​សិក្ខាសាលា​ស្តីពី​ការរួបរួម​គ្នា​លើកស្ទួយ​សិទ្ធី​កាន់កាប់​ដីធ្លី​និង​ការអនុវត្តន៍​ច្បាប់​

0

​ខេត្តបន្ទាយមានជ័យ​៖​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៥​នៅ​សាល​ប្រុំ​សណ្ឋាគារ​ព្រះ​ច​ន្ទ័​ស្ថិតនៅក្នុង ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាន​បើក​សិក្ខាសាលា​ស្តីពី​ការរួបរួម​គ្នា​លើកស្ទួយ​សិទ្ធិ​កាន់កាប់​ដី​ភ្លី​និង​ការអនុវត្តន៍​ច្បាប់​ការកាន់កាប់​ដីធ្លី​។​ពិធី​នេះ​មានការ​ចូលរួម លោក​គោ​ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ លោក​ធន​សារាយ​ប្រ​ធា​ម​សមាគម​អាដហុក​និង​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​រឿង​ទំនាស់​ដី​ភ្លី​ជាច្រើន​នាក់​ទៀត​។​លោក​ធន​សារាយ​បាន​មានប្រសាសន៍​ក្នុង​សិក្ខាសាលា​នោះ​ថា​សមាគម​អាដហុក​ប្រចាំខេត្ត​បន្ទាយមានជ័យ​បាន​ប្រារព្ធ​រៀបចំ​សិក្ខាសាលា​នេះ​ឡើង​គឺ​ដើម្បី​ឲ្យ​មានការ​ផ្លាស់​ប្តួ​រ​និង​បទពិសោធន៍​ដើម្បី​អាច​ផ្តល់​ជា​មធ្យោបាយ​និង​ការដោះស្រាយ​នឹង​ការផ្តល់​ឨ​កាស​ដល់​image (4)សិក្ខាកាម​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ភិ​ភា​គ្សា​រក​ដំណោះស្រាយ​អំ​ព​បញ្ហា​វិវាទ​ដីធ្លី​ព្រមទាំង​ការទទួលបាន​នូវ​សិទ្ធិ​លើ​កម្ម​សិទ្ធ​ដីធ្លី​ដែល​បាន​កាន់កាប់​ស្របច្បាប់​ដោយមាន​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​។​លោក​ធន​សារាយ​បាន​បន្តថា​លិក្ខា​សាលា​នេះ​ផងដែរ​គឺ​ដើម្បី​ឲ្យ​សិក្ខាកាម​ទាំងអស់​បាន​យល់​ឲ្យ​កាន់តែច្បាស់​អំពី​សិទ្ធិ​លើ​កម្មសិទ្ធិ​ដីធ្លី​និង​និតិ​វិធី​ក្នុងការ​ដោះស្រាយ​វិវាទ​ដីធ្លី​ជាដើម​។​ក្នុង​សិក្ខាសាលា​នោះដែរ​ក៏បានផ្តល់​ឧកាស​ឲ្យ​អាជ្ញាធរ​ឲ្យ​មានការ​ប្រាស្រ័យ​រវាង​ប្រជាពលរដ្ឋ​និង​មន្ត្រី​តំណាង​ដើម្បី​ពិភាគ្សាបាន​នូវ​វប្ប​ធ​ម៍​ជួប​ពិគ្រោះ​និង​ពិភាគ្សាគ្នា រវាង​សហគមន៍ សង្គម​សី​ុ​វិល និង​អា​ជ្ញ​ធរ​ដើម្បី​ជា​ចក្ខុវិស័យ​ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ​។​លោក​គោ​ស៊ុំ​image (3)សារឿ​ត​ក៏បាន​មានប្រសាសន៍​ក្នុង​សិក្ខាសាលា​នោះដែរ​ថា​ប្រជាជន​ដែលមាន​ដី​ទំនាស់​នៅក្នុង​ខេត្តបន្ទាយមានជ័យ​នេះ​ក្រោយពី​បាន​ចូលមក​សិក្ខាសាលា​នេះហើយ​និង​ទទួលបាន​នូវ​ការយល់ដឹង​កាន់តែច្បាស់​អំពី​សិទ្ធិ​កាន់កាប់​ដីធ្លី​និង​សិទ្ធិ​ទទួលបាន​នូវ​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​ព្រមទាំង​និតិ​វិធី​នៃ​ការដោះស្រាយ​វិវាទ​ដីធ្លី​ក្តីកង្វល់​នឹង​បញ្ហា​ដែល​ប្រជាពលរដ្ឋ​ដែល​បានលើកឡើង​និង​ទទួលបាន​ការដោះស្រាយ​ដើម្បី​ជា​ចក្ខុវិស័យ​ក្នុងការ​ដោះស្រាយ​បញ្ហា​ដែល​កើតមាន​នៅក្នុង​ខេត្ត​នាពេល​អនាគត​នេះ​៕image (2) image (1)