ខេត្តព្រះសីហនុ៖មនុស្សម្នាស្ទើរមួយភូមិមានការភ្ញាក់ផ្អើលខណៈពេលពូកគេប្រទះឃើញសពទារិការ២នាក់ដែលគេសង្សយ័ថាជាកូនភ្លោះទើបនឹងប្រសូត្រ ត្រូវគេយកមកបោះចោលក្នុង ធុង សំរាម ទុកឲ្យស្រមោចស៊ីនិងរុយរោមយ៉ាងអាណោចអធម៏បំផុតកាលពីព្រឹក ថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិលេខ១សង្កាត់លេខ១ក្រុង.ខេត្តព្រះសីហនុ(តំបន់ផ្ទះជូលខាងមុខរោងចក្រដេស្បែកជើង(ញ៉ូរស្តារ) ។.ទាក់ទិនទៅនិងហេតុការណ៍ប្រទះឃើញសពទារិការខាងលើនេះ ត្រូវបាន បងស្រីម្នាកឈ្មោះ ស៊ីណា ដែលរស់នៅក្បែរៗនោះបាននិយាយរៀបរាប់ប្រាប់ឲ្យដឹងថានៅព្រឹកកើតហេតុនោះ ខណៈ ពេលរូបគាត់យកសំរាមមួយស្បោងទៅបោះចោលក៍ស្រាប់តែប្រទះឃើញសពទារិការទាំង២នោះប្រឡាក់សុទ្ធតែឈាមរុំក្រណាត់កញ្ចាស់មួយផ្ទាំងបោះចោលក្នុងធុងសំរាម ដោយខ្លូនប្រាណទារិការ ត្រូវស្រមោច ស៊ីនិងរុយគូរឲ្យអាសូរបំផុត។ហើយភ្លាមៗនោះរូបគាត់ក៍បានស្រែហៅឲ្យគេឯងមកជូយ មើលព្រមទាំងទូរសព្ទ័ជំរាបទៅសមត្ថកិច្ចប៉ូលិសប៉ុស្តិ៏រដ្ឋបាលសង្កាត់លេខ១ឲ្យបានជ្រាបក្នុងពេលនោះផងដែរដើម្បីឲ្យមកធ្វើការពិនិត្យ។
.ជុំវិញបញ្ហារនេះគេមិនដឹងថាអត្តសញ្ញាណម្តាយទរិការទាំងពីរនេះជាអ្នកណានៅឡើយទេហើយក៍មិនដឹងថាទារិការទាំងពីរនេះត្រូវម្តាយរបស់ខ្លូនយកបោះចោលទាំងរស់ឬស្លាប់ហើយបានយកមកបោះចោលនោះដែរ។តែទោះបីជាយ៉ាងណាក៍ដោយសំរាប់បងប្អូនប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ដ៍សែនស្រណោះនេះ ដោយម្នាក់ៗបាននិយាយថាម្តាយទារិការទាំងពីរនេះមិនដឹងជា មនុស្ស ចរិកបែបណាទេដែលបានយកកូនដែលកើតចេញពីរផ្ទៃរបស់ខ្លូនទៅចោលនៅក្នុងធុងសំរាមដូចខ្មោចឆ្កែ ខ្មោចឆ្មា ទុកឲ្យប្រស៊ីរុយរោមបែបនេះវាជាអំពើអមនុស្សធម៏បំផុត ។
.ជាមួយគ្នានេះក្រោយពីរមានភាពភ្ញាក់ផ្អើលកើតឡើង ក៍មានប្រភពពត៏ក្រៅផ្លូវការចំនូនបានលូច បង្ហើប ម្តាយទាំរិការទាំងពីរជាស្ត្រីបំរើការក្នុងរោងចក្រ(ដេរស្បែកជើងញ៉ូស្តារ)ដោយស្ត្រីរូបនោះបាន ស្រឡាញ់លូចលាក់ជាមួយបុរសម្នាក់ជាមន្ត្រីបំរើការងារនៅកំពង់ផែស្វយត័ខេត្តព្រះសីហនុរយៈពេល ជាខែមកហើយរហូតដល់មានផ្ទៃពោះមាន(កូនភ្លោះ)ទាំង២ខាងលើនេះ។ពាក់ពន្ធ័សពទារិការខាងលើនេះត្រូវបានប្រភពដ៍ដែលបន្តទៀតថាទារិការទាំងពីរនេះមានអាយុពរពោះប្រាំពីរខែប៉ុន្តែរត្រូវម្តាយរបស់វាចាក់ថ្នាំទំលាក់សម្លាប់ចោលខណៈពេលដែលបុរសជាអ្នកផ្តល់កំណើតឲ្យទារិការទាំងពីរនេះធ្វើការបដិសេដ្ឋព្យាយាមមិនទទូលយកការទទូលខុសត្រូវ ជាហេតុធ្វើស្ត្រីជាម្តាយដែលមានចរិកឆេវឆាវពោរពេញ ទៅកំហឹងផងនោះ និងចង់ចាញ់ចង់ឈ្នះ ក៍សម្រេចចាក់ផ្នាំរំលូតសម្លាប់កូនបែបនេះតែម្តងទៅ។ តែទោះជាយ៉ាងណាអ្វីដែលបានបញ្ជាក់ខាងលើនេះវាគ្រាន់តែជាពាក្យអាចាមរាមតែប៉ុណ្ណុះមិនអាចយកជាផ្លូវការនោះទេ។បច្ចុប្បន្នសពទារការត្រូវបានអ្នកស្រុកអ្នកភូមិនាំគ្នាវិខ្ចប់ដើម្បីកប់ឲ្យបានត្រឹមត្រូវរូចរាល់ហើយ។ចំណែកឯសមត្ថកិច្ចប៉ូលិសកំពង់ធ្វើការស្រាវជ្រាវរឿងនេះជាបន្តដើម្បីស្វែងរការពិតមានវិធានការតាមផកលូវច្បាប់៕