​លោក​លី​សារី​និង​លោកស្រី​ចាន់​ថេ​ង​បាន​ប្រគេន​ទាន​ព្រះវស្សា និង​ទេយ្យទាន​ដល់​វត្ត​ចំនួន​៨​វត្ត​នៅក្នុង​ក្រុង​សិរីសោភ័ណ​

0

​ខេត្តបន្ទាយមានជ័យ​៖​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៥​នៅក្នុង​វត្ត​សមាធិ​ផល ស្ថិត​ក្នុងភូមិ​៤ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លោក​លី​សារី​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្តបន្ទាយមានជ័យ លោកស្រី​ចាន់​ថេ​ង​អភិបាលក្រុង​សិរីសោភ័ណ​និង​ពុទ្ធបរិស័ទ​ជាច្រើន​នាក់​ទៀត​បាន​នាំយក​ទាន​ព្រះវស្សា និង​ទេយ្យទាន​មួយចំនួន​ទៅ​ប្រគេន​ដល់​វត្ត​ចំនួន​៨​វត្ត មាន​វត្ត​ព្រះ​ពន្លា វត្ត​សមាធិ​ផល វត្ត​ពង្រ វត្ត​ម្កាក់ វត្ត​ភ្នៀ​ត វត្ត​ទឹកថ្លា វត្ត​ចំការ​ខ្នុរ និង​វត្ត​គោះ​ពង​សត្វ ស្ថិតនៅក្នុង​ក្រុង​សិរីimage (3)សោភ័ណ ខេត្តបន្ទាយមានជ័យ​នេះ​។​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅក្នុង​វត្ត​សមាធិ​ផល​ដែល​ក្នុង​មួយ​វត្ត​ទទួលបាន​ទាន​ព្រះវស្សា​មួយគូ​ថវិកា​១០​ម៉ឺន​រៀល​អង្ករ​៥០​គីឡូក្រាម ស្លាដ​កមួយ​ធុង​ទឹកអូរ​ឈិ​២​យួរ ទឹក​សុទ្ធ​៤​យួរ​។​លោក​លី​សារី​បាន​និយាយ ថា​ក្រោម​ការយកចិត្តទុកដាក់​និង​ដឹកនាំ​ប្រទេស​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ​ហ៊ុនសែន​ក្នុងនោះ​មាន​វិស័យ​ពុទ្ធចក្រ​ក៏មាន​ការរីកចំរើន​យ៉ាងខ្លាំង​ផងដែរ​ហើយ​នៅ​ថ្ងៃ​ជិត​ចូល​វស្សា​នេះ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ពាក់ព័ន្ធ​នានា​បាន​នាំយក​ទានវស្សា​ទេយ្យទាន​ក៏ដូចជា​បច្ច័យ​មួយចំនួនធំ​យកទៅ​ប្រគេន​ព្រះ​នៅក្នុង​ក្រុង​សិរីសោភ័ណ​នេះ​ដើម្បី​ព្រះសង្ឃ​បំភ្លឺ​នៅ​ពេលយប់​សំរាប់​សិក្សា​រៀនសូត្រ​នៅ​ថ្ងៃ​ចូល​វស្សា​មាន​ចំនួន​៣​ខែ​ដើម្បី​ជា​ប្រ​ទី​ត​សំរាប់​បំភ្លឺ​ផ្លូវ​នៅ​ថ្ងៃ​អនគ​ត​ផងដែរ​៕image (2)