​ស្ត្រី​វ័យ​ចំណាស់​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ស្លាប់​អង្គុយ​កណ្តាលផ្លូវ​លំ​ ​ពេលយប់​សង្ស័យថា​ខ្យល់គរ​

0

​ខេត្តកំពង់ឆ្នាំង​៖​មានការ​ភ្ញាក់​មួយ​បានកើត​ឡើង​នៅ​ម៉ោង​៥​ទាបភ្លឺ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២
០១៥ ដោយ​អ្នកស្រុក​មក​ធ្វើស្រែ​បាន​ប្រទះឃើញ​ស្ត្រី​ចំណាស់​ម្នាក់​អង្គុយ​ស្លាប់​ផ្កាប់មុខ​កណ្តាលផ្លូវ​លំ​មួយ នៅក្នុង​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ​។​​ ​លោក យឹម សុផល នាយផ្នែក​ព្រហ្ម​ទ​ណ្ឌ័​នគរបាល​ស្រុក​រលាប្អៀរ ដែល​បាន​ចុះទៅ​
​ពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​សព​ស្ត្រី​រងគ្រោះ​នៅក្នុង​កន្លែងកើតហេតុ នា​ព្រឹក​ថ្ងៃទី​២៤ ខែ​
​កក្កដា ឆ្នាំ​២០១៥​នេះ​បានអោយដឹងថា​៖ ស្ត្រី​រងគ្រោះ​មាន​អាយុ​ជាង​៥០​ឆ្នាំ មិន​ស្គាល់​អត្ត​
​សញ្ញាណ​ឡើយ​។​គាត់​បាន​ស្លាប់​អង្គុយ​អោនក្បាល​ចុះ​ដល់​ដី នៅ​កណ្តាលផ្លូវ​លំ​កន្លែងកើតហេតុ​នៅ​ជុំវិញខ្លួន​ស្ត្រី​រងគ្រោះ​មាន ឥ​វ៉ាន់​ប្រើប្រាស់​មួយចំនួន​កា​ហូប​ខោអាវ អង្ករ ចានឆ្នាំង សាច់ជ្រូក​១​គីឡូ និង​ស្រាថ្នាំ​១​ដប​ទឹក​សុទ្ធ និង​របស់របរ​មួយចំនួនទៀត​។​តាម​ការពិនិត្យ​សាកសព សមត្ថកិច្ច​អោយដឹងថា​៖​ពុំមាន​ស្លាកស្នាម​អ្វី​លើ​ដងខ្លួន​គួរ​IMG-20150724-WA0022
​អោយ​ចាប់អារម្មណ៍​ក្នុង​រឿង​ឃាតកម្ម​ឡើយ ហើយ​ស្ត្រី​រងគ្រោះ​អាច​ស្លាប់​នៅ​ចន្លោះ​ម៉ោង​
១​ដល់​ម៉ោង​៣​ទាបភ្លឺ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៥​នេះ ដោយ​សង្ស័យថា​ខ្យល់គរ​។​អ្នក​ស្រុ​
​ក​ក្នុងភូមិ​ព្រៃ​ខ្មែរ បានអោយដឹងថា​៖​កាលពី​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៥ គេ បានឃើញ​គាត់​នៅ​អង្គុយ​កៀន​ផ្លូវលំ​ក្បែរ​កន្លែងកើតហេតុ​ទំនងជា​ចាំ​អ្នក​ម្នាក់ និង​កាលពី​៤​ទៅ​៥​ថ្ងៃ​មុននេះ​អ្នកស្រុក​បានឃើញ​ស្ត្រី​រងគ្រោះ​ដើរ​វែក​ឥ​វ៉ាន់​ទៅមកៗ នៅក្នុង​ភូមិ និង​ហាក់ដូច​ជាមាន​ស្មារតី​មិនសូវ​នឹង​ន្នរ​នោះឡើយ​។​សព​ស្ត្រី​រងគ្រោះ​ស្លាក​ខោជើងវែង​ផ្កា​ក្រហម ស ពាក់​អាវដៃវែង​ពណ៌​ប្រផេះ សមត្ថកិច្ច​ក៏​សូម​អំពាវនាវ​រក​គ្រួសារ​សព​ដែលមាន​អត្តសញ្ញាណ​ដូចខាងលើ មក​ទទួលយក​សព​ទៅតាម​ប្រពៃណី​។​បើ​គ្មាន​គ្រួសារ​មក​ទទួល​ទេ សមត្ថកិច្ច​និង​ប្រគល់ជូន​អាជ្ញាធរ​មូលដ្ឋាន និង​គណៈកម្មការ​អាចា​រ្យ​វត្ត ក្នុងភូមិ​ចាត់ចែង​ធ្វើបុណ្យ​បូជា ឬ​បញ្ចុះសព ទៅតាម​លទ្ធភាព​កន្លែង​ណាមួយ ទៅតាម​ប្រពៃណី​ខ្មែរ​ហើយ​៕DSC06919