​ចាប់​ជនសង្ស័យ​ម្នាក់​ពីបទ​ប្រព្រឹត្ត​អំពើចោរកម្ម​រកឃើញ​បី​អ្នកទទួល​ទិញ​ផល​ចោរកម្ម​បន្ថែមទៀត​ជាមួយនិង​វត្ថុតាង​និង​មា​៉​ទឹកកក​បី​កញ្ចប់​តូចៗ​

0

 

​ក្រុង​ពោធិ៍សាត់ ចាប់​ជន​ប្រព្រឹត្ត​អំពើចោរកម្ម​បាន​ម្នាក់​ស្រាវជ្រៀវ​រកឃើញ​វត្ថុតាង​មួយចំនួនធំ​និង​មនុស្ស​បីនាក់​បន្ថែមទៀត​ដែល​ទទួលផល​ចោរកម្ម​ជាមួយនិង​មា​៉​ទឹកកក​ប្រភេទ​ប៉េ​តំ​ហ្វី​តា​មីន​បី​កញ្ចប់​តូច​ដាក់​ក្នុង​កូន​ថង់​តូច​ជាមួយនិង​ប្រដាប់​ជក់​មួយឈុត​ថែមទៀត​។ ហេតុការណ៍​នេះ​កាលពី​វេលា​ម៉ោង​៥​និង​២៦​នាទី​ល្ងាច​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៥ ដេ​ា​យ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ក្រវ៉ា​ញ​និង​នគរបាល​ក្រុង​ពោធិ៍សាត់​។image (2)

​បើតាម​លោក កុយ ញឿ​ន នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល ខេត្តពោធិ៍សាត់​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា កម្លាំង​នគរបាល ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​នគរបាល​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ភ្នំ​ក្រវ៉ា​ញ​និង​កម្លាំង​នគរបាល​ក្រុង​ពោធិ៍សាត់​។ ខ​ណះ​ដែលមាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ រុន រាប អាយុ​២៨​ឆ្នាំ នៅ​ភួ​មិ​អូ​ថ្កូវ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ដែល​បានធ្វើ​សកម្មភាព​លូច​ទ្រព្យសម្បត្តិ​អ្នក​ភួ​មិ​អូ​បាក់​ត្រា ឃុំ​ព្រ​ងឹល ស្រុក​ភ្នំក្រវាញ កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៥​រូ​ច កម្លាំង​ក៍​សហ​ការណ៍​គ្នា​បើក​ធ្វើកា​ស្រាវជ្រាវ​តាម​បទបញ្ជារ​របស់លោក ឧ​ត្ត​ម​សេនីយ៍​ត្រី សារុន ចាន់​ធី ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​។ image (3)រហូតដល់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៥​ក្នុង​វេលា​មោ​៉​ង​៥​និង​២៦​នាទី​ល្ងាច​ទើប​ឈានដល់​ការកំណត់​មុខ​សញ្ញជ​ន​សង្ស័យ​នៅ​ភួ​មិ​ស្ទឹងតូច សង្កាត់​រលាប ក្រុង​ពោធិ៍សាត់​។ ដែល​បានទទួល​និង​ទិញ​ផល​ចោរកម្ម​នោះ​កម្លាំង​យើង​ក៍​ធ្វើកា​ឡោមព័ទ្ធ​របស់​ផ្ទះ​ឈ្មោះ ឈុន វុទ្ធី ក្នុង​ភួ​មិ​ស្ទឹងតូច សង្កាត់​រលាប ហើយ​បានធ្វើការ​ឆែកឆេរ​រក​ឃើញ​ថ្នាំញៀន​ប្រភេទ​ប៉េ​តំ​ហ្វី​តា​មីន​០៣​កញ្ចប់​ថង់​តូចៗ​រួមទាំង​ប្រដាប់​ជក់​មួយឈុត និង​សម្ភារៈ​អំពើចោរកម្ម​មួយចំនួនធំ ដូចជា​ទូរទស្សន៍ ម៉ាស៊ីន​ត្រង់​តឺ​ន័​រ ជ​ញ្ជើ​ង​ថ្លឹង​មួយគ្រឿង ទូរស័ព្ទដៃ​ពី​គ្រឿង​និង​ម៉ូតូ​អាស​ង់​ទ្រី​ម​មួយគ្រឿង ។ រូ​ចក៍​ធ្វើការ​ឃាត់ខ្លួន​បុរស​សង្ស័យ​ដែល​ទទួលផល​ចោរកម្ម​ចំនួន​០៣​នាក់​ទៀត​ក្នុង​ដោយ​ទី​១​មានឈ្មោះ ព្រាប ពៅ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទី​២​ឈ្មោះ​ឈុន វុត្ថា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ទី​និង​៣​ឈ្មោះ​ឈុ វុទ្ធី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ អ្នក​ទាំងបី​នៅ​ភួ​មិ​សង្កាត់​ខាងលើ​រួមទាំង​វត្ថុតាង​ដើម្បី​យកទៅ​កាន់​ការិយាល័យ​ផ្នែក​ព្រណ្ម​ទណ្ឌ​កម្រិត​ស្រាល​សាកសួ​ប​ន្ដែ​ម​។​image (4)

​លោក មោ លីដា នាយផ្នែក​ការិយាល័យ​ព្រណ្ម​ទណ្ឌ​កម្រិត​ស្រាល​បាន​ឲ្យ​ដឹង​ទៀតថា នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​កក្ត​ដា ឆ្នាំ​២០១៥ ក្រោយពី​កម្លាំង​នគរបាល​ជំនាញ​យើង​យក​ជនសង្ស័យ​ទាំង​នោះមក​សួរចម្លើយ​គេ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិ​ជា​បាន​លូច​ទ្រព្យសម្បត្តិ​និង​ទទួល​ទិញ​ផល​ចោរកម្ម​ទាំងនោះ​ពិតប្រាកដ​មែន​។ លោក​បន្តថា​ជនសង្ស័យ​ទាំង​បួន​នេះ​នគរបាល​ជំនាញ​បាន​កំពុង​បង្ករ​សំណុំរឿង​ទៅ​តុលាកា​ជាមួយនិង​វត្ថុតាង​ដែល​គេ​ប្រព្រឹត្ត​ហើយដោយ​ក្នុងនោះ​ផងដែរ​ជនសង្ស័យ​បីនាក់​ត្រូវ​ទទួលទោស​ពី​ករណី​ទីមួយ​ជាប់ចោទ​ពីបទ​ទទួលផល​ពី​អំពើចោរកម្ម​ផង ទី​ពី​ត្រូវ​មានទោស​ពីរ​ក្សា​និង​ប្រើប្រាស់​សា​ធាតុ​ញៀន​ប្រភេទ​ប៉េ​តំ​ហ្វី​តា​មីន​ថែមទៀត​។​