​លោក​ឨ​បូ​រិន្ទ​និង​ក្រុមការងារ​បាន​ចុះទៅ​ប្រគល់ជូន​ទូរស័ព្ទ​ចំនួន​១០​គ្រឿង​ទាំង​៩​ភូមិ​ក្នុង​ឃុំ​ស្រះ​រាំង​សំរាប់​រាយ​កាណ៍​

0

​ខេត្តបន្ទាយមានជ័យ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ឨ​បូ​រិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ចុះទៅ​ប្រគល់ជូន​ទូរស័ព្ទ​ចំនួន​៩​គ្រឿង​ដល់​អាជ្ញាធរ​ភូមិ​សម្រាប់​យកទៅ​ប្រើ​ការផ្តល់​ព័ត៌មាន​ក្នុង​មូលដ្ឋាន​នា​ព្រឹក​ថ្ងៃទី​៨​សីហា​២០១៥​នៅ ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូរី ខេត្តimage (1)បន្ទាយមានជ័យ​។​លោក​ឨ​បូ​រិន្ទ​បាន​មានប្រសាសន៍ថា​ដើម្បី​ងាយស្រួល​ក្នុងការ​ទំនាក់ទំនង​ព័ត៌មាន​បាន​ទាន់​ហេតុការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ដល់​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​។​លោក​បាន​នាំយក​ទូរស័ព្ទ​សេរី​ទំនើប​ទាន់សម័យ​ជូន​ដល់​អាជ្ញាធរ​មូលដ្ឋានចំនួន​៩​គ្រឿង​សម្រាប់​មេភូមិ​ក្នុង​ឃុំ​ស្រះ​រាំង​និង​១​គ្រឿង​ទៀត​ប្រគល់​ឲ្យ​យុវជន​វិជ្ជាកា​ពារ​ភូមិ​។​លោក​ឨ​បូ​រិន្ទ​បាន​បន្តថា​ទូរស័ព្ទ​ដែល​ប្រគល់ជូន​ដើម្បី​ងាយស្រួល​ក្នុងការ​ទំនាក់ទំនង​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​ទៅ​កម្លាំង​កងរាជអាវុធហត្ថ​នោះ​អាច​ប្រើប្រាស់​ថត​CAMERA​ផ្តល់​រូប​តាម​ប្រព័ន្ធ​.LINE.WHATSAPP.VIBER.​និង​មើល​ព័​ត៌​ក្នុងសង្គម​FACEBOOK រាល់​កម្មវិធី​ទាំងនេះ​គឺ​ផ្តល់ព័ត៌មាន​បាន​ទាន់ពេលវេលា​និង​ទាន់​ហេតុ​ការ លោក​ឨ​បូ​រិន្ទ​បានធ្វើការ​សំនូមពរ​ដល់​មេភូមិ​ទាំងអស់​ក្រោយពី​ទទួលបាន​ទូរស័ព្ទ​សេរី​ទំនើប​ត្រូវ​ចេះ​ថែរក្សា​ឲ្យ​បាន​គង់​វង់​និង​ចេះ​ប្រើប្រាស់​ផ្តល់​ប្រយោជន៍​ដល់​សង្គម​ជាពិសេស​ការ​ផ្តល់ព័ត៌មាន​ដល់​អាជ្ញាធរ​មូលដ្ឋាន​ទៅ​សម​ត្តិ​កិច្ច​កងរាជអាវុធហត្ថ​បាន​ទាន់ពេលវេលា​ផង​៕image