​ប្រទះឃើញ​សព​ទារិការ​២​នាក់​សង្ស័យ​កូនភ្លោះ​នៅក្នុង​ធុងសំរាម​

0

​ខេត្ត​ព្រះសីហនុ​៖​មនុស្សម្នា​ស្ទើរ​មួយ​ភូមិ​មានការ​ភ្ញាក់ផ្អើល​ខណៈពេល​ពូកគេ​ប្រទះឃើញ​សព​ទារិការ​២​នាក់​ដែល​គេ​ស​ង្ស​យ័​ថា​ជា​កូនភ្លោះ​ទើបនឹង​ប្រសូត្រ ត្រូវគេ​យកមក​បោះចោល​ក្នុង ធុង សំរាម ទុក​ឲ្យ​ស្រមោច​ស៊ី​និង​រុយ​រោម​យ៉ាង​អាណោច​អធ​ម៏​បំផុត​កាលពី​ព្រឹក ថ្ងៃទី​២២​ខែកក្កដា ឆ្នាំ​២០១៥ ស្ថិតនៅ​ក្នុងភូមិ​លេខ​១​សង្កាត់​លេខ​១​ក្រុង​.​ខេត្ត​ព្រះសីហនុ​(​តំបន់​ផ្ទះ​ជូ​ល​ខាងមុខ​រោងចក្រ​ដេ​ស្បែកជើង​(​ញ៉ូ​រ​ស្តារ​) ។​ទាក់ទិន​ទៅ​និង​ហេតុការណ៍​ប្រទះឃើញ​សព​ទារិការ​ខាងលើនេះ ត្រូវបាន បងស្រី​ម្នាក​ឈ្មោះ ស៊ីណា ដែល​រស់នៅ​ក្បែរៗ​នោះបាន​និយាយ​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា​នៅ​ព្រឹក​កើតហេតុ​នោះ ខណៈ ពេល​រូបគាត់​យក​សំរាម​មួយ​ស្បោង​ទៅ​បោះចោល​ក៍​ស្រាប់តែ​ប្រទះឃើញ​សព​ទារិកា​រទាំង​២​នោះ​ប្រឡាក់​សុទ្ធតែ​ឈាម​រុំ​ក្រណាត់​កញ្ចាស់​មួយ​ផ្ទាំង​បោះចោល​ក្នុង​ធុងសំរាម ដោយ​ខ្លូន​ប្រាណ​ទារិការ ត្រូវ​ស្រមោច ស៊ី​និង​រុយ​គូរ​ឲ្យ​អាសូរ​បំផុត​។​ហើយ​ភ្លាមៗ​នោះ​រូបគាត់​ក៍បាន​ស្រែ​ហៅ​ឲ្យ​គេឯង​មក​ជូ​យ មើល​ព្រមទាំង​IMG-20150722-WA0055ទូរ​សព្ទ័​ជំរាប​ទៅ​សមត្ថកិច្ច​ប៉ូលិស​ប៉ុ​ស្តិ៏​រដ្ឋបាល​សង្កាត់​លេខ​១​ឲ្យ​បាន​ជ្រាប​ក្នុងពេលនោះ​ផងដែរ​ដើម្បី​ឲ្យ​មក​ធ្វើការ​ពិនិត្យ​។​​ជុំវិញ​បញ្ហារ​នេះ​គេ​មិនដឹងថា​អត្តសញ្ញាណ​ម្តាយ​ទ​រិ​ការ​ទាំងពីរ​នេះ​ជា​អ្នកណា​នៅឡើយ​ទេ​ហើយក៍​មិនដឹងថា​ទារិការ​ទាំងពីរ​នេះ​ត្រូវ​ម្តាយ​របស់​ខ្លូន​យក​បោះចោល​ទាំង​រស់​ឬ​ស្លាប់​ហើយ​បាន​យកមក​បោះចោល​នោះដែរ​។​តែ​ទោះបីជា​យ៉ាងណា​ក៍ដោយ​សំរាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​ដ៍​សែន​ស្រណោះ​នេះ ដោយ​ម្នាក់ៗ​បាន​និយាយថា​ម្តាយ​ទារិការ​ទាំងពីរ​នេះ​មិនដឹង​ជា មនុស្ស ច​រិ​ក​បែបណា​ទេ​ដែល​បាន​យក​កូន​ដែល​កើតចេញពីរ​ផ្ទៃ​របស់​ខ្លូន​ទៅ​ចោល​នៅក្នុង​ធុងសំរាម​ដូច​ខ្មោច​ឆ្កែ ខ្មោច​ឆ្មា ទុក​ឲ្យ​ប្រ​ស៊ី​រុយ​រោម​បែបនេះ​វា​ជា​អំពើ​អមនុស្ស​ធ​ម៏​បំផុត ។​ជាមួយគ្នានេះ​ក្រោយពីរ​មាន​ភាព​ភ្ញាក់ផ្អើល​កើតឡើង ក៍មាន​ប្រភព​ព​ត៏​ក្រៅផ្លូវការ​ចំនូ​ន​បាន​លូច បង្ហើប ម្តាយ​ទាំ​រិ​ការ​ទាំងពីរ​ជា​ស្ត្រី​បំរើការ​ក្នុង​រោងចក្រ​(​ដេរ​ស្បែកជើង​ញ៉ូ​ស្តារ​)​ដោយ​ស្ត្រី​រូបនោះ​បាន ស្រឡាញ់​លូច​លាក់​ជាមួយ​បុរស​ម្នាក់​ជា​មន្ត្រី​បំរើកា​រងារ​នៅ​កំពង់ផែ​ស្វ​យ​ត័​ខេត្ត​ព្រះសីហនុ​រយៈពេល ជា​ខែ​មកហើយ​រហូតដល់​មាន​IMG-20150722-WA0034ផ្ទៃពោះ​មាន​(​កូនភ្លោះ​)​ទាំង​២​ខាងលើនេះ​។​ពាក់​ព​ន្ធ័​សព​ទារិការ​ខាងលើនេះ​ត្រូវបាន​ប្រភព​ដ៍ដែល​បន្តទៀតថា​ទារិការ​ទាំងពីរ​នេះ​មាន​អាយុពរ​ពោះ​ប្រាំពីរ​ខែ​ប៉ុន្តែរ​ត្រូវ​ម្តាយ​របស់​វាចា​ក់​ថ្នាំ​ទំលាក់​សម្លាប់ចោល​ខណៈពេល​ដែល​បុរស​ជា​អ្នក​ផ្តល់កំណើត​ឲ្យ​ទារិការ​ទាំងពីរ​នេះ​ធ្វើការ​ប​ដិ​សេដ្ឋ​ព្យាយាម​មិន​ទ​ទូល​យក​ការ​ទ​ទូល​ខុសត្រូវ ជាហេតុ​ធ្វើ​ស្ត្រី​ជា​ម្តាយ​ដែលមាន​ច​រិ​ក​ឆេវឆាវ​ពោរពេញ ទៅដោយ​កំហឹង​ផង​នោះ និង​ចង់​ចាញ់​ចង់​ឈ្នះ ក៍​សម្រេច​ចាក់​ផ្នាំ​រំលូត​សម្លាប់​កូន​បែបនេះ​តែម្តងទៅ​។ តែ​ទោះជា​យ៉ាងណា​អ្វីដែល​បានបញ្ជាក់​ខាងលើនេះ​វា​គ្រាន់តែ​ជា​ពាក្យ​អាចា​មរាម​តែ​ប៉ុ​ណ្ណុះ​មិនអាច​យក​ជា​ផ្លូវការ​នោះទេ​។​បច្ចុប្បន្ន​សព​ទារ​ការ​ត្រូវបាន​អ្នកស្រុក​អ្នកភូមិ​នាំគ្នា​វិ​ខ្ចប់​ដើម្បី​កប់​ឲ្យ​បាន​ត្រឹមត្រូវ​រូ​ចរាល់​ហើយ​។​ចំណែកឯ​សមត្ថកិច្ច​ប៉ូលិស​កំពង់ធ្វើការ​ស្រាវជ្រាវ​រឿងនេះ​ជា​បន្ត​ដើម្បី​ស្វែងរ​ការពិត​មាន​វិធានការ​តាម​ផ​កលូវ​ច្បាប់​៕​