ជនរងគ្រោះ ឆក់​ខ្សែភ្លើង​បានទទួល​អំណោយ​ជា​ថវិកា​ ចំនួន ១​លាន​រៀល​ពី​មូលនិធិ​២៥​រៀល​របស់​វី​តា​ល់​

0

​សៀមរាប ៖ វី​តា​ល់ បានធ្វើ​ដំណើរ ដោយ​នាំយក​ថវិកា​១​លាន​រៀល និង​ទឹក​ពិសា​វី​តា​ល់ មួយចំនួន របស់ មូលនិធិ​២៥​រៀល ទៅ​ប្រគល់ជូន​លោក ‎​ផាត់ ផល ដែលជា​កម្មករសំណង់ ក្រីក្រ ជួប​ឧបទ្ទវហេតុ ឆក់​ចរន្តអគ្គិសនី កាលពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៥ កន្លងទៅនេះ​Hong-0212
​បច្ចុប្បន្ន​លោក​ផាត់ ផល ត្រូវបាន​ក្រុមគ្រូពេទ្យ កាត់​ជើង​ស្តាំ និង​ស្បែកក្បាល ដើម្បី​សង្គ្រោះ​ជីវិត ប៉ុន្តែ​លោក​នៅ​ត្រូវការ ជំនួយ​ជា​ថវិកា ព្យាបាល​បន្ថែមទៀត ដើម្បី​វះកាត់ សាច់​ភ្លៅ មក​ដាក់​លើ​ក្បាល ដែល​គ្រួសារ របស់គាត់ បាន​អះអាងថា ការវះកាត់​នឹង​ចំណាយ​អស់ ថវិកា ប្រមាណ​ជាង​២៤​លាន​រៀល រឺ​ជាង​៦​ពាន់​ដុល្លារ អាមេរិក​ឯណោះ ។​
​ក្រោយពី​ទទួល​ព័ត៌មាន ពី​សោកនាដកម្ម​នេះ ក្រុមហ៊ុន​ទឹក​វី​តា​ល់ បានរៀបចំ​ក្រុមការងារ ដើម្បី​យក​អំណោយ សប្បុរស ទៅជូន​ជនរងគ្រោះ និង​ក្រុមគ្រួសារ​ភ្លាមៗ កាលពី​រសៀល​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៥​នៅឯ​ខេត្ត សៀមរាប ស្រុកកំណើត​របស់លោក ។​
​តំណាង​ក្រុមហ៊ុន​ទឹក​សុទ្ធ​វី​តា​ល់ លោក​ជាង សុភាព បាន​ឲ្យ​ដឹងថា នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​វី​តា​ល់ បាន​នាំយក​អំណោយ ជា​ថវិកា​ទៅ​ជួយ ជនរងគ្រោះ​ដោយផ្ទាល់​នោះ ។​
​លោក​បាន​បន្តថា កាលពីពេល​ថ្មីៗ​មុននេះ វី​តា​ល់ បាន​យក​ថវិការ ចំនួន​១​លាន​រៀល ទៅជូន​ជនរងគ្រោះ​ឈ្មោះ​ចឹក ភី ដោយផ្ទាល់ នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ដែល​បាន​ឆក់​ខ្សែភ្លើង​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​បង្ខំ ចិត្តកា​ត់ដៃ​ទាំងសងខាង ដើម្បី​សង្គ្រោះ​ជីវិត ។ លោក​បាន​បន្ថែមថា ជាការ​ពិតណាស់ ថវិកា​មូលនិធិ​២៥៛ របស់​វី​តា​ល់ ដែល​បានមកពី​ការគាំទ្រ​របស់​អតិថិជន តែងតែ​ត្រូវបាន​យកទៅជួយ លើ​ការងារ​សង្គម បរិស្ថាន សប្បុរសធម៌ ពិសេស​គឺ​ការ​ចុះជួយ​ជនរងគ្រោះ ដោយផ្ទាល់​ផងដែរ ដូចជា​លោកតា ប្រាជ្ញ ឈួន ភិរម្យ​វោហារ​ចាប៉ីដងវែង លោក​ហោ ម៉ៅ សន្តិសុខ​គំរូ ជាដើម ។​Hong-0211
​គួរបញ្ជាក់​ផងដែរ​ថា លោក ផាត់ ផល អាយុ​៣៤​ឆ្នាំ ជា​កម្មករសំណង់ មាន​ប្រពន្ធ​ជា​អ្នកលក់ដូរ​បន្តិចបន្តួច និង​មាន​កូនស្រី​ម្នាក់​អាយុ​៥​ឆ្នាំ ដែល​គ្រួសារ​ទាំងមូល​ស្ថិតក្នុង​បន្ទុក​របស់​សុ​ផល​តែម្តង ។ ក្រោយពេល​គ្រោះថ្នាក់ លោក​ត្រូវបាន​មេកា​របស់ខ្លួន បាន​យកទៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប តែ​ពេទ្យ​បាន​ប្រាប់ថា អស់សង្ឃឹម ហើយ ព្រោះ​សភាព​រងគ្រោះ​ធ្ងន់ធ្ងរ​ពេក ។ ដោយ​ប្រពន្ធ​របស់​ជនរងគ្រោះ​មិន​អស់ចិត្ត ក៏បាន​បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ។​
​ដើម្បី​ជួយ​ដល់​លោក​ផាត់ ផល វី​តា​ល់​ក៏​បានដែរ​បញ្ជាក់ថា ក្រុមការងារ​ស្វាគមន៍ រាល់​សប្បុរសជន ផ្សេងៗ​ទៀត ដែលមាន​ចិត្ត​អាណិត និង​ចង់​ជួយ​សំរាល​បន្ទុក ថ្លៃ​ព្យាបាល​របស់​សុផល ។ សប្បុរសជន អាច​ទំនាក់ទំនង លេខ​ទូរស័ព្ទ ខាង​គ្រួសារ​លោក​ផាត់ ផល បាន​តាមរយៈ 012899386 ៕