ស្ពានថ្ម​រលំ​ជ្រៃ​បាក់​ខូច​ខ្ទេច​រយៈពេល​២​ឆ្នាំ​មកហើយ​អាជ្ញាធរ​យក​ភ្នែក​ទល់​មើល​ទុក​ឲ្យ​ប្រជាពលរដ្ឋ​យក​ក្តារ​មក​ក្រាល​ឆ្លង​ទៅមក​ទាំង​លំបាក​លំបាក​

0

​ខេត្តបន្ទាយមានជ័យ​
​ស្ពានថ្ម​រលំ​ជ្រៃ ស្ថិត​ក្នុងភូមិ រោគ ឃុំ​ស្ពាន​ស្រែង ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​បាក់​ខូច​ស្ទើរ​ទាំងស្រុង​មាន​រយៈពេល​២​ឆ្នាំ​មកហើយ​ប្រជាពលរដ្ឋ​បាននាំគ្នា​យក​ឈើ​ក្តារ​មក​ក្រាល​ដើម្បី​ធ្វើ​ចរាចរណ៍​ទៅមក​ទាំង​ត្រដាបត្រដួស​បើ​ខែវស្សា​វិញ​ពិបាក​ធ្វើដំណើរ​ខ្លាំង​ជាង​នេះ​ដប់​image (1)ដង​។​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ពន្លៃ​ស្រុក​ភ្នំស្រុក​បាន​ប្រាប់ថា​ស្ពានថ្ម​រលំ​ជ្រៃ​នេះ​រង​ការខូចខាត​ធ្ងន់​នៅ​ឆ្នាំ​២០១៣​ដោយសារតែ​ទឹកជំនន់​ធំ​ឡើងមក​វាយ​បាក់​បណ្តាល​ឲ្យ​ហូរ​ច្រោះ​ដាច់​ជា​កង់ៗ​និង​បាក់​ស្ពាន​មួយ​កំណាត់ ផ្នែក​ខាងត្បូង​ក្បាលស្ពាន ហើយ​ដាច់​នេះហើយ​ទើប​ប្រជាពលរដ្ឋ​ជួប​ការលំបាក​ទៅមក​យ៉ាងខ្លាំង​។ ដោយសារតែ​ប្រជាពលរដ្ឋ​ពិបាកធ្វើ​ដំណើរ​ពិបាក​យ៉ាងខ្លាំង​ដូច​ច្នេះ​ទើបបាន​នាំគ្នា​យក​បន្ទះក្តា​ត្នោត​ប្រមាណ​១០​បន្ទះ​ដាក់​គ្រាន់​ឆ្លងកាត់​ទៅមក​នៅ​រដូវវស្សា​ដែល​ឆ្លងកាត់​បាន​ត្រឹម​ម៉ូតូ​ចំណែក​រថយន្ត​ទៅមក​មិនបាន​គឺ​ទៅមក​បាន​នៅ​រដូវប្រាំង​តែប៉ុណ្ណោះ​។​ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​ឆ្លងកាត់​ស្ពាន​រលំ​ជ្រៃ​ទូរ​ទាំង​ឃុំ​ស្ពាន​ស្រែង​នេះ​មានការ​លំបាក​ក្នុង​ការដឹក​ដំណាំ​កសិផល​យកទៅលក់​នៅឯ​ផ្សារ​ខ្លាំងណាស់​។​ប្រជាពលរដ្ឋ​បាន​និយាយ​បន្តថា​រហូតដល់​ថ្ងៃនេះ​ហើយ​ពុំ​ឃើញ​មាន​មន្ត្រី​ជំនាញ​ពាក់​ព​ន្ធ័​ណា​ចុះមក​មើ​យ​និង​ធ្វើការ​ជួសជុល​ឡើងវិញ​នោះឡើយ​។​លោក ព្រំ ឆៃ មេឃុំ​ស្ពាន​ស្រែង​បាន​ប្រាប់ថា ក្រោយពេល​ស្ពាន​រលំ​ជ្រៃ​ដាច់​ដោយ​ទឹកជំនន់​ហូរ​ច្រុះ​ដាច់​ហើយ​នោះ​ប្រជាពលរដ្ឋ​បាន​ជួប​ការលំបាក់​ក្នុងការ​ធ្វើដំណើរ​ទៅមក​នៅ​ទាំង​រដូវប្រាំង​និង​ទាំង​រដូវវស្សា ហើយ​អាជ្ញាធរ​ឃុំ​បានធ្វើ​របាយ​ការ និង​ពាក្យ​ស្នើរ​សុំ​ទៅ​អភិបាលស្រុក និង​មន្ទីរជំនាញ​ក៏ដូចជា​អភិបាលខេត្ត​ដែរ​ដើម្បី​ឲ្យ​កសាង​ស្ពាន​នេះ​ឡើងវិញ​តែ​របាយការណ៍​ទៅ​ដល់ដៃ​អស់លោក​ហើយ​ស្ងាត់​ឲ្យ​ឈឺ​ង​គ្មាន​ឃើញ​អស់លោក​ណា​ចុះមក​មើល​បន្តិច​ទាល់តែសោះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដឹក​កសិផល​ន​យកទៅលក់​នៅឯ​ផ្សារ​នោះ​ជួប​ការលំបាក​យ៉ាងខ្លាំង​ មេឃុំនេះភ្លើរណាស់រីអង្កៀសពីប្រជាពលរដ្ន១គ្រួសារតែ១ម៉ឺនរៀលចាកដី ទៅ កុំពិបាកពេក​៕ គង្គា​image