ប្រជាពលរដ្ឋ​៧០​គ្រួ​សារបាន​សំណូមពរ​ឲ្យ​ក្រុមហ៊ុន​ជួយ​ចាក់ដី​សំរាប់​សង់ផ្ទះ

0

​ស្ទឹងត្រែង​៖  ​ប្រជាពលរដ្ឋ​ចំនួន​៧០​គ្រួសារ យល់​ព្រមយក​ថវិកា​សាង​សង់ផ្ទះ​ខ្លួនឯង នៅ​ភូមិ​ច្រប់​និង​ភូមិ​ស្រែ​ស្រណុក​ក្នុង​ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​ត្អូញត្អែរ​ពី​ភាពលំបាក​ក្នុង​ការរៀបចំ​សង់ផ្ទះ​ហើយ​នាំគ្នា​សំណូមពរ​ឲ្យ​ក្រុមហ៊ុន​និង​គណកម្មការ​ថ្នាក់​ខេត្តDSC02824​ជួយ​ដោះស្រាយ​នូវ​អ្វីដែល​បាន​សន្យា​។​
​ក្នុង​សកម្មភាព​សាងសង់​ផ្ទះ​ខ្លួនឯង​របស់​ប្រជាពលរដ្ឋ​ភូមិ​ច្រប់​និង​ភូមិ​ស្រែ​ស្រណុក​នៅ​ព្រឹក​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០១៥​នេះ លោក​ឈូក​គី​អាយុ​៦៣​ឆ្នាំ បាន​លើកឡើងថា​៖​អ្នកភូមិ​បាន​ប្រឹងប្រែង​នាំគ្នា​រុះរើ​ផ្ទះ​មក​សង់​នៅលើ​ដី​ថ្នី​ដែល​ក្រុមការងារ​ដោះស្រាយ​ផលប៉ះពាល់​វ៉ា​រី​អគ្គីសនី​ប្រគល់​ឲ្យ​តែ​ស្ថានភាព​ភូមិសាស្ត្រ​ដី​ដែល​ត្រូវ​សាសង់​មិន​ឆ្លើយតប​ទៅ​និង​តម្រូវការ​របស់​ពួកគាត់​ទេ​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការងារ​សាងសង់​។​
​លោក​បញ្ជាក់ថា​៖​បងប្អូន​ប្រជាពលរដ្ឋ បាន​យល់ព្រម​ធ្វើតាម​ក្រុមហ៊ុន និង​អាជ្ញាធរ​សំណូមពរ​ហើយពី​ព្រោះ​ចង់​មក​នៅ​ភូមិ​ថ្មី​អាច​ចៀស​ឲ្យ​ផុតពី​ទឹក​លិច​បានតែ​ពេល​មក​សាងសង​ផ្ទះ​វា​ជួប​ការលំបាក​បែបនេះ​ទើប​សុំ​ឲ្យ​ជួយ​សំរួល​ន្ថែ​ម​ខ្ញុំ​ចង់​ឲ្យ​គេ​ចាក់ដី​ហ្នឹង​ឲ្យ​វា​ល្អ​វា​ស្មើ​ហ្នឹង​ណា​ស្រណុក​ហ្នឹង​រៀបចំផ្ទះ​បាន​វា​ស្មើ​ល្អ​ដែរ​ចង់​សុំ​ឲ្យ​បងប្អូន​ដែល​មក​ធ្វើការ​នេះ​ណា​សុំ​ក៏​មិន​ស្គាល់​គេ​មិនដឹង​មួយណា​ដែល​គេ​អ្នកទទួលខុសត្រូវ​រឿង​ដី​នេះ​ណា​សុំ​ថា​ឲ្យ​គាត់​ចាក់ដី​ឲ្យ​វា​ស្មើ​ស្រណុក​ខ្ញុំ​ប្រ​ឈរ​អី​នេះ​ណា​មិន​ថា​សុំ​យ៉ាងម៉េច​ទៀត​ទេ​ដី​វា​នៅ​ផ្អៀង​ពិបាក​យើង​ជីក​ធ្វើ​សរសរ​ពិបាក​ថ្លឹង​។​DSC02648
​លោក​ដួង​ពៅ​អភិបាលរង​ខេត្ត​និង​ជា​ប្រធាន​ក្រុម​ដោះស្រាយ​ផលប៉ះពាល់​បានទទួល​យល់ព្រម​ដោះស្រាយ​រឿ​នេះ​ទៅតាម​សំណូមពរ​ហើយ​ក្រុមការងារ​ឈូសឆាយ​នៅទីនេះ​ត្រូវតែ​ធ្វើ​មិនមែន​ចាំតែ​ប្រជាពលរដ្ឋ​សំណូមពរ​នោះទេ​ពីព្រោះថា​៖ នេះ​ក៏​ជា​គោលបំណង​ដែល​ក្រុមការងារ ចង់បាន​ដូចគ្នា​ដើម្បី​ចូលរួម​ព​ន្លឿ​ន ដល់​ការសាងសង់​ទំនប់​វា​រី​អគ្គីសនី​នេះ​ផង​។​
​លោក​លឹម​ស៊ុន​លី​ប្រធាន​ក្រុម​ទទួល​ការងារ​ឈូសឆាយ​បាន​អះអាងថា​៖​បញ្ហា​នេះ​លោក​បានទទួល​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ហើយ​គ្រាន់តែ​ការងារ​ត្រូវបាន​បែងចែក​ទៅតាម​វែ​ន​អ្នក​ដែល​មក​មុន​ត្រូវតែ​ធ្វើ​ឲ្យ​មុន​តែប៉ុណ្ណោះ​ការងារ​នេះ​យើង​កំពុងតែធ្វើការ​ព​ន្លឿ​ន​តាម​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ហើយ​ឥឡូវ​ប៉ុន្តែ​ជា​កត្តា​បឋម​ហ្នឹង​គឺ​យើង​ធ្វើ​ការចាក់​ចំ​ដី​ឡូ​ដែល​ប្រជាពលរដ្ឋ​ដែល​លោក​មាន​ដឹកជញ្ជូន​ដូចជា​ឈើ​ជា​អីហ្នឹង​មក​សាងសង់​សិន​អញ្ចឹង​ដី​ឡូ​ដែល​គាត់​មិនទាន់​ប្រញាប់​គាត់​យកមក​សាៗ​ក្រោយ​យើង​ចាក់​ព​ន្លឿ​ន​តាម​ដំនាក់កាលៗ​ដី​ឡូ​ណា​ដែល​ប្រញាប់​យើង​ធ្វើការ​ចាក់​គាត់​មុនដី​ណា​មិនទាន់​ប្រញាប់​ចាក់​ឲ្យ​ក្រោយ​ប៉ុន្តែ​គ្រាប់​ដី​ឡូ​ទាំង​៧០​ហ្នឹង​យើង​ត្រួវ​ការបំពេញ​ឲ្យ​គាត់​ស្អាត​ដើម្បី​យើង​ធ្វើការ​សាងសង់​ទាំងអស់​ដី​ឡូ​ទាំង​៧០​ឡូ​ហ្នឹង​។​DSC02825
​សូមបញ្ជាក់ថា​៖​ប្រជាពលរដ្ឋ​ចំនួន​៧០​គ្រួសារ​នេះ​ពួកគាត់​រស់នៅ​ភូមិ​ច្រប់​និង​ភូមិ​ស្រែ​ស្រណុក បាន​យល់ព្រម​ទទួលយក​ថវិកា សាងសង់​ផ្ទះ​ដោយ​ខ្លួនឯង​មក​នៅ​ភូមិ​ថ្មី ពី​សំណង​ផលប៉ះពាល់​របស់​វ៉ា​រី​អគ្គីសនី​សេ​សាន​ក្រោម​ពី​នៅ​ស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង​៕