លោក​ស៊ុំ​រុំបាន​ចុះមក​ផ្សព្វផ្សាយ​ច្បាប់​ដល់​សិស្ស និ​សិ​ត្ស និង​ប្រជាពលរដ្ឋ ស្តីពី​ចរាចរណ៍​ផ្លូវគោក​នៅក្នុង​ក្រុង​សិរីសោភ័ណ​

0


​ខេត្តបន្ទាយមានជ័យ​៖​នៅ​ព្រឹក​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០១៥​នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ​រុំ អនុ​រដ្ឋលេខា​ធិ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធ​ភា និង​អធិការកិច្ច​បាន​ចុះមក​ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​នៅក្នុង​ក្រុង​សិរីសោភ័ណ​ដល់​សិស្ស និ​សិ​ត្ស និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ទៀត​។​ពិធី​ចុះ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​នេះ​មានការ​ចូលរួម លោក​ចុង​ផែត អភិបាលរង​ខេត្តបន្ទាយមានជ័យ អ្នកស្រី​ចាន់​ថេ​ង អភិបាលក្រុង​សិរីសោភ័ណ លោក​សន​គឹម​សួ​គ៍​ប្រធានការិយាល័យ​ចរាចរណ៍​ផ្លូវគោក លោក​ខុន​សុខុម​ប្រធាន​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា និ​សិ​ត្ស សិស្ស និង​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើន​នាក់​ទៀត​។​image (2)ថ្លែង​ក្នុង​ឨ​កាស​នោះ​លោក ស៊ុំ​រុំ បាន​និយាយថា​ច្បាប់​ចរាចរណ៍​ផ្លូវគោក​បានក្លាយ​ទៅជា​បញ្ហា​គ្រោះថ្នាក់​ដ៏​ចំបង​ជាហេតុ​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ណ៍​យ៉ាងខ្លាំង​របស់​រាជរដ្ឋាភិបាល​។​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតមាន​ឡើងជា​ញឹកញាប់​នៅតាម​ដងផ្លូវ​សា​សារ​ណះ ជាពិសេស​ផ្លូវជាតិ​តែម្តង​ធ្វើ​ឲ្យ​អត្រា​មនុស្ស​ស្លាប់​និង​រងរបួស​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​មានកា​រ​កើន​ឡើងជា​លំដាប់​បាន​បន្សល់ទុក​ស្ត្រី​មេម៉ាយ កូនកំព្រា និង​ការ​និរាស​ព្រាត់ប្រាស់​ក្នុង​គ្រួសារ ជនពិការ​ជាច្រើន​រយ​ពាន់​នាក់​។​លោក​បាន​បន្តទៀតថា​មូលហេតុ ចម្បង​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​បណ្តាលមកពី​កក្តា​មនុស្ស មិន​គោរព​ច្បាប់ បើកបរ​លឿន​ហួស​ល្បឿន​កំណត់ បើក​ធ្វេសប្រហែស និង​បើកបរ​ក្នុងពេល​ស្រវឹង​ជាដើម​។​លោក​បាន​បន្តទៀតថា​តាម​ការសិក្សា​image (4)ស្រាវជ្រាវ​របស់​អង្ការ​អន្តរជាតិ​បែ​ល​ហ្សិ​ុ​កបាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ខាតបង់​ទ្រព្យសម្បត្តិ​ទាំង​រដ្ឋ​និង​ឯកជន​ក្នុង​មួយឆ្នាំៗ​រាប់លាន​ដុល្លា​ឯណោះ​បើសិន​បើ​គ្មា ន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទេនោះ​រដ្ឋ​អាច​សល់ថ​វិការ​រាប់លាន​ដុល្លា​សំរាប់​យកទៅ​សាងសង់​នូវ​សមិទ្ធិផល​មួយចំនួន​ដួច​ជា សាលារៀន មន្ទីរពេទ្យ ស្ពាន ផ្លូវ​បាន​យ៉ាងច្រើន​ទៀតផង​។​លោក​ចុង​ផែត​បាន​ថ្លែង​អំណ​គុណ​ដល់​លោក​ស៊ុំ​រុំ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​ភា ព្រឹទ្ធសភា និង​អធិការកិច្ច​ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល​រួមសហការ​ជាមួយ​មន្ទីរ​និង​អង្គភាព​ជំនាញ​បាន​image (3)ចុះមក​ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​នៅក្នុង​ក្រុង​សិរីសោភ័ណ​ពេលនេះ​ក្នុង​គោលបំណង​ដាស់​ស្មារតី​ប្រជាពលរដ្ឋ​ទាំងមូល​ឲ្យ​ខិតខំ​ផ្លាស់ប្តូរ​ឥរិយាបទ​ដែល​ធ្លាប់​តែមាន​ភាពអនាធិបតេយ្យ​មិន​គោរព​ច្បាប់​មាន​សណ្តាប់ធ្នាប់​និង​របៀបរៀបរយ​ឲ្យ​ចេះ​អធ្យាស្រ័យ​គ្នា​នៅពេល​ធ្វើដំណើរ​ដើម្បី​ធ្វើ​ឲ្យ​ផែនការ​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក​របស់​រដ្ឋាភិបាល​ទទួលបាន​ជោគជ័យ​៕