​សម្ថ​កិច្ច​នគរបាល​ឃាត់ខ្លួន​ដូនជី​ម្នាក់​ទំនាស់​គ្នា​ក្លាយជា​ហឹ​ង្សា​បង្ក​អោយ​ដូនជី​ ​ម្នាក់​ទៀ​រងរបួស​បាក់​ឆ្អឺ​ដងកាំបិត​

0


​ខេត្តកំពង់ឆ្នាំង​៖ ដូនជី​ម្នាក់​បាន​រងរបួស​បាក់ឆ្អឹង​ដងកាំបិត ដោយ​ត្រូវ​ដូនជី​ម្នាក់ទៀត​ទាញ​ទម្លាក់​ពីលើ ខ្ទម​ស្នាក់នៅ​សំណាក់​ធម៌​មួយ ខណៈដែល​ដូនជី​ទាំង​២​នាក់​មានទំនាស់​ពាក្យសំដី​បន្តិចបន្តួច​រឿង​បាត់​រនាំង​ឃាំង​ការពារ​ដំណាំ​មុខ​ខ្ទម​ស្នាក់នៅ​ក្នុង​វត្ត ។​ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ ២០១៥ ស្ថិតក្នុង​វត្ត​ធម្មយុត្តិ ក្នុងភូមិ​ធម្ម​យុ​តិ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​លោក ម៉ា យន្ត មន្ត្រីនគរបាល​ព្រហ្ម​ទ័​ណ្ឌ ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ​២០១៥​នេះ​ថា​៖ ដូនជី​ដែល​រង​ការចោទប្រកាន់ថា​បាន​ទាញ​ដូនជី​ម្នាក់ទៀត ទម្លាក់​ពីលើ​ខ្ទម​ស្នាក់នៅ​បណ្តាលអោយ​បាក់ឆ្អឹង​ដងកាំបិត​ខាងឆ្វេង មានឈ្មោះ ចិន សំអុល អាយុ​៧៦​ឆ្នាំ មាន​ទីលំនៅ​ខេត្តកណ្តាល បានមក​ស្នាក់នៅ​សំណាក់​ធ​ម៏​នៅ​វត្ត​ធម្មយុត្តិ ជាង​២០​ឆ្នាំ​ហើយ ។ ចំណែក​ដូនជី​រងគ្រោះ​មានឈ្មោះ អ៊ុច ពា​ញ អាយុ​៧៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​ធម្មយុត្តិ ជិត​វត្ត​ស្នាក់នៅ​សំណាក់​ធ​ម៏ ។​ប្រភព​ដដែល​បាន​បន្តថាៈ មុនពេល​កើតហេតុ ដូនជី​រងគ្រោះ​បាន​បាត់​រនាំង DSC07584ឃាំង​កន្លែង​ដាំ​ស្លឹក​​គ្រៃ ហើយ​បាន​ដើររក​ដល់​មុខ​តូប ដូនជី ឈ្មោះ ចិន សំអុល ពេលនោះ​ក៏បាន​ទាក់​សំដី​គ្នា​បន្តិចបន្តួច បន្ទាប់មក​ដូនជី រងគ្រោះ​ក៏បាន​ត្រឡប់មក​ឡើងលើ​ខ្ទម​សំណាក់​ធ​ម៏​វិញ ចំណែក​ដូនជី ឈ្មោះ​ចិន សំអុល យល់ថាៈ​គាត់​ខុស​បាន​និយាយ​លេង​ជ្រុល ក៏​ដើរ​មកឈរ​សុំទោស ដូនជី​រងគ្រោះ ថា​៖​គាត់​និយាយ​លេង​ទេ តែ​ដូនជី​រងគ្រោះ​នៅតែ​ប្រកាន់ ថា​៖​ជាការ​និយាយ​ចោទប្រកាន់​និង​បាន​យក​ដំបង​ឬ​ស្សី​ពីងពុង តូច​ល្មម វាយ​ក្បាល​ដូនជី ឈ្មោះ ចិន សំអុល ម្តង ជា​២​ដង តិចៗ ពេលនោះ​ដូនជី ចិន សំអុល ទ្រាំ​មិនបាន​ក៏​ចាប់ដៃ​ដូនជី​រងគ្រោះ ជាប់​រួច​ទាញ​ទម្លាក់​ពីលើ​ខ្ទម​ស្នាក់នៅ​កំពស់​ជាង​១​ម៉ែត្រ​ធ្លាក់​មក​ដី បណ្តាលអោយ​រងរបួស​ធ្ងន់​និង​បាក់ ឆ្អឹងជំនី​ខាងឆ្វេង​។​ ​ក្រោយពេល​កើតហេតុ ក្រុមគ្រួសារ បាន​ដឹក​ដូនជី​រងគ្រោះ ទៅកាន់​មន្ទីរDSC07581ពេទ្យ​ខេត្ត ដើម្បី​ព្យាបាល របួស តែដោយសារ​រងរបួស​បាក់ឆ្អឹង​ទើប​បន្ត​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​បាន​ដំបង​បន្តទៀត ។​ចំណែក​ដូនជី​ឈ្មោះ​ចិន សំអុល សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បា​នស​ម្រ​ច កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​ទៅ​តុលាការ បន្ទាប់​ដូនជី​ទាំងពីរ​មាន​វ័យ​ចំណាស់ៗ ចង់​សម្របសម្រួល​គ្នា​ក្រៅ​ប្រព​ន្ឋ័​តុលាការ តែ​ដូនជី​ទាំង​២​មិន​ស្រុះស្រួល​គ្នា ដោយ​ដូនជី​បង្ក​សុំ​សង​៣០​ម៉ឺន​រៀល ប៉ុន្តែ​ដូនជី​រងគ្រោះ​ទារ​សំណង​២​លាន​រៀល ៕