​រថយន្ត​ស្រា​បៀរ​ថៃ​ហ្គេ​រ​តៃកុង​ស្រវឹង​បើកមុក​សម្លាប់​មនុស្ស​នា​ក់ ស្លាប់​១​របួស​២ ហើយ​រត់​ចូល​ខ្លឹប​អ៊ី​វូ

0

​កំពង់ធំ​៖ រថយន្ត​របស់​ក្រុមហ៊ុន​ថៃ​ហ្គេ​បៀរ បាន​បើក​បុក​ម៉ូតូ​មួយគ្រឿង ជិះ​គ្នា​៣​នាក់ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ភ្លាមៗ​នៅ នឹង​កន្លែងកើតហេតុ ចំណែក​ស្ត្រី​ពីរ​នាក់​ដែល​រួម​ដំណើរ ត្រ​របួសធ្ងន់​ដោយសារ​បាក់ជើង​ខាងឆ្វេង សន្លប់​បាត់បង​ស្មារតី ចំណែក​ស្រី​ម្នាក់ទៀត របួសស្រាល ដែល​បណ្តាលមកពី រថយន្ត​របស់​ដេប៉ូ​ស្រា​បៀរ ថៃ​ហ្គេ​រ បាន​បើក​បុក​យ៉ាង ពេញទំហឹង ខណៈពេលដែល​កំពុងតែ​បើកបរ ក្នុងទិសដៅ​ប​ញ្ជ្រា​ស់ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង ។​
​ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២៣.៤០​នាទី ស្ថិតនៅ​ចំនុច មុខផ្ទះ​ប៉ែន បូរ៉ាណ ក្នុងភូមិ ដំរី​ជាន់ខ្លា សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ មុនពេល​កើតហេតុ មាន​ម៉ូតូ​ម៉ា​កវេ​វ RS ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ធំ 1D 4861 ជិះ​គ្នា​៣​នាក់ មកពី​ភូមិ​ពោធិ​បាក់ក លុះ​មកដល់​ចំនុចកើតហេតុ ត្រូវបាន​រថយន្ត ម៉ាក​តូ​យូ​តា មួយ​បាំង​កន្លះ របស់​ដេប៉ូ​ស្រា​បៀ​ថៃ​ហ្គេ​រ ប្រចាំខេត្ត​កំពង់ធំ ដែល​បាន​សរសេរ​អក្សរ​ពីក្រោយ​រថយន្ត​ថា​( ស្រវឹង​កុំ​បើកបរ )​តែ​ចៃដន្យ​អី​ម្ចាស់​រថយន្ត​ស្រវឹង​យ៉ាង​ពពុល ដែល​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ស៊ីម ហួត ភេទ ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​តៃកុង​ដឹក ស្រា​បៀរ​ប្រចាំ​ដេប៉ូ​ស្រា​បៀរ​ថៃ​ហ្គេ​រ ប្រចាំខេត្ត​កំពង់ធំ បាន​បើក​បុក​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ហើយ​បែរជា រត់​ចូល​ក្លឹប​ឌី​ស្កូ​រ អ៊ី​វូ យ៉ាង​រំភើយ តែ​ត្រូវបាន​សមត្ថកិច្ច​ចាប់​យូរ​យកមក វាយខ្នោះ​បញ្ជូនទៅ​តុលាការ ។​
​ចំណែក​ជនរងគ្រោះ​ទី​១ ឈ្មោះ ធាត់ ភាព អាយុ សាន​គរ ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​មានមុខ​របរ តៃកុង​រថយន្ត​ច្រូតស្រូវ ( ស្លាប់ ) ទី​២ ឈ្មោះ ម៉ន ស្រី​តូច ទី​៣ ឈ្មោះ ស៊ីម ស្រង ភេទ​ស្រី សង្សា​អ្នកបើក​ម៉ូតូ តាម​ការ​ឲ្យ​ដឹង​ពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ខណៈពេលដែល​ពួកខ្លួន​កំពុងតែ​ជិះ​ម៉ូតូ​នៅ​ខាងស្តាំ​ង​ដៃ​តាម​សម្រួល ស្រាប់តែ​តៃកុង​ឡាន​នេះ​បើក​មក​បុក​ចំៗ​តែម្តង​បណ្តាល​ឲ្យ​មិត្ត​ភ័ក្ក​របស់ខ្លួន​ស្លាប់​តែម្តង ។​
​តា​មកា​រិះគន់​យ៉ាង​ចាស់ដៃ ទៅលើ​ដេប៉ូ​ស្រា​បៀរ​ថៃ​ហ្គេ​រ ខេត្តកំពង់ធំ ដែល​ពុំមាន​ភាព​ទទួលខុសត្រូវ បង្ករ​ឲ្យ​មាន មនុស្ស​ស្លាប់ ហើយ​បាក់​បង្គោល​ភ្លើង​របស់​រដ្ឋ ថែ​ល​ទាំង​ប្រព្រឹត្ត​នូវ​បទល្មើស​យ៉ាងធ្ងន់ធ្ងរ ទៅលើ​ការ​ជិះ​រថយន្ត​ក្នុង​ភាព ស្រវឹងស្រា បុក​ហើយ​រត់​ចូល​ក្លឹប​អង្គុយ​ផឹក​យ៉ាង​សង្ការ តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​បាន ឃើញ​ហេតុការន៍​នាំគ្នា​ដេញ យ៉ាង​ប្រផិត​ប្រ​ភីង ស្រាវជ្រាវ​រក លោក ស៊ីម ហួត ដែល​បើកបរ​បង្ករ​ឲ្យ​មនុស្ស​ស្លាប់ ជាពិសេស​ទៅទៀត​នោះ គឺ​នៅលើ​រថយន្ត ( សរសេរ​ដាក់​ស្រឹង​កុំ​បើកបរ ) ការដាក់​ពាក្យស្លោក​នេះ គឺ​គ្មាន​ប្រយោជន៍​សម្រាប់​ម្ចាស់​ដេប៉ូ​ស្រា​បៀរ​ថៃ​ហ្គេ​រ​នោះទេ មិនបាន​អនុវត្ត​ហើយ​បែរជា​បំពាន​ទៀត ។​
​លោក ញ៉ែ​ន ឈុនលី អធិការ​ក្រុង​ស្ទឹងសែន បាន​ឲ្យ​ដឹងថា ជនបង្ករ​ហេតុ បាន​បញ្ជូនទៅ​ស្នងការ​ហើយ ហើយ​ស្នងការ ក៏បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ផងដែរ ។​
ដោយ នាគរាជCopy of 3 8 6 5 4 3 2 1