លោក​អ៊ុំ​រាត្រី លោក​លី​សារី លោក​សាន្ត​ស៊ានហូ​និង​ក្រុមការងារ​បាន​នាំ​ទៀនវស្សា​និង​ទេយ្យទាន​យកទៅ​ប្រគេន​ព្រះសង្ឃ​ក្នុង​វត្ត​ទាំង​២៣​នៅក្នុង​ស្រុក​អូរជ្រៅ​

0


​ខេត្តបន្ទាយមានជ័យ​៖​នៅ​រសៀល​ថ្ងៃ​ទ​២៨​ខែកក្កដា​ឆ្នាំ​២០១៥​នៅ​វត្ត​ពោធិ៍​សុ​យា​រាម​ស្ថិត​ក្នុងភូមិ​សូរិយា ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​លោក​អ៊ុំ​រាត្រី​អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក​លី​សារី​ប្រធាន​មន្ទី​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ លោក​សាន្ត​ស៊ានហូ អភិបាលស្រុក​អូរជ្រៅ​និង​ក្រុមការងារ​ជាច្រើន​នាក់​បាន​នាំយក​ទៀនវស្សា និង​ទេយ្យវត្ថុ និង​ថវិការ​ដែល​សរុប​បច្ច័យ​ជាច្រើន​លាន​របស់លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ ថ្នាក់ជាតិ ចុះជួយ​ខេត្តបន្ទាយមានជ័យ​យកទៅ​ប្រគេន​ព្រះសង្ឃ​គង់​ក្នុង​វត្ត​ទាំង​២៣​ក្នុងស្រុក​អូរជ្រៅ​ដែល​រង់ចាំ​ព្រះវស្សា​នាពេលខាងមុខ​ដ៏​ខ្លី​នេះ​។ ក្នុងឱកាស​នោះ​លោក​អ៊ុំ​រាត្រី​បាន​មានប្រសាសន៍ថា​ទីវ​ត្ត​អារាម​មិន​ត្រឹមតែ​បម្រើ​វិស័យ​ព្រះពុទ្ធសាសនា​imageនោះទេ​គឺជា​កន្លែង​ជាទី​សក្ការៈបូជា​ប្រមូលផ្តុំ​និង​រក្សា​នូវ​ប្រពៃណី​ទំនៀម​ទំលាប់​វប្បធម៌​និង​អរិយធម៌​ហើយក៏​ជា​កន្លែង​អប់រំ​ទូន្មាន​ប្រៀនប្រដៅ ពង្រឹងពង្រីក​ធនធាន​មនុស្ស​ឲ្យ​បានល្អ​ដែលជា​កត្តា​ជួយ​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ផងដែរ​។​លោក​បាន​ហៅ​សកម្មភាព​ចូលរួម​នាំ​ទៀន​ព្រះវស្សា​និង​ទេយ្យវត្ថុ​នានា​ទៅ​ប្រគេន​ព្រះសង្ឃ​នេះ​ថា​ជាការ​ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់​លើ វិស័យ ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ហើយ​ជះឥទ្ធិពល​ល្អ ដល់​សង្គម គ្រួសារ ក៏ដូចជា ប្រទេសជាតិ​ទាំងមូល​ផងដែរ​។​នៅ​ចំពោះមុខ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ដែល​បាន​ធ្វើឡើង នៅ វត្ត​ពោធិ៍​សុ​ធិ​យា​រាម​លោក​អ៊ុំ​រាត្រី បាន​ផ្តាំផ្ញើ​ការ សួរសុខទុក្ខ​ពី​សំណាក់​លោក​ឧបនាយករដ្ឋimage (1)មន្ត្រី​កែ​គឹមយ៉ាន អភិបាលខេត្ត និង​ប្រធាន ក្រុមប្រឹក្សា​ខេត្ត ដែល​តែងតែ គិតគូ​ដល់​ការរស់នៅ របស់​ប្រជាពលរដ្ឋ តាម​មូលដ្ឋាន​។​ឆ្លៀត​ក្នុងឱកាស​នោះ​ក៏បាន​លើកឡើង នូវ​ការរីកចម្រើន របស់​ប្រទេស​កម្ពុជា ក្រោម​ការ ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ខណៈដែល​គណបក្សប្រឆាំង មានបំណង​បំផុស ហើយ​លាប​ពណ៌ នាំ​ឲ្យ មានការ​ចលាចល ដល់​សង្គមជាតិ និង​ការបែកបាក់​ជាតិ ។​សម្រាប់​វត្ត​ទាំង​២៣​ទទួល បាន​ទៀនវស្សា​មួយគូ ស្លាដ​មួយ​ធុង​ធំ​ថវិការ​១០​ម៉ឺន​រៀល ព្រមទាំង គ្រឿងឧបភោគ បរិភោគ​ជាច្រើន​ផ្សេងទៀត​ផងដែរ​៕