ក្រុមចោរ​AK​ចូល​វាយ​ប្លន់​យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​រួច​គេចខ្លួន​ដោយ​សុវត្ថិភាព​នៅ​បន្ទាយមានជ័យ​

0

​បន្ទាយមានជ័យ​:៖នៅវេលា​ម៉ោង​ប្រមាណ​២១​យប់​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៥ ក្រុមចោរ​៣​នាក់ ប្រដាប់​ដោយ​កាំភ្លើង AK ១​ដើម បាន​ចូលទៅ​វាយ​ធ្វើបាប​ម្ចាស់ផ្ទះ​ប្លន់​យក​ម៉ូតូ ២​គ្រឿង និង​មាសប្រាក់​មួយចំនួន​រួច​គេចខ្លួន​ដោយ សុវត្ថិភាព​។ ហេតុការណ៍​នេះ​បានកើត​ឡើងលើ​IMG_6505គ្រួសារ​មួយ​រស់នៅ ក្នុងភូមិ​រំដួល ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។
តាម​ការរៀប​រាប់រប​ស់​ឈ្មោះ​ថោង ចុង ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ភូ រឿង អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ បានអោយដឹងថា​ក្រុមចោរ​មិន​ស្គាល់​អត្តសញ្ញាណ​មាន​គ្នា​បីនាក់​ប្រដាប់​ដោយ​កាំភ្លើង​AK​មួយ​ដើម បាន​លួច​ចូលមកក្នុង​ផ្ទះ​របស់​ពួកគាត់​ហើយ​ចាប់​ពួកគាត់​ចង​និង​វាយ​ធ្វើបាប​។​បន្ទាប់​ពួកគេ​បាន​បើក​កកាយ​រុះរើ​យក​ទ្រព្យសម្បត្តិ​អស់​រួច​គេចខ្លួន​។​ជនរងគ្រោះ​បាន​បញ្ជាក់ថា​ទ្រព្យ​ដែល​ជនល្មើស​យកទៅ​មាន ប្រាក់​50000​ម៉ឺន​ខ្មែរ ទូរស័ព្ទដៃ​2​គ្រឿង ផ្លាកដៃ​ផ្លាក​ទីន​2​ខ្សែ ក្រ​វឹល​ផ្លាក​ទីន​1​គូ ចិ​ញ្ជៀ​ន​ផ្លាក​ទីន​4​វង់ ក្រ​វឹល​មាស​1​គូ​ទម្ងន់​1​ជី ម៉ូតូ​ចំនួន​2​គ្រឿង 1​ទ្រី​ម​C125​សេរី​2013​ពណ៍​ខ្មៅ​ផ្លាក លេខ ប​.​ជ 1H 7714 ម៉ា​កវេ​វ​ពណ៍​ក្រហម​សេរី​2011​គ្មាន​ផ្លាកលេខ ។ ក្រោយ​ធ្វើ​សកម្មភាព​ក្រុមចោរ បាន​ជិ​:​ម៉ូតូ​ទាំង​2​គ្រឿង​នោះ​គេច ខ្លួន​បាត់​ដោយ​សុវត្ថិភាព​។
បច្ចុប្បន្ន សមត្ថកិច្ច​ទាំង​ប៉ូលីស​និង​pm​កំពុងតែ ដុតដៃដុតជើង​ស្វែងរក​ចាប់ខ្លួន​មុខសញ្ញា​តែ​រហូតមកទល់​ពេលនេះ​នៅ​មិនទាន់មាន​ពន្លឺ​នៅឡើយ​៕IMG_6507