​កូន​កោង​កាង​ចំនួន ៥០០​ដើម ត្រូវបាន​ដាំ​នៅ​សហគម​ន៌​នេសាទ​ព្រៃនប់​២

0

ខេត្ត​ព្រះសីហនុ​៖​ដើម្បី​រូ​ម​ចំណែក​ស្តា​និង​អភិវឌ្ឍន​ដែល​នេសាទ​ជំរក​ធន់​ធាន​ជល់ផល​និង​ចូលរួម​អបអរសាទរ​ទិវា​បុណ្យ​រុក្ខទិវា​៩​កក្កដា ក្រុមការងារ​គ្រួសារ​វិទ្យុ​ABC​បាន​សហការ​ជា មួយ​រដ្ឋបាល ជលផល​កំពង់សោម និង​អាជ្ញា ធរ​ស្រុក​ព្រៃនប់ ចូលរួម​ដាំ​កូន​កោង​កាង លើក​ទី​២ ចំនួន ៥០០​ដើម នៅ​ទីតាំង​សួន​អា​ពា​ហ៌​ពិ​ពា​ហ៌ សហគម​ន៌​នេសាទ​ព្រៃនប់​២ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៥ ដែលមាន អាជ្ញាធរ​មូលដ្ឋាន និង​ប្រជា ពលរដ្ឋ​ចូលរួម​ដាំ​ដុះ​កូន​កោង​កាង​ចំនួន​សរុប​ចំនូ​ន ៣៥០​នាក់ ។​លោក នេន ចំរើន មានប្រសាសន៍ថា កូន​កោង​កាង​ចំនួន ៥០០​ដើម បានធ្វើ​ការដាំដុះ លើ ផ្ទៃដី ០៣​ហិកតា នៅក្នុង​សួន​អា​ពា​ហ៌​ពិ​ពា​ហ៌​ក្នុង​សហគម​ន៌​នេសាទ​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ដើម្បី ពង្រីក​ផ្ទៃដី​លេច​ទឹក និង​បង្កើន​ព្រៃឈើ​ឡើងវិញ​នៅក្នុង​សហគម​ន៌​នេសាទ ជាពិសេស​ព្រៃកោងកាង​មាន​សា​រះ​សំខាន់​ណាស់​ក្នុង​ការបង្ក​កំណើត​របស់​ពពួក​មច្ឆជាតិ​ពង កូន​។​.​លោក​ប្រធាន​រដ្ឋបាល​ជលផល​កំពង់​សោម​មានប្រសាសន៍​បន្តទៀត​ថា ការដាំ​កូន​កោង​កាង​នាពេលនេះ សំដៅ​ជម្រុញ​បំផុស​ឪ្យ​ប្រជាពលរដ្ឋនៅក្នុង​សហគម​ន៌​នេសាទ ក្នុង​ខេត្ត​ព្រះសីហនុ ក៌​ដូច​ប្រជាIMG-20150726-WA0059ពលរដ្ឋ​នៅ​ទូទាំង​ប្រ​ទស​កម្ពុជា ចូលរួម​ស្រឡាញ់ ថែរក្សា​ព្រៃឈើ​ឡើងវិញ សំដៅ​ប្រែក្លាយ​តំបន់​សហគម​ន៌​នេសាទ​ក្នុង​ខេត្ត​ព្រះសីហនុ​ឱ្យ​សម្បូរ​ព្រៃឈើ ជា​មូលដ្ឋានគ្រឹះ​នៃ​ការចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ រួមចំណែក​ដល់​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគម​ន៌ ជាពិសេស​កិច្ចការពារបរិស្ថាន ជា​ចំណុច​មួយ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុងមាន​ការចាប់​អារ​ម្ម​ណ៌ និង​បំផុស​ឪ្យ​ប្រជាពលរដ្ឋ​ចូលរួម​ដាំ​ដើមឈើ ព្រោះ​ព្រៃឈើ​អាច​ទប់ស្កាត់​ការឡើង​កំដៅ​នៃ​ភពផែនដី​ក៏​ជា​និមិត្តរូប​នៃ​វប្បធម៌​ប្រពៃណី​ឧស្សាហ៍​ព្យាយាម ច្នៃប្រឌិត​របស់​ជនជាតិ​ខ្មែរ​យូរលង់​ណាស់​មកហើយ ជាពិសេស​ទៀត​នោះ ការដាំ​កូន​កោង​កាង​នៅលើ​ផ្ទៃដី​ព្រៃ​លេច​ទឹក​ឱ្យមាន​ភាពស្រស់​បំព្រង និង​បៃតង ព្រោះ​ព្រៃកោងកាង​ជា​ជម្រក​សម្រាប់​មច្ឆជាតិ​ពង កូន សម្បូរ​ឡើងវិញ ព្រោះ​ព្រៃឈើ​ជាស​ម្ប​តិ្ត​ធម្មជាតិ​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​ចំពោះ​មនុស្ស សត្វ និង​មច្ឆជាតិ​គ្រប់​ប្រភេទ ។​​លោក​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្ត​ទុក​យ៉ាងសកម្ម​ក្នុង​ការដាំដុះ​ថែរក្សា​ការពារ​ព្រៃឈើ និង​អភិវឌ្ឍ​ន៌​ធនធាន​ព្រៃឈើ​ឪ្យ​កាន់តែ​សម្បូ​ឡើង​ថែមទៀត សម្រាប់​ជា​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍ​ន៌​សេដ្ឋកិច្ចជាតិ ទប់ស្កាត់​នូវ​ខ្យល់ព្យុះ ទឹកជំនន់ និង​ជួយ​ស្រូបយក​ជាតិពុល​ឧស្ម័ន​ការ​បូ​និ​ច សម្រាប់​មនុស្ស​ជំនាន់​បច្ចុប្បន្ន​ក៏​ដូច​អនាគត ។ ប្រជា​នេសាទ​ក្នុង​សហគម​ន៌​ពួកគាត់​មាន​ភារកិច្ច​ជា អ្នកថែរក្សា ការពារ​ព្រៃIMG-20150726-WA0052កោងកាង សត្វព្រៃ និង​ដាំ​ដើមឈើ​នៅតាម​សហគម​ន៌ ។​​លោក នេន ចំរើន បាន​បញ្ជាក់ថា នៅ​ដើមឆ្នាំ​២០១៥​នេះ រដ្ឋបាល​ជលផល​បាន​បំផុស​ប្រជាពលរដ្ឋ​ដាំ​កូន​កោង​កាង​បាន​ចំនួន​៣.៦៨០​ដើម និង​បណ្តុះ​កូន​កោង​កាង​បាន​ចំនួន ២.០០០​ដើម ដើម្បី​ធ្វើ​ការដាំដុះ​បន្ត​នៅពេល​ខាងមុខ ។ ហើយ​ក្រុមគ្រួសារ​វិទ្យុ ABC បាន​សហការ​ជាមួយ​រដ្ឋបាល​ជលផល​ចូលរួម​ដាំ​កូន​កោង​កាង​បាន​ចំនួន ២៣០​ដើម ម្តង​រួចមកហើយ​នៅ​ទីតាំង​ភូមិ​អូ​ត្រេះ​ចាស់ សង្កាត់​លេខ​៤ ក្រុង ខេត្ត​ព្រះសីហនុ​៕​