ចាប់​សិប្បកម្ម​ខុសច្បាប់​មួយកន្លែង​ដើម្បី​គំរាម​សិប្បកម្ម​១០ សង្កាត់​តាំងក្រសាំង

0


​កំពង់ធំ​៖ ​បទល្មើស​ព្រៃឈើ ត្រូវបាន​គេ​សង្កេតឃើញ​មានការ កាប់​ដុត វាទទី​យក​ដី និង អា​ឈើ​ដោយ​ខុសច្បាប់ ពី​សំណាក់​ឈ្មួញ​យ៉ាង​រង្គាល ពី​សំណាក់​ឈ្មួញ ដែល​ត្រូវបាន​គេ​ដឹងថា ការ​អា​ឈើ​ដែល​ប្រព្រឹត្ត ទៅបាន​នេះ​ដោយសារតែ​មានការ ឃុបឃិត​គ្នា​ជាមួយ​សមត្ថកិច្ច ទើប​អាច​ដំណើរការបាន ។​
​សិប្បកម្ម​ខុសច្បាប់​ជាច្រើន​កន្លែង ដែល​បាន​ដំណើរការ​ដោយ​គ្មាន​ច្បាប់ អនុញ្ញាតិ និង​ត្រូវបាន​ដឹកឈើ​ចេញ ពី​ព្រៃ​អង់​តែ​ន ដែលជា​ព្រៃ​អភិរក្ស​របស់​ប្រទេស​ជប៉ុន ដើម្បី​រក្សា​ទុកជា​កន្លែង​រ៉េ​ន​បូរ ក្នុងការ​ពិសោធន៍ តែ​បែ​ជាមាន​ការកាប់បំផ្លាញ​យ៉ាង​អាណាធិបតេយ្យ នឹងត្រូវ​បាន​ដឹកឈើ​យកមក​ធ្វើជា​សិប្បកម្ម​ក្នុង ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្តកំពង់ធំ ។​g2
​ទើបតែ​ថ្ងៃនេះ លោក សូ រ៉ាត់ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​តាំងក្រសាំង​បាន​ដឹកនាំ​កម្លាំង ចុះបង្ក្រាប សិប្បកម្ម​គ្មាន​ច្បាប់​អនុញ្ញាតិ ស្ថិតនៅ​ក្នុងភូមិ​ខ្វែក ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្តកំពង់ធំ​នេះ ដោយសារ​តែមាន​បញ្ជា​ពី​ថ្នាក់ដឹកនាំ​ខេត្ត​ទើប​ឈានដល់​ការបង្ក្រាប តាមពិត​ចំនុច​ទីតាំង​នេះ​មាន​សិប្បកម្ម​យ៉ាងតិច ១០​កន្លែង ដែល​ត្រូវបាន​ម្ចាស់​សិប្បកម្ម​អួតអាង​ថា​មានច្បាប់ ការបង្ក្រាប​ក្នុង​ពេលនេះ ត្រូវបាន​ម្ចាស់​សប្ប​កម្ម​រត់គេច ខ្លួន​ដោយ​សុ​វត្តិភាព ដោយ​បន្សល់​បានត្រឹមតែ​វត្ថុតាង ម៉ាស៊ីន​ច្រៀក​ឈើ​១​គ្រឿង កង់យោង​១ ផ្លែ​រណា​ខ្សែ​១ និង​ឈើ​ប្រភេទ​លេខ​២​ចំនួន​៤​ម៉ែត្រគូប នាំយកមក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់​។​j2
​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ឃាំ​មើល​សកម្មភាព កាប់​រុក​រា​ន្ទ​ព្រៃឈើ​បាន​ឲ្យ​ដឹងថា ទោះបីជា​ផ្នែក សង្កាត់រដ្ឋបាល ព្រៃឈើ​ចេញ​ច្បាប់​ឲ្យ​ដាក់​គ្រឿងចក្រ សម្រាប់ធ្វើ​សិប្បកម្ម​ក៏ដោយ ម្ចាស់​សិប្បកម្ម​ក៏​នៅតែ​ខុសច្បាប់​ដដែល ដោយសារតែ​ម្ចាស់​សិប្បកម្ម ពុំបាន​អនុវត្តតាម​ការណែនាំរ​ប​ស់ខណ្ទ​រដ្ឋបាល​ព្រៃឈើ ឲ្យ​នាំយក​ឈើ​ពី ដី​សម្បទាន ឬ​ឈើ​សល់​ពី​ការបង្ករ​បង្កើន​ផល​ចំការ​របស់ ប្រជាពលរដ្ឋ​នោះទេ តែ​បែរជា​នាំគ្នា​អា​ឈើ​ចេញពី​ព្រៃ អង់​តែ​ន ព្រៃ​ឡង់ និង​ព្រៃ​អភិរក្ស ដឹក​បន្តកន្ទុយ​គ្នា​ចូល​សិប្បកម្ម អា​ជ្រៀក​ជា​ឈើ​លេខ​២ ដឹក​ចូល​ដេប៉ូ​ឈើ យ៉ាង​រំភើយ សកម្មភាព​ទាំងនេះ​សមត្ថកិច្ច​មេព្រៃ និង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​ដឹង​ច្បាស់​ជាងគេ តែ​មិន​ខ្ចី​បង្ក្រាប បែរជា​កន្ទេល​ធំ​បន្លំ​ដេក​ទៅវិញ​។​j1j3
​ចំណែក​ការបង្ក្រាប​បន​សិប្ប​កម្មនេះ គឺ​ត្រូវបាន​គេ​សង្ស័យថា ចាប់​មួយ​គំរាម​១០ ដើម្បី​គៀង​ត្រី​ឲ្យ​ចូល​ទ្រូ បន្ទាប់ពី​ទើប​កាន់តំណែង​ថ្មី បង្កើន​ស្នារ​ដៃ ចំណែក​សិប្បកម្ម​ឯទៀត​ពុំទាន់​បង្ក្រាប​នោះទេ រងចាំ​ថា​តើ​ត្រី ទាំងនោះ​ចូល​ទ្រ​ឬ​អត់ ចំណែក​រថយន្ត​ដឹកឈើ​បន្តកន្ទុយ​គ្នា ទាំង​រថយន្ត​កូរ៉េ និង​យី​ឌុប សមត្ថកិច្ច​មេព្រៃ​ដែល បានដាក់​កុង​ត្រូវ​ចាំ​យកលុយ​នៅ​ចំនុច​ស្ពាន​បាក់ស្នារ សមត្ថកិច្ច​ពុំដែល​ឡើយ​ក្នុងការ​បង្ក្រាប​នោះទេ រីឯ​កាឡេ​ថង​របស់​ប្រជាពលរដ្ឋ​ដឹកអុស រក​ព្រឹក​ខ្វះ​ល្ងាច ប្រឹង​ចាប់​ទំលាក់​គ្មាន​ធម្ម​មេត្តា ទោះជា​អង្វរ​យ៉ាងណា នោះ​ក៏​គ្មាន​ប្រណី​ដែរ​។​

​ ​ ​ ​ ​ ​ ​ ​ ​ ​ដោយ ប៊ុន រដ្ឋា