​មន្ត្រីនគរបាល​វរ​ព្រំដែន​លេខ​៨២៥​បង្ករ​ហឹ​ង្សា​កាប់​ប្រហា​ទៅ​ជនរងគ្រោះ​អង្គភាព​ជាមួយ​ដាច់​ប្រអប់ដៃ​ទម្រាំ​ចាប់បាន​វិញ​ប្រើពេល​មួយ​ទល់​ភ្លឺ​

0

​ខេត្តពោធិ៍សាត់​; លោក គួ​យ សារឿន ស្នងការ​ង​ទទួលបន្ទុក​ការងារ​វរ​នគរបាល​ការពារ​វរ​ព្រំដែន​ខ្មែរ​ថៃ​លេខ​៨២៥ ប្រចាំ​ថ្មដា​បាន​ឲ្យ​សា​ព័​ត៍​មាន​កាលពី​មោ​៉​ង​១២​និង​៣០​នាទី​ថ្ងៃទី​០៧ ខែសីហា ថា មាន​ករណី​ប្រើ​អំពើ​ហឹ​ង្សា​ដោយ​ចេតនា​ផ្ដើម​ពី​ផឹក​ស្រវឹង​មួយ​បានកើត​ឡើង​រវាង​unnamed (2)កង​កម្លាំងប្រដាប់អាវុធ​និង​កងកម្លាំងប្រដាប់អាវុធ​ដូចគ្នា ។ ដោយបាន​ទាញ​កាំបិត​កាប់​ប្រហា​ទៅលើ​ជនរងគ្រោះ​ក្នុង​គោលបំណង​ផ្ដាច់ជីវិត​ពេលដែល​ជនរងគ្រោះ​មិនបាន​ដឹងអី​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ក្រឡេកឃើញ​ទាន់​រង​ត្រូវ​ប្រអប់​ដៃស្ដាំ​ដាច់​ម្រាម​ទាំង​បួន​យា​៉​ង​រន្ធត់​តែម្ដង​។​ហែ​ត​ការណ៍​នេះ​លោកស្នងការ​ង​អះអាងថា​បានកើត​ឡើង​វេលា​មោ​៉​១០​និង​២៨​នាទី​យប់​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៥ នៅ​និង​ទី​បញ្ជារ​ការ​វរ​ព្រំដែន​គោក​ខ្មែរ​ថៃ​លេខ​៨២៥​ក​ស្ថិតក្នុង​ភួ​មិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។ ក្រោយពី​កើតហេតុ​ជនរងគ្រោះ​បញ្ជូនទៅ​ព្យាបាល​នៅ​ខេត្ត​ត្រាត​ប្រទេស​ថៃ​ឯ​ជនសង្ស័យ​បាន​រត់​គេ​ខ្លួន​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុ​ស្ត៍​និង​វរ​ការពារ​ព្រំដែន​តាម​ចាប់​អស់​ពេញ​មួ​យប់​បាន​នៅ​មោ​៉​ង​៧​ព្រឹក​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០១៥​បញ្ជូនទៅ​អធិកា​ស្រុក​វាលវែង​។​unnamed (3)

​លោក គួ​យ សារឿន បានផ្ដល់​ព័​ត៍​មាន​នេះ​តាម​ទូរស័ព្ទ​ចេញពី​ចំនុច​កើត​ហែ​តុ​មុនពេល​រូបលោក​រៀបចំ​ឆ្លង​ព្រំដែន​ចេញដំណើរ​ទៅ​មើល​ជនរងគ្រោះ​ឯម​ន្ទី​ពេទ្យ​ខេត្ត​ត្រាត​ប្រទេស​ថៃ​ឲ្យ​ដឹងថា ជនសង្ស័យ​បង្ករ​ហឹ​ង្សា​នោះ​ឈ្មោះ ចាន់ ដា​រា​៉ អាយុ​៣២​ឆ្នាំ ជា​មន្ត្រីនគរបាល​ការពារ​វរ​ព្រំដែន​លេខ​៨២៥ ឯ​ជនរងគ្រោះ​ដាច់​ប្រអប់ដៃ​ដាង​ស្ដាំ​នោះ​ឈ្មោះ ក្រូច វ​ណ្ណះ អាយុ​៣២​ឆ្នាំ​ជា​មន្ត្រីនគរបាល​ការពារ​វរ​ព្រំដែន​រស់នៅ​ជាមួយគ្នា​។​
​ដោយ​ដំបូង​ជនសង្ស័យ​បាន​ដើរទៅ​ផឹក​សី​ុ​រហូត​ស្រវឹង​ជោគជាំ​នៅផ្ទះ​អ្នក​ភួ​មិ​សង្គម​ថ្មី​នោះ ក៍​ឈានទៅរក​កា​ឈ្លោះ​ជាមួយ​អ្នក​ភួ​មិ​នោះ ទើប​លោក​មេ​បញ្ជា​រការ​វរ​ព្រំដែន​នោះបាន​បញ្ជារ​ឲ្យ​ជនរងគ្រោះ​ឈ្មោះ ក្រូច វ​ណ្ណះ ទៅ​ហៅ​ជនសង្ស័យ​មក​ទី​បញ្ជារ​ការ​វិញ ដោយសា​តែ​ជនសង្ស័យ​រឹងរូស​មិន​ព្រម​មក​ទើប​ជនរងគ្រោះ​ទះកំភ្លៀង​ជនសង្ស័យ​មួយ​ដៃ​ហើយក៍​ព្រម​មក​ទី​បញ្ជា​រការ​។ ជនរងគ្រោះ​បាន​ប្រាប់​ជនសង្ស័យ​ថា​មេ​ប្រើ​អញ​ឲ្យ​ហៅ​ឯង​កុំ​ឲ្យ​ឯង​បង្ករ​រឿង​គេ​បើ​ឯង​ខឹង​អញ​ទះកំភ្លៀង​អញ​មកវា​រូ​ច​គ្នាឯង​កុំ​ខឹង​អញ​អី រូ​ច​ហើយ​ជនរងគ្រោះ​ក៍បាន​ចាប់​ជនសង្ស័យ​ដែល​ស្រវឹង​ជោគ​ខ្លួន​នោះ​ទៅ​ងូតទឹក​ឲ្យ​ហើយ​ដុស​ខ្លួន​យា​៉​ង​ស្អាត​ដើម្បី​ចូលដេក​។ ស្រាប់តែ​ជនសង្ស័យ​នោះ​នៅតែ​មិនរ​លត​កំហឹង​និង​ជនរងគ្រោះ ខ​ណះ​ដែល​ជនរងគ្រោះ​អង្គុយ​មិនដឹង​អ្វី​នោះ ក៍ជ​នស​ង្ស័​ឈ្មោះ ចាន់ ដា​រា​៉ នោះ​ស្ទុះ​ទៅយក​កាំបិត​មុត​ស្រូ​ច​បម្រុង​កាប់​ផ្ដាច់​ក៍​ឲ្យ​ស្លាប់​ក៍​ត្រូវ​ជនរងគ្រោះ​ក្រឡេកឃើញ​ទាន់​យកដៃ​ខាងស្ដាំ​រង​ចាប់​កាំបិត​នោះ បណ្ដាល់​ឲ្យ​មុត​ដាច់​ប្រអប់​ដៃស្ដាំ​តែម្ដង​។​unnamed (4)

​លោក​បន្តថា​ក្រោយពេល​កើត​ហែ​តុ​ភ្លាម​ជនសង្ស័យ​បាន​បោល​ចូល​ព្រៃ​គេចខ្លួន​ឯ​ជនរងគ្រោះ​លោក​បាន​ទំនាក់ទំនង​ទៅ​ប្រទេស​ថៃ​បញ្ជូនទៅ​សង្គ្រោះ​នៅ​ខេត្ត​ត្រាត ហើយ​ជនបង្ករ​នេះ​ខាង​កម្លាំង​វរ​ការពារ​ព្រំដែន​ជាមួយ​ប៉ុ​ស្ត៍​នគរបាល​ឃុំ​ថ្មដា​តាម​ចាប់​មួយ​យប់​ដល់​ភ្លឺ​រហូត​មោ​៉​ង​៧​ព្រឹក​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៥ ក៍​ចាប់បាន​បញ្ជូនទៅ​អធិការ​ស្រុក​វាលវែង ឯ​រូបលោក​បានរៀបចំ​ឆ្លង​ព្រំដែន​ខ្មែរ​ថៃ​ទៅកាន់​មន្ទី​ពេទ្យ​ខេត្ត​ត្រាត​ប្រទេស​ថៃ​មើលជំងឺ​ជនរងគ្រោះ​។​unnamed (1)

​លោក ធាង ឡេង អធិការនគរបាល​ស្រុក​វាលវែង​បានផ្ដល់​បទ​សម្ភាស់​តាម​ទូរស័ព្ទ​ឲ្យ​អ្នកយក​ព័​ត៍​មាន​ប្រចាំខេត្ត​ពោធិ៍សាត់​ដឹង​នៅវេលា​មោ​៉​ង​២​និង​១៥​នាទី​រសៀល​ថ្ងៃ​៧​ខែសីហា​ថា ជនបង្ករ​ហឹ​ង្សា​ដោយ​ចេតនា​ប៉ុនប៉ង​កាប់សំលាប់​ទៅលើ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​ដាច់​ប្រអប់​ដៃស្ដាំ​រងគ្រោះ​យា​៉​ង​ធ្ងន់ធ្ងរ​នោះ ខាង​កម្លាំង​រដ្ឋបាល​ប៉ុ​ស្ដ៍​កំពុងតែ​នាំខ្លួន​ជាមួយ​វត្ថុតាង​ចេញពី​ដំបន់​ព្រំដែន​នោះបាន​ពាក់កណ្ដាល​ផ្លូវ​ដើម្បី​យកមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង​សួ​បន្ថែម​រូ​ចប​ញ្ជូ​ល​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ចំណាត់កា​បន្តទៅ​តុលាកា​ដាក់ទោស​តាម​និតិ​វិធី​៕unnamed