​លោកនាយ​ឩ​ត្ត​ម​សេនីយ៍ អ៊ុក គឹម​លេខ រដ្ឋលេខាធិការ​ក្រសួង​មហា​ផែ្ទ​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​យុ​ទ្ឋ​នា​ការផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី

0

សៀមរាប : ថ្លែង​ក្នុងឱកាស​នៃ​កិច្ច ប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​យុ​ទ្ឋ​នា​ការផ្តល់​អត្តសញ្ញាណ ប័ណ្ណ សញ្ជាតិ ខ្មែរ​គំរូ​ថ្មី​សំរាប់​ខែកក្កដា​ឆ្នាំ ២០១៥​ដល់​បំណាច់​ត្រីមាស​ទី​១​ឆ្នាំ ២០១៦​ដែល​បាន​ប្រារព្វ​ឡើង​នៅក្នុង​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប កាលពី ព្រឹក​ថ្ងៃទី​២៨ ខែកក្ត​ដា ឆ្នាំ ២០១៥ នេះ ។ លោកនាយ​ឩ​ត្ត​ម​សេនីយ៍ អ៊ុក គឹម​លេខ រដ្ឋលេខាធិការ​ក្រសួង​មហា​ផែ្ទ និង​ជា​ប្រធាន​ក្រុមការងារ​ទទួលខុសត្រូវ​ដឹកនាំ​ជំរុញ​ផ្តល់​អត្ត សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ខេត្តសៀមរាប ឧ​ត្ត​រ​មានជ័យ ព្រមទាំង លោក​ឃឹម ប៊ុន​សុង អភិបាល នៃ គ​ណះ​អភិបាល ខេត្តសៀមរាប​បាន​ថ្លែងថា​គោលបំណង​នៃ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ​គឺ​ដើម្បី​យើង​ជំរុញ​លើ​ការផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ គំរូ​ថ្មី​សំរាប់​ខែកក្កដា​ឆ្នាំ ២០១៥​ដល់​បំណាច់​ត្រីមាស​ទី​១​ឆ្នាំ ២០១៦​នាពេលខាងមុខ​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​ដែល​គ្រប់​អាយុ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ប្រើប្រាស់​អោយបាន​គ្រប់ៗ​គ្នា ។ ហើយ​ការផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជាការ​ងារ​ពិសេស​ក្នុង​ក្របខណ្ឌ​ការងារ​អត្តសញ្ញាណ​កម្ម នោះ​គឺជា​ការផ្តល់​នូវ​ឯកសា​រ​គតិយុត្ត​មួយ​សំខាន់ ចាំបាច់​ដែលជា​លិខិតស្នាម​សំរាប់​បញ្ជាក់​ពី​អត្ត​ស​ញ្ញណ​របស់​បុគ្គល​ម្នាក់ៗ​ក្នុង​គោលដៅ​ធានា​ដល់​សិទ្ធិសេរីភាព ផលប្រយោជន៍ និង​កាតព្វកិច្ច​នានា​ក្នុងសង្គម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ៗ ហើយ​មកដល់​ដំណាក់កាល​ចុងក្រោយ​នេះ​អត្តសញ្ញាណ​-​ប័ណ្ណ​សញ្ជាតិ​ខ្មែរ បាន​ជាប់​ពាក់​ព័​ន្ឋ​យ៉ាងសំខាន់​ទៅនឹង​ការងារ​បោះឆ្នោត​ទៀតផង​។​ដោយ​លោក គ​ណះ​អធិបតី​ទាំងពីរ​បានបញ្ជាក់​ថាស​ម្រា​ប់​ខេត្តសៀមរាប​ក្នុង​ផែនការ​គឺ​ចំនួន​DSC_0078៤០៥៤៩៣​នាក់ ចាប់ពី​ខែកក្កដា ឆ្នាំ​២០១៥ ដល់​ខែមីនា ឆ្នាំ​២០១៦ ក្នុងការ​ផ្តល់ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​យកទៅ​ប្រើប្រាស់ ។ ទន្ទឹម​និង​ការសម្រេច​អោយបាន​ដូច​ការគ្រោងទុក​ក្នុង​ផែនការ​ខាងលើ ស្នងការដ្ឋាន​នគរបាល​ខេត្ត ត្រូវ​ធ្វើជា​សេនាធិការ​ជូន​គណៈកម្មកា​រដឹក​នាំ​អនុវត្ត​ការងារ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ខេត្ត ដោយ​បង្កើន​កិច្ចប្រតិបត្តិការ​ជាមួយ​គណៈកម្មការ​ថ្នាក់ដឹកនាំ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ថ្នាក់ក្រុង​-​ស្រុក​ក្នុងការ​ទទួលខុសត្រូវ​ដឹកនាំ ត្រួតពិនិត្យ និង​ជម្រុញ​ការដឹកនាំ​ផ្តល់​អត្ត​-​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​។​ដោយ​តាមដាន​ជាប់​ជាប្រចាំ​អំពី​សភាពការណ៍ ល​ទ្ឋ​ផល និង​បញ្ហា​ប្រឈម​នានា ក្នុង​ដំណើរ​ការផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ព្រមទាំង​ជួយ​អន្តរាគមន៍​ក្នុងករណី​ចាំបាច់​។​ប្រតិបត្តិ​ករ​ទាំងអស់​ដែល​ពាក់​ព័​ន្ឋ​ដល់​កិច្ចដំណើរការ​ផ្តល់​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ត្រូវខិតខំ​កែលម្អ​អាកប្បកិរិយា​សីលធម៌​វិជ្ជាជីវៈ​របៀបរបប​ធ្វើការ​និង​លប់បំបាត់​ឱ្យបាន​ជាដាច់ខាត​នូវ​អំពើ​អសកម្ម​នានា ដូចជា ការគៀបសង្កត់​ទាមទារ​កំ​រ៉ៃ​ផ្សេងៗ​ពី​ប្រជាពលរដ្ឋ ការរើសអើង​ជាដើម ៕