​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​អំពាវនាវ​ឲ្យ​មាន​ការចូល​រូ​ម​ការពារ​បរិស្ថាន​បឹង​ព្រែក​ទប់​ខណ​.​ពេល​លោក​ប្រធាន​មន្ទីរ​ឧស្សាហ៍កម្ម​និង​សិប្បកម្ម​ប្រកាស់​ផ្តល់​រំ​វន់​ដល់​អ្នក​ដែល​ចាប់បាន​អ្នក​ចាក់សំរាម​ចូល​ទឹក​បឹង​

0

​ខេត្ត​ព្រះសីហនុ​៖​ក្រោយពីរ​មានការ​រិះគន់​យ៉ាង​ពេញទំហឹង​និង​សំណូមពរ​ពីរ​មហាជន​ទូទៅ​ពាក់​ព​ន្ធ័​កាកសំណល់​សំរាម​ដែល​កើតមាន​ក្នុង​ទឹក​បឹង​ព្រែក​ទប់ បឹង​ស្តុ​ប​ទឹកស្អាត​ដែល​ជន​អគ​តី​មួយ​ចំនូ​ន​តូច មួយ​ខ្លះ​កាយ​ល់ ដឹង​យកទៅ​ចាក់ចោល​នោះ នៅ​រសៀល​ថ្ងៃទី​២៤​នេះ​មន្ត្រី​អាជ្ញាធរ​ក្រុងព្រះសីហនុ សហ​ការណ៍​ជាមួយ​មន្ត្រី​មន្ទីរ ឧស្សាហ៍កម្ម​និង​សិប្បកម្ម ខេត្ត មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​ជាច្រើន​នាក់ និង​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​លេខ​៣ រូ​ម​និង​កម្មករ​ក្រុមហ៊ុន ប្រមូល​សំរាម​ស៊ុន​ទ្រី បាន​ចុះទៅ​ធ្វើការ ប្រមូល សំរាម ទាំងនោះ​ចេញ​ដើម្បី ធ្វើ​ការសំអាត​បរិស្ថាន ទឹក​បឹង​ក៍​ដូចជា​ដី​នៅ​ជុំវិញ​បឹង​ឲ្យ​ល្អ ប្រសើរ ឡើងវិញ​។​20150724_154031_resized
​ ​.​សំរាម​ជាច្រើន​ត្រូវបាន​ធ្វើការ​ស្រង់​ចេញពីរ​ក្នុង​ទឹក​បឹង​ក៍​ដូចជា​នៅតាម​ដី​ជុំវិញ​បឹង​ព្រែក​ទ​ប់រូច​ហើយ​ធ្វើការ​វិច​ខ្ចប់​ដាក់​នៅក្នុង​ថង់​ខ្មៅ​យ៉ាង​ត្រឹមត្រូវ​លើកដាក់​លើ​រថយន្ត​រប​ស់​ក្រុមហ៊ុន​ស៊ុន​ទ្រី​ដែលជា​ក្រុមហ៊ុន​ប្រមូល​សំរាម​ផ្តាច់មុខ​ក្នុង​ខេត្ត​ព្រះសីហនុ​ដើម្បី​នាំយកទៅ​ចាក់ចោល​នៅ​ទីលាន​ចាក់សំរាម​នៅឯ​ស្រុក​ព្រែ​នប់​។​20150724_154023_resized
​ ​.​ជាមួយនិង​ការប្រមូល​សំរាម​ដ៍​ច្រើនសន្ធឹក​សន្ធាប់​ខាងលើនេះ លោក មុត សុធា​រិ​ទ្ធ ប្រធាន​មន្ត្រី បរិស្ថាន​ខេត្ត​ព្រះសីហនុ​បានធ្វើការ​អំពាវនាវ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរៗ​តំបន់​បឹង​ព្រែក​ទប់​ទាំងអស់​ឲ្យ​រូ​ម​គ្នា​ចូល​រូ​ម​សំអាត​បរិស្ថាន​បឹង​ព្រែក​ទប់ និង​ឈប់​ចោល​សំរាម​ទៅក្នុង​បឹង​ក៍ ដូច ជា​នៅ​ជុំវិញ​បឹង​ព្រែក​ទប់​តទៅទៀត ពីរ​ព្រោះថា​ទឹក​បឹង​ព្រែក​ទប់​នេះ​មាន​សារៈសំខាន់ ណាស់ សំរាប់ ផ្តល់​ការប្រើ​បាស់​ទឹក​ដល់​មនុស្សម្នា​ទូទាំង​ក្រុងព្រះសីហនុ​។​20150724_153914_resizedលោក​ប្រធាន​មន្ទីរ​បរិស្ថាន ក្រៅពីរ​ធ្វើការ អំពាវនាវ ក៍ បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ផងដែរ​ថា​លោក​និង​មាន​វិធានការ​តាមផ្លូវ​ច្បាប់​មិន ការយោគយល់ នោះ ឡើយ​ចំពោះ​ជន​ណា​ដែរ​មានបំណង់​នៅតែ​ព្យាយាម​យក​សំរាម​ចាក់ ចោល​ក្នុង​បឹង​ព្រែក​ទប់​បង្ករ ឲ្យ​មាន ការ បំពុល បរិស្ថាន​ក្នុង​ទឹក​បឹង​និង​សា​ភ​ណ្ណ័​ភាព​បឹង​។​20150724_154041_resized
​ ​.​ដោយឡែក​សំរាប់​លោក ប្រាក់ ប្រាកដ ប្រធាន​មន្ទីរ​ឧស្សាហ៍កម្ម​និង​សិប្បកម្ម​ខេត្ត​ព្រះសីហនុ បានធ្វើការ​ប្រកាស់​ជា​សាធ​រណៈ​ថា​លោក​និង​ផ្តល់ប្រាក់​រំ​វន់​ចំនូ​ន​១០០​ដុល្លា​សហរដ្ឋអាមេរិក​ទៅ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ដែល​បាន​ចាប់​ក៍​ជា​បានឃើញ​ជនខិលខូច​ដែល​យក​សំរាម​ទៅ​បោះចោល​ក្នុង​ទឹក​បឹង​ព្រែក​ទប់​ឬ​នៅ​លើដី​ជុំវិញ​បរិវេណ​បឹង​។ ដោយ​លោក​បានធ្វើការ​បញ្ជាក់ថា​លោក​និង​មិន លើកលែង​ដល់ ជនខិលខូច​ទាំង​នោះទេ​គឺ​លោក​និង​កសាង​សុំ​ណំ​រឿង​បញ្ជូន​ខ្លូន​ទៅ តុលាការ អនុវត្តន៍​តាមផ្លូវ​ច្បាប់​ដើម្បី​ជាការ​ព្រមាន​ទៅដល់​ជនខិលខូច​ដ៍ទៃទៀត​៕​