ទេសចរណ៍អាស៊ាន ជម្រុញការអភិរក្សធម្មជាតិ និងការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព !

0

ខេត្តសៀមរាប៖ កិច្ចប្រជុំរបស់ក្រុមអ្នកនយោបាយអន្តរសភាអាស៊ាន( AIPA )លើកទី៧ ដែលបានប្រព្រឹត្តិទៅនៅក្រុងសៀមរាប នាថ្ងៃទី២៧ ខែកក្កដានេះ បាននាំមកនូវប្រធានបទ ទេសចរណ៍អាស៊ាន ជម្រុញការអភិរក្សធម្មជាតិ និងការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរDSC_0036ភាព ។ កិច្ចប្រជុំនេះ ត្រូវបានបើកដំណើរការក្រោមវត្តមានរបស់ ឯកឧត្តម ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភាជាតិកម្ពុជា និងមានវត្តមានផងដែរ ឯកឧត្តមអគ្គលេខាធិការ អន្តរសភាអាស៊ាន( AIPA ), តំណាងអគ្គលេខាធិការអាស៊ាន, សមាជិកគណប្រតិភូនៃបណ្តាប្រទេសជាសមាជិកអន្តរសភាអាស៊ាន (AIPA) សមាជិក សមាជិការដ្ឋសភា-ព្រឹទ្ធសភាកម្ពុជា តំណាងក្រសួងទេសចរណ៍ និងបណ្តាថ្នាក់ដឹកនាំខេត្តសៀមរាប ។លោកបណ្ឌិត ជាម យៀប ប្រធានគណកម្មការរៀបចំ និងជាប្រធានក្រុម អាយប៉ា ជាតិ របស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងស្វាគមន៍ចំពោះកិច្ចប្រជុំនោះថា ៖ កិច្ចប្រជុំនេះ ពិតជាបានផ្តល់នូវឱកាស សម្រាប់ប្រតិភូអន្តរសភាអាស៊ានទាំងអស់ បានពិភាគ្សា ផ្លាស់ប្តូរបទពិសោធន៍ និងការប្រតិបត្តិកាន់តែប្រសើរ ដើម្បីimage (1)កំណត់ឲ្យឃើញនូវយុទ្ធសាស្រ្ត ឬ វិធានការថ្មីៗ សម្រាប់លើកកម្ពស់ការអភិរក្សធម្មជាតិ និង ការអភិវឌ្ឍន៍វិស័យទេសចរណ៍ ប្រកបដោយនិរន្តភាពសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាសម្រាប់់តំបន់អាស៊ានទាំងមូល ។ ការលើកយកប្រធានបទនេះមកពិភាគ្សា គឺស្របពេលដែលសាកលលោកទាំងមូល ជាពិសេស អាស៊ាន បានចាត់ទុកជាយូរមកហើយថា វិស័យទេសចរណ៍ដើរតួសំខាន់ ក្នុងការសម្រេចបាននូវចក្ខុវិស័យនៃការបង្កើតសហគមន៍អាស៊ាន នៅបំណាច់ឆ្នាំ២០១៥ ខាងមុខនេះ ។លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២នៃរដ្ឋសភាជាតិកម្ពុជា បានបង្ហាញនូវសេចក្តីសង្កេតឃើញថា ៖ បន្ទាប់ពី អាយប៉ា បានធ្វើសមាហរណកម្មយ៉ាងជិតស្និទ្ធជាមួយអាស៊ានមក ស្ថាប័ននីតិប្បញ្ញតិទាំង១០ បានអភិវឌ្ឍន៍ជាបន្តបន្ទាប់នូវភាពចាំបាច់និងទំហំការងាររបស់ខ្លួន ដើរតួនាទីយ៉ាងសំខាន់ ដើម្បីរួមចំណែកដោះស្រាយបញ្ហារួមនានា ដែលកើតមាននៅក្នុងតំបន់អាស៊ាន និង លើសាកលលោក ជាមួយស្ថាប័ននីតិប្រតិបត្តិ និងបណ្តាអង្គការជាដៃគូដែលពាក់ព័ន្ធ ។លោកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងសន្ទរកថា បើកកិច្ចDSC_0024នោះថា ៖ កិច្ចប្រជុំនេះ យើងបានលើកយកចក្ខុវិស័យមួយ ក្នុងចំណោមចក្ខុវិស័យជាច្រើនរបស់អាយប៉ា ដើម្បីរួមគ្នាពិភាគ្សា គឺទេសចរណ៍អាស៊ាន ជម្រុញឲ្យមានការអភិរក្សធម្មជាតិ និងការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព ។ នេះគឺជាគោលបំណង ជម្រុញឲ្យអាស៊ាន ក្លាយជាគោលដៅតែមួយ និងជម្រុញឲ្យមានការកោតសរសើរដល់វប្បធម៌ និងបេតិកភណ្ឌអាស៊ាន ព្រមទាំងរក្សា-លើកកម្ពស់បាន នូវសក្តានុពលទេសចរណ៍អាស៊ាន ស្របទៅនឹងស្មារតីនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ានកន្លងទៅនេះ ។ កិច្ចប្រជុំរបស់ក្រុមអ្នកនយោបាយ អាយប៉ា លើកទី៧នេះ ក៏បានបង្ហាញឲ្យឃើញផងដែរ អំពីការបន្តពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងបណ្តាប្រទេសជាសមាជិកទាំង១០ ដើម្បីសំយោគយកគោលគំនិត និងទស្សនទានសំខាន់ៗ នាំមកនូវឧត្តមប្រយោជន៍ដល់ប្រជាជាតិអាស៊ាន ទាំងមូល ៕DSC_0041 image DSC_0029