​​ចាប់រំលោភ​កូនស្រី​គេ​នៅ​ជន្លង់​ចំ​ប៉ើង​ម្តាយ​គេ​មក​ទាន់​សម្រួល​មិនត្រូវ​គ្នា​ប្តឹង​សមត្ថកិច្ច​ចាប់ខ្លួន​

0

​ខេត្តកំពង់ឆ្នាំងៈ យុវជន​ជា​ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល ស្រុក​បរិបូរ​ណ៌​ធ្វើ​ការចាប់​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត កាលពី​រសៀល​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ ២០១៥ បន្ទាប់ពី​មាន​បណ្តឹង​ពី​ម្តាយ​នារី​រងគ្រោះ​ប្តឹង​ថា បាន​ចាប់​កូនស្រី​គាត់​កាលពី​ម៉ោង​៧​និង​៤០​នាទី​យប់ ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៥ នៅ​ដី​ភូមិ​មួយកន្លែង ក្នុង​ឃុំ​ផ្សារ ស្រុក​បរិបូរ​ណ៌ ។​សមត្ថកិច្ច​នគរបាល ស្រុក​បរិបូរ​ណ៌​បាន​និយាយ​អោយដឹងថា​៖ ជនសង្ស័យ​រូបនោះ​មានឈ្មោះ​​ថោ ធួន អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ចំណែក​នារី​រងគ្រោះ​មាន​អាយុ​២១​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជាមួយគ្នា​។​​សមត្ថកិច្ច​បាន​ស្រង់​សំដី​ក្នុង​ពាក្យបណ្តឹង​របស់​ស្ត្រី​ជា​ម្តាយ​នារី​រងគ្រោះ​ប្តឹង​ថា​៖​មុនពេល​កើតហេតុ​គាត់​ជា​ម្តាយ​បាន​ប្រើ​កូនស្រី​គាត់​អោយទៅ​មើល​កណ្តាប់​សំណាប​នៅក្នុង​ស្រែ​ដែលមាន​ចម្ងាយ​ជាង​៥០​ម៉ែត្រ​ពី​ផ្ទះ​។ ប៉ុន្តែ​នៅពេល​កូនស្រី​ទៅ​បាត់​យូរពេក ម្តាយ​ក៏​ទៅតាម​រក ស្រាប់តែ​ជិត​ដល់​ជន្លង់​DSC07377ចំបើង មាន​ចម្ងាយ​ជាង​៣០​ម៉ែត្រ​ពី​ផ្ទះ ស្រាប់តែ​ឃើញ​កូនស្រី​គាត់​រត់​ទាំង​អាក្រាត​មករក​គាត់ ជា​ម្តាយ ដោយ​យំ​ប្រាប់ថា​៖ ឈ្មោះ​ធួន ចាប់​នាង​រំលោភ ពេលនោះ​គាត់​ជា​ម្តាយ​បានឃើញ​ឈ្មោះ ធួន រត់គេចខ្លួន​បាត់ទៅ​។​ ​ស្ត្រី​ជា​ម្តាយ​នារី​រងគ្រោះ ដែល​បាន​និយាយ​អោយ​អ្នកសារព័ត៌មាន​យើង​ដឹងថា​៖​មូលហេតុ​នាំអោយ​មានកា​រ​យឺតយ៉ាវ​ក្នុងការ​ប្តឹង គឺ​មកពី​ដោយសារ​ជនសង្ស័យ​ជា​អ្នកស្រុក​អ្នកភូមិ​ជាមួយគ្នា មិន​ចង់អោយ​វែងឆ្ងាយ គាត់​បាន​ហៅ​មក​សម្របសម្រួល​គ្នា​ដោយ​អោយ​ខាង​ប្រុស​ទទួលខុសត្រូវ និង​រៀបចំ​ទុកដាក់​ជា​ប្តី​ប្រពន្ធ​តែ​ខាង​ប្រុស​មិន​ព្រមយក ហើយក៏​ឈានដល់​ការចរចារ​គ្នា​សំណង​ជា​ប្រាក់ ដែល​ដំបូង​ឡើង​គាត់​ទារ​៥​ពាន់​ដុល្លា ហើយក៏​បាន​ចរចា​គា្ន​ត្រូវ​ត្រឹម​សំណង​២​ពាន់ និង​បាន​សន្យា​ប្រគល់​ប្រា​ក់នៅ​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៥ លុះដល់​ថ្ងៃ​កំណត់​ប្រគល់​ប្រាក់ ស្រាប់តែ​ខាង​ប្រុង​ប្រាប់ថាៈ គ្មាន​ប្រាក់​ទេ DSC07380ប្តឹង​ដល់​ណា​ប្តឹងទៅ​។ ដោយសារតែ​ហេតុនេះហើយ​ទើប​គាត់​សម្រេច​ប្តឹង​អោយ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ។​ ​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​កំរិតធ្ងន់​ខេត្ត ជនសង្ស័យ​រូបនោះ​បាន​សារភាពថា​៖​ខ្លួន​បាន​ស្គាល់​នារី​រងគ្រោះ​ជាង​១​ខែ​មកហើយ មុនពេល​កើតហេតុ​ខ្លួន​បាន​ទូរ​សព្ទ័​ហៅ​នាង​មកជួប​និង​បាន​ស្រឡាញ់គ្នា​ដោយ​ពុំមាន​ការចាប់​បង្ខំ​ឡើយ ប៉ុន្តែ​ពេល​ម្តាយ​នាង​មក​ទាន់​នាង​បែរជា​យំ​ស្រែកប្រាប់​ម្តាយ​នាង​ថា ខ្លួន​ចាប់រំលោភ​នាង​ទៅវិញ​។​ចំពោះ​ការសង​ប្រាក់​ខ្លួន​មានតែ​១​ពាន់​ដុល្លា​យកទៅ​សង ដោ យ​សន្យាថា​២​ទៅ​៣​ថ្ងៃ​ទៀត​នឹង​អោយ​បង្គ្រប់ តែ​ម្តាយ​ខាង​ស្រី​មិន​ព្រម​ទើ​មានការ​ប្តឹងផ្តល់​តែម្តងទៅ​។​
​ ​លោក ឌុ​ច ចំរើន នាយ​កា​រិ​ល័យ​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​កំរិតធ្ងន់​ខេត្ត អោយដឹងថា​៖​តាម​ចម្លើយ​ជន​​សង្ស័យ និង​ការប្តឹង​របស់​ម្តាយ​នារី​រងគ្រោះ សាច់រឿង​មិន​ស៊ីសង្វាក់​គ្នា​ឡើយ​។​ករណីនេះ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​រឿង​ទៅ​តុលាការខេត្ត ចាត់ការ​តាមផ្លូវ​ច្បាប់​៕