​លោក​អាត់​ខែម​និង​ក្រុមការងារ​នាំ​ទៀនវស្សា​និង​ទេយ្យទាន​យកទៅ​ប្រគេន​ព្រះសង្ឃ​ក្នុង​វត្ត​ទាំង​២៤​នៅ​ស្រុក​ស្វាយចេក​

0

​ខេត្តបន្ទាយមានជ័យ​៖នៅ​ព្រឹក​ថ្ងៃ​ទ​២៧​ខែកក្កដា​ឆ្នាំ​២០១៥​នេះ​លោក​ឧ​ត្ត​ម​សេនី​ត្រី​អាត់​ខែម​ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ​និង​ជា​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ ជួយ​ស្រុក​ស្វាយចេក​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​ក្រុមការងារ​បាន​នាំយក​ទៀនវស្សា និង​ទេយ្យវត្ថុ ដែល​សរុប បច្ច័យ​ជាង​១២​លាន​រៀល របស់លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ ថ្នាក់ជាតិ ចុះជួយ​ខេត្តបន្ទាយមានជ័យ ទៅ​ប្រគេន ព្រះសង្ឃ គង់​ក្នុង​វត្ត​ទាំង​២៤ ក្នុងស្រុក​ស្វាយចេក ដែល​រង់ចាំ​ព្រះវស្សា នាពេលខាងមុខ​ដ៏​ខ្លី​នេះ​។​ក្នុង​ការយក​ទានវស្សា​ទៅ​ប្រគេន​លោក​នោះ​មានការ​ចូលរួម​លោកស្រី​ស្នងការរង​អធិការ ប្រធាន​វរៈ​និង​ថ្នាក់image (3)ដឹកនាំ​ស្រុក​ជាច្រើន​នាក់​ផ្សេងទៀត​។ ក្នុងឱកាស​នោះ​លោក​អាត់​ខែម​បាន​មានប្រសាសន៍ថា ទី​វត្ត​អារាម មិន​ត្រឹមតែ​បម្រើ​វិស័យ​ព្រះពុទ្ធសាសនា​ជាទី​សក្ការៈបូជា​ប្រមូលផ្តុំ​និង​រក្សា​នូវ​ប្រពៃណី​ទំនៀម​ទំលាប់​វប្បធម៌​និង​អរិយធម៌ ប៉ុណ្ណោះ​ទេ​ហើយក៏​ជា​កន្លែង​អប់រំ​ទូន្មាន​ប្រៀនប្រដៅ ពង្រឹងពង្រីក​ធនធាន​មនុស្ស​ឲ្យ​បានល្អ​ដែលជា​កាតាលីករ​ជួយ​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ផងដែរ​។​លោក​បាន​ហៅ​សកម្មភាព​ចូលរួម​នាំ​ទៀន​ព្រះវស្សា​និង​ទេយ្យវត្ថុ​នានា​ទៅ​ប្រគេន​ព្រះសង្ឃ​នេះ​ថា​ជាការ​ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់​លើ វិស័យ ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ហើយ​ជះឥទ្ធិពល​ល្អ ដល់​សង្គម គ្រួសារ ក៏ដូចជា ប្រទេសជាតិ​ទាំងមូល ។​នៅ​ចំពោះមុខ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ដែល​បាន​ធ្វើឡើង នៅ វត្ត​ស្លែង ឫ​វត្ត​ភូមិ​ថ្មី លោក អាត់ ខែម image (4)បាន​ផ្តាំផ្ញើ​ការ សួរសុខទុក្ខ ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំង លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អភិបាលខេត្ត និង​ប្រធាន ក្រុមប្រឹក្សា​ខេត្ត ដែល​តែងតែ គិតគូ​ដល់​ការរស់នៅ របស់​ប្រជាពលរដ្ឋ តាម​មូលដ្ឋាន​។​ឆ្លៀត​ក្នុងឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម ក៏បាន​លើកឡើង នូវ​ការរីកចម្រើន របស់​ប្រទេស​កម្ពុជា ក្រោម​ការ ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ខណៈដែល​គណបក្សប្រឆាំង មានបំណង​បំផុស ហើយ​លាប​ពណ៌ នាំ​ឲ្យ មានការ​ចលាចល ដល់​សង្គមជាតិ និង​ការបែកបាក់​ជាតិ ។​សម្រាប់​វត្ត​ទាំង​២៤ ទទួល បាន​ទៀនវស្សា​មួយគូ ស្លាដ​កមួយ និង​បច្ច័យ​២០​ម៉ឺន​រៀល ព្រមទាំង គ្រឿងឧបភោគ បរិភោគ មួយ​ជាច្រើន​ផ្សេងទៀត សរុប​បច្ច័យ​១២.២៣២.០០០​រៀល​។​ក្រៅពីនោះ លោក​ក៏បាន​ឧបត្ថម្ភ​ថវិកា ដល់​ប្រជាពលរដ្ឋ​ជាច្រើន ក្នុង​ម្នាក់ៗ ទទួលបាន​៥០០០​រៀល ដោយឡែក ក្រុម​ជួសជុល​ព្រះវិហារ ចំនួន​២០​ម៉ឺន​រៀល និង ក្រុម​តន្ត្រី​ចំនួន​២០​ម៉ឺន​រៀល​ផងដែរ​image (2)