​លោក​លី​សារី​និង​ក្រុមការងារ​បាន​នាំយក​កូនឈើ​និង​សម្ភារៈ​សិក្សា​ប្រគេន​ព្រះសង្ឃ​ក្នុង​វត្ត​ស្រះ​កណ្តាល​

0

​ខេត្តបន្ទាយមានជ័យ​ ​នៅ​ព្រឹក​ថ្ងៃទី​៦​ខែសីហា ឆ្នាំ​២០១៥ នេះ​លោក​លី​សារី​អ​ភ​បាល​រង​ខេត្តបន្ទាយមានជ័យ​និង​ក្រុមការងារ​ថ្នាក់​ខេត្ត​បាន​នាំយក​កូនឈើ និង​សម្ភារៈ​សិក្សា​មួយចំនួនធំ​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ស្រះ​កណ្តាល ហៅ​វត្ត​ស្រះចក ស្ថិតនៅ​ភូមិ​ក្រចះ ឃុំ​ឈ្នួ​រ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​លោក​លី​សារី​បាន​មានប្រសាសន៍ថា​វត្ត​ស្រះ​កណ្តាល ហៅ​វត្ត​ស្រះចក​គឺជា​វត្ត​មួយ​នៅ​ជនបទ​ដាច់ស្រយាល​ខ្សត់​ជាងគេ​មាន​ព្រះសង្ឃ និង​កូន​ណេ​ន​ចំនួន ៧៦​អង្គ ក្នុងនោះ​មានកូន​ណេ​ន​ចំនួន ៦៥​អង្គ ដែល​កំពុង​សិក្សា​សាលា​បាលី​imageក្នុង​វត្ត ខណៈដែល​វត្ត​មួយ​នេះ​កំពុងតែ​ខ្វះ​សាលាបឋមសិក្សា​បាលី ១​ខ្នង និង​សុំ​ឲ្យ​ពុទ្ធ​បរិ​ចំណុះជើងវត្ត​ជួយឧបត្ថម្ភ​កសាង និង​ជួយផ្ដល់​ជា​សម​ទ្ធ​ក ផល​មួយចំនួន​ជូនទៅ​ដល់​ព្រះវិហារ​ដែល​កំពុង​សាងសង់ ដោយសារតែ​ខ្វះ​ថវិការ​កសាង​បន្ត​ផង​។​លោក​លី​សារី​អភិបាលរង​ខេត្តបន្ទាយimage (2)មានជ័យ​បាន​មានប្រសាសន៍​បន្តទៀតថា​ដើម្បី​យកចិត្តទុកដាក់​លើ​វិស័យ​ព្រះពុទ្ធសាសនា​ក្នុងនាម​ថ្នាក់ដឹកនាំ​ខេត្តបន្ទាយមានជ័យ​បាន​នាំយក​សម្ភារៈ​មួយចំនួន ដោយ​ក្នុងនោះ​រួមមាន​កុំព្យូទ័រ ១​គ្រឿង ម៉ា​ស៊ី​ព្រី​ន​ធ័​រ ១​គ្រឿង និង​បាន​នាំយក​កូនឈើ​ក្រ​ញ៉ូ​ង បេង គគីរ ធ្នង់ ដើម្បី​ប្រគេន​ឲ្យ​ព្រះសង្ឃ​ដាំ​ក្នុង​បរិវេណ​វត្ត ហើយ​លោក​ក៏បាន​ជួយ​វត្ត​ស្រះ​កណ្តាល ហៅ​វត្ត​ស្រះចក​ក្នុង​ការកសាង​ព្រះវិហារ​តាម​ការស្នើរ​សុំ​ពី​ព្រះគ្រូ​ចៅអធិការ​វត្ត​ផងដែរ ៕image (1)