន្លែង​ផ្សេងគ្នា​ដោយសា​តែ​ផឹកស្រា​ស្រវឹង​ប្រើ​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​និង​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​

0

​ខេត្តពោធិ៍សាត់​៖បុរស​ពី​នាក់​ត្រូវបាន​នគរបាល​ប៉ុ​ស្ត៍​រដ្ឋបាល​តាម​សង្កាត់​ឃាត​ខ្លួន​ជា​បន្តបន្ទាប់​ដើម្បី​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​ចាត់កា​បន្ត ។ ខ​ណះ​ដែល​ពួកគេ​បាន​ប្រើ​អំពើ​ហឹ​ង្សា​ពី​កន្លែង​ផ្សេងៗ​គ្នា ដោយ​បុរស​ទី​០១ ផឹក​ស៊ី​ស្រវឹង​ហើយ​ជក់​កញ្ឆារ​វាយ​ប្រពន្ធ​កូន​កាលពី​វេលា​ម៉ោ​ង​៧​និង​៣០​នាទី​យប់​ឯ​បុរស​ទី​០២​នោះ​ក៍​ផ្ដើម​ពី​កា​ផឹក​ស៊ី​ស្រវឹង​ក៍បាន​ប្រើ​អំពើ​ហឹ​ង្សា​វាយបំផ្លាញ​ទ្រព្យសម្បត្តិរ​បស់​ថៅកែរ​ខ្លួនឯង​កាលពី​វេលា​ម៉ោ​ង​៨​និង​៣០​នាទី​យប់​ក្នុង​ថ្ងៃ​ជាមួយគ្នា​ទី​២០​ខែ​កក្ដ​ដា​ឆ្នាំ​២០១៥​។​បើតាម​មន្ត្រីនគរបាល​ប៉ុ​ស្ត៍​សង្កាត់​បន្ទាយ​ដី​បាន​ឲ្យ​ដឹងថា​បុរស​នៅ​មោ​៉​ង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០១៥​មាន​បុរស​ម្នាក់​ឈ្មោះ ពែង ណាក់ ហៅ​ពេជ្រ អាយុ​៥៩​ឆ្នាំ​រស់នៅ​កន្លែងកើតហេតុ​ក្នុង​ភួ​មិ​កែវ​មន្នី សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់ បាន​ផឹកស្រា​ស្រវឹង​ហើយ​ទៅ​ជក់​កញ្ឆារ​បណ្ដាល​ឲ្យ​ញៀន​កញ្ឆារ​នោះ​ខ្លាំង​ក៍បាន​ប្រើ​អំពើ​ហឹ​ង្សា​វាយ​ក្រុម​គួ​សារ​ប្រពន្ធ​និង​កូន​ទើប​សមត្ថកិច្ច​នគរបាល​ចុះ​អន្តរាគ​ម៏​ឃាត់3ខ្លួន​ជនសង្ស័យ​នេះ​មកកាន់​អធិការនគរបាល​ក្រុង​ពោធិ៍សាត់​ចាត់ការ​ផ្លូវច្បាប់​តែម្ដង​។​បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​ករណី​ហឹ​ង្សា​នេះ​រូ​ច​ភ្លាម​មន្ត្រីនគរបាល​សង្កាត់​ផ្ទះ​ព្រៃ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ម្នាក់​ឈ្មោះ មី​វ យា​៉​ន អាយុ​២៧​ឆ្នាំ​ដែលមាន​ទីលំនៅ​ឯ​ភួ​មិ​តា​ម៉ៅ ឃុំ​រា​ធរ ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង បានមក​ស្នាក់នៅ​កន្លែងកើតហេតុ​ក្នុង​ភួ​មិ​ពាល​ញែក​០១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ដើម្បី​ធ្វើ​ការងារ​ជា​អ្នក​ព្រូឡាន​ឲ្យ​គេ​នោះ ។ នៅវេលា​មោ​៉​ង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​២០ ខែ​កក្ដ​ដា ឆ្នាំ​២០១៥ ក៍បាន​ផឹក​សី​ុ​ស្រវឹង​ជោគជាំ​រូ​ចក៍​ផ្ទុះ​កំហឹង​ចេញពី​ខ្លួន​ដោយសា​តែ​ជាតិ​ជាតិ​ស្រា​ចូលខ្លួន​ក៍បាន​ប្រើ​អំពើ​ហឹ​ង្សា វាយបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ថៅកែ​ខ្លួនឯង​ខូចខាត​អស់​មួយចំនួន ធ្វើ​ឲ្យ​2ថៅកែ​ខឹង​ក៍​ប្ដឹង​នគរបាល​ចាប់​ឃាត់ខ្លួន​បញ្ជូន​ជនសង្ស័យ​នេះ​ទៅកាន់​អធិការនគរបាល​ក្រុង​ទាំងយប់​ចាត់កា​បន្ត​តែម្ដង​។​លោក ឈន រិ​ទ្ធិ អធិការនគរបាល​ក្រុង​ពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទៃ​ង​ពី​នាក់​ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ពីបទ​ហឹ​ង្សា​ដោយ​ចេតនា​ផ្ដើម​ពី​ផឹកស្រា​ស្រវឹង​វាយ​ប្រពន្ធ​កូន​និង​ម្នាក់ទៀត​វាយបំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នកដ៍ទៃ​នោះ​សមត្ថកិច្ច​កំពុង​សួរចម្លើយ​ដើម្បី​បង្ករ​សំណុំរឿង​បញ្ជូន​បន្តទៅ​ព្រណ្ម​ទណ្ឌ​កម្រិត​ស្រាល​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ព្រោះ​ក្នុងចំនោម​ពី​នាក់​នោះ​មាន​ម្នាក់​ឈ្មោះ ពែង ណាក់ ហៅ​ពេជ្រ អាយុ​៥៩​ឆ្នាំ​នោះ​ធ្លាប់​ជាប់គុក​ម្ដង​រូ​ច​ទៅហើយ​៕