​២​ថ្ងៃ​នគរបាល​ខេត្តបន្ទាយមានជ័យ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជួញ​គ្រឿងញៀន​បាន​១៤​នាក់​និង​គ្រឿងញៀន​មួយចំនួនធំ​

0

​ខេត្តបន្ទាយមានជ័យ​​៖ជនសង្ស័យ​ជួញ​គ្រឿងញៀន​ចំនួន​១៤​នាក់​ត្រូវបាន​នគរបាល ខេត្តបន្ទាយមានជ័យ​ចុះបង្ក្រាប​និង​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ធ្វើឡើង​ក្នុង​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​២១ និង​២២ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច​៣​កន្លែង​ផ្សេងគ្នា ក្នុង​ក្រុង​ប៉ោយប៉ែត ក្រុង​សិរីសោភ័ណ និង​ស្រុក​ម៉ាឡៃ ។​ក្នុងការ​ចុះបង្ក្រាប​នោះ​សមត្ថកិច្ច​ឆែកឆេរ​និង​ដកហូត​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​សរុប​១៧​កូន​ថង់ ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន WY ១៨​គ្រាប់ ដាវ​សាំ​ម៉ូ​រ៉ៃ​២​ដើម និង​កាំភ្លើង ខ្យល់​បាញ់ គ្រាប់កង់​ចំនួន​១​ដើម ។ ជនសង្ស័យ​ទាំងអស់​ត្រូវបាន​គេ​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​យកមក​ចាត់ការ​តាម​នីតិវិធី​ច្បាប់​នៅ​ល្ងាច​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៥ ។​លោក​វរសេនីយ៍ទោ​ធិ​ន​ស៊ិន​ដេ​ត​នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ប្រាប់​ឱ្យដឹងថា​កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​ចុះបង្ក្រាប​ជនសង្ស័យ​ជួញ​គ្រឿងញៀន​ខាងលើ​ដោយមាន​ការចង្អុលបង្ហាញ​និង​ដាក់​វិធានការ​បង្ក្រាប​និង​ទប់ស្កាត់​គ្រឿងញៀន​នេះ​ជាប្រចាំ​ក្រោម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់​ខែម​ស្នងការ​នគរបាល​ខេត្ត​។​លោក​ដេ​ត​បាន​ប្រាប់​ឱ្យដឹងទៀតថា ជនសង្ស័យ​គ្រឿងញៀន​ទាំង​១៤​នាក់ ក្នុងនោះ​នគរបាល​ក្រុង​ប៉ោយប៉ែត​សហការ​ជាមួយ​កម្លាំង​imageការិយាល័យ​ជំនាញ​ឃាត់ខ្លួន​មុខ សញ្ញា​លក់​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​បាន​ចំនួន​៧​នាក់ ដកហូត​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹក​ក​១៦​កូន​ថង់ ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន WY ១៨​គ្រាប់ និង​ដាវ​សាំ​ម៉ូ​រ៉ៃ​២​ដើម​។​នគរបាល​ស្រុក​ម៉ាឡៃ​ចាប់​ឃាត់ខ្លួន​ចំនួន​៥​នាក់​ជា​មុខសញ្ញា​ប្រើប្រាស់​ថ្នាំញៀន​ហើយ​ថែម​បង្ក​អំពើហិង្សា​វាយ​គេ​បណ្តាលឱ្យ​រងរបួស​ទៀត​ផង ជាប់​ពាក់ព័ន្ធ​និង​បទល្មើស​ព្រហ្មទណ្ឌ​១​ករណី​ទៀត ដកហូត​កាំភ្លើង​ខ្យល់​១​ដើម​។​នគរបាល​ការិយាល័យ​ជំនាញ​សហការ​ជាមួយ​នគរបាល​ក្រុង​សិរីសោភ័ណ​ចាប់​ឃាត់ខ្លួន​មុខសញ្ញា​លក់​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន ២​នាក់ ដកហូត​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​១​កុន​ថង់ និង​ឧបករណ៍​សម្រាប់ ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនធំ​ផងដែរ ។​លោកនាយ​ការិយាល័យ​បញ្ជាក់​ឱ្យដឹងទៀតថា ក្រោយពី​សមត្ថកិច្ច​បង្ក្រាប​ជនសង្ស័យ គ្រឿងញៀន​ខាងលើ​សមត្ថ​កិច្ច​កំពុងតែ​ស្រាវ​ជ្រា​ស្វែងរក​បង្ក្រាប​ចាប់​ឃាត់ខ្លួន​មេខ្លោង​នៅ ខាង​ក្រោយខ្នង​ជនសង្ស័យ​គ្រឿងញៀន​ទាំងនោះ​ដើម្បី​យកមក​ចាត់ការ​តាមផ្លូវ​ច្បាប់​បន្តទៀត​៕​