​​លោក​ឃឹម​ប៊ុន​សុង​អភិបាលខេត្ត​វេរ​ប្រគេន​ទៀន​ព្រះវស្សា​ដល់​៤៥​វត្ត​ក្នុង​ក្រុង​សៀមរាប

0

​ខេត្តសៀមរាប វត្ត​ចំនួន ៤៥ ក្នុង​ក្រុង​សៀមរាប​ខេត្តសៀមរាប ត្រូវបាន​ទទួលទៀន​ព្រះវស្សា និង ទ័យ​វត្ថុ​ចំនួន​១២​មុខ​ពី​លោក​ឃឹម​ប៊ុន​សុង​សមាជិក​គណៈកម្មាធិការ​កណ្តាល​និង ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​ខេត្ត និង ជា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង លោក នូ ផល្លា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​គណបក្ស​ប្រជាជន​ខេត្ត និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោកជំទាវ អមដំណើរ​ដោយ​ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ គណៈ​អភិបាលខេត្ត ក្រុមប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព មន្ត្រីរាជការ​ជុំវិញ​ខេត្ត និង ក្រុមការងារ​ខេត្ត​ចុះជួយ​ក្រុង បាន​ដង្ហែ​នាំយកទៅ​វេរ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅតាម​វត្ត​ទាំង​៤៥ កាលពី​ព្រឹក​ថ្ងៃទី ២៦ កក្កដា ឆ្នាំ​២០១៥ នៅក្នុង​ទីវ​ត្ត​ព្រះ​ឥ​ន្ធ​កោ​សី​យ៍ សង្កាត់​ស្លក្រាម ក្រុង ខេត្តសៀមរាប ។gmBNIFZXvfiNzK4FR8FEflHhb2gkSjnIk9dhbbnjdf0,uolgldBM4s8YpiozHmMNxE5t53m8Bpes-fdNnYqvuvk
​បន្ទាប់ពី​ព្រះសង្ឃ​ចម្រើន​ព្រះ​ប​រឹ​ត្ត​និង​ការធ្វើ​កិច្ច​ទៅ​កម្មវិធី​របស់លោក​តាអាចារ្យ ក៏បាន​ប្រារព្វ​ធ្វើ​ពិធី​វេរ​ប្រគេន​ទៀន​ព្រះវស្សា​ទៅតាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា​នៃ​យើង ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​បុព្វការី​ជន សាច់​សា​លោក​ហិត កម្មាភិបាល យុទ្ធជន យុទ្ធ​នារី ដែល​បាន​ពលី មរណៈ ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ ក្នុងការ​អភិវឌ្ឍន៍​ប្រទេស ឲ្យ​មានការ​រីកចម្រើន ដែល​បាន​ចែក​ឋាន​ទៅកាន់ លោក​ខាងមុខ​ផងដែរ​។​សម្ភារៈ​បរិក្ខា​ដែល​បាន​ប្រគេន​ព្រះសង្ឃ​ទាំង​៤៥​វត្ត​ដោយ​ក្នុង​មួយៗ​វត្ត ទទួលបាន​ទៀនវស្សា ០១​គូ គ្រឿងឧបភោគ​បរិភោគ និង ទេយ្យទាន ចំនួន​១២​មុខ ។ ម្យ៉ាងទៀត​ការ​ប្រគេន​ទៀត​ព្រះវស្សា​នេះ គឺជា​ការប្រារឰ​ធ្វើទៅ​តាម​ទំនៀម​ទំលាប់​ប្រពៃណី​ព្រះពុទ្ធសាសនា ដែលមាន​នា​សម័យកាល​យូ​លង់​មកហើយ នៅ​ជា​រៀងរាល់ឆ្នាំ និង ដើម្បី​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​ក្នុង​រយៈពេល​មួយ​ត្រីមាស ដែល​ចាប់​ចូល​ពី​ថ្ងៃទី ១​រោជ ខែអាសាឍ​រហូតដល់​ថ្ងៃ​១៥​កើត​ខែអស្សុជ ។​
​មានប្រសាសន៍ នៅក្នុង​ឱកាស​នោះ លោក ឃឹម ប៊ុន​សុង ក៏បាន​លើកឡើងថា កាលពី​៣៦​ឆ្នាំមុន របប កម្ពុជា​ប្រជាធិបតេយ្យ បាន​បំបាត់ចោល​ទាំងស្រុង រាល់​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម សិទ្ធ​សេរីភាព​ខាង​ជំនឿ​សាសនា ។ ក្រោយ​ជ័យជំនះ​ថ្ងៃ​៧​មករា​១៩៧៩​ក្រោម​មាគ៌ា​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន ដែលជា​វរៈ​កុលបុត្រ​ដ៏​ឆ្នើម បាន​ដឹកនាំ​ប្រទេស​ឲ្យ​មានការ​អភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ។ លោក​ក៏បាន​បញ្ជាក់​ប្រគេន​ជូន​ព្រះសង្ឃ និង ពុទ្ធបរិស័ទ​នៅ​ទីនោះ​ថា​ក្នុង​រយៈពេល​៣៦​ឆ្នាំ​កន្លងមកនេះ ក្រោម​កិច្ចដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្ខាន់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ប្រទេសជាតិ​នោះ តែងតែ​រៀបចំ​ធ្វើ​ពិធី​បុណ្យទាន​ផ្សេងៗ តាម​ទំនៀម​ទំលាប់​ប្រពៃណី​សាសនា​ជាតិ​របស់​យើង និង​មានការ​អភិវឌ្ឍន៍ រីកចម្រើន​នៅ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស ដូចជា​ផ្លូវថ្នល់ ស្ពាន ប្រឡាយទឹក DSC_0256សាលារៀន មន្ទីរពេទ្យ វត្ត​អារាម​មាននៅ​គ្រប់​ក្រុង ស្រុក គ្រប់​ឃុំ សង្កាត់​ទូទាំងប្រទេស​ដែល​ផ្តល់នូវ​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ​។​ក្នុងនោះ​លោក ក៏បាន​លើកឡើង​ពី​ការយកចិត្តទុកដាក់រ​បស់​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​ជាន់ថ្នាក់ ហើយ​កាល​ពេលកន្លងមក​នេះ​នៅ​ក្រុង​សៀមរាប​ក្រោម​ការយកចិត្តទុកដាក់​របស់​សម្តេច​តេ​ជោ បានធ្វើការ​កាត់​ឆ្វៀល​ដី​ពី​តំបន់​បុរី​សណ្ឋាគារ​អង្គរ ជូន​ប្រជាពលរដ្ឋ ព្រមទាំង​បាន​ផ្តល់នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង ការធ្វើ​ប័ណ្ណកម្មសិទ្ធិ​ជូន​ទៀតផង ក្នុងឱកាស​សម្តេច​ទាំងពីរ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គ​រស​ង្គ្រា​ន្ត ឆ្នាំ​២០១៥​នេះ ។ លោក ឃឹម ប៊ុន​សុង បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមការងារ​ទាំងអស់​ចុះជួយ​ក្រុង​សៀមរាប ដែល​បាន​ឧបត្ថម្ភ​ជា​ថវិកា និង​សំភារៈ​សម្រាប់​ជួយ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការរៀបចំ​កម្មវិធី​នេះ​ឡើង ព្រមទាំង​បាន​ផ្តាំផ្ញើ​ដល់​សីល​វ័​ន្ត​សីលវតី​ពុទ្ធបរិស័ទ​និង​ប្រជាពលរដ្ឋ ដើម្បី​បន្ត​នូវ​និរន្តរភាព​បានយូរ​អង្វែង​តទៅទៀត ក្នុងការ​អភិវឌ្ឍន៍​ភូមិ​សង្កាត់​របស់ខ្លួន គឺ​ត្រូវ​បន្ត​ការគាំទ្រ​គណបក្ស​ប្រជាជន កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស និង ជា​នាយករដ្ឋមន្ត្រី ក្នុងការ​ដឹកនាំ​នាវា​កម្ពុជា ឆ្ពោះទៅរក​នូវ​ត្រើយ​សុភមង្គល នៃ​ការអភិវឌ្ឍន៍​រីកចម្រើន ទាំង​វិស័យ​អាណាចក្រ និង ពុទ្ធចក្រ​ផងដែរ ៕​