​អណ្តូង​ចិញ្ចឹម​ត្រី​ឆ្តោ​រាប់រយ​កន្លែង​នៅ​ឃុំ​គគីរ​ធំ​ស្រុក​កៀនស្វាយ​មើលមិនឃើញ​ ​សង្ស័យ​ត្រូវ​ថ្នាំ​សណ្តំ​

0

 

(​ខេត្តកណ្តាល​) អណ្តូង​ចិញ្ចឹម​ត្រី​ឆ្តោ​រាប់រយ​កន្លែង​នៅ​ឃុំ​គគីរ​ធំ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ចិញ្ចឹម​យ៉ាង​អនាធិបតេយ្យ​ដុះ​ស្លែ​យូរ​ឆ្នាំ​មក​យ​ហើយ មិនដែល​ឃើញ​មន្ត្រី​ជំនាញ​ជលផល​ខេត្តកណ្តាល មាន​វិធានការ​ទប់ស្កាត់​រឺក៏​ចុះបង្ក្រាប ម្តងណា​នោះទេ បណ្តែតបណ្តោយ​អោយមាន​ការចិញ្ចឹម​ត្រី​ឆ្តោ និង​បទល្មើស​នេសាទ​យ៉ាង​ពេញ​ទំ​ហំង​នៅក្នុង​អាណាចក្រ​ស្រុក​កៀនស្វាយ ។​​ប្រជាពលរដ្ឋ​អ្នក​ចិញ្ចឹម​ត្រី​ឆ្តោ​នៅ​ឃុំ​គគីរ​ធំ​ម្នាក់​បានអោយដឹងថា គាត់​ចិញ្ចឹម​ត្រី​ឆ្តោ​អស់​រយះពេល​ជាង​១០​ឆ្នាំ​មកហើយ គាត់​ស្គាល់​មន្ត្រី​ជំនាញ​ជលផល​ច្បាស់​ជាង​ថ្ងៃ​ទៅទៀត ដូច្នេះ​ការចិញ្ចឹម​ត្រី​របស់គាត់ គ្មានអ្វី​ជា​ឧ​ប​ស័គ្គ​ឡើយ គ្រាន់តែ​បង់លុយ​ជូន​លោក​មន្ត្រី​ជំនាញ​ជលផល​ទៅ គឺជា​ការ​ស្រាច់ ។ គាត់​បន្តទៀតថា ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​នៅ​ឃុំ​គគីរ​ធំ គេ​ចិញ្ចឹម​រាប់​ឆ្នាំ​មកហើយ បច្ចុប្បន្ននេះ​មាន​ជាង ២០០​ស្រះ ឯណោះ ហើយ​ម្ចាស់​ស្រះ​នីមួយៗ​កំពុងតែ​ប្រើ​ឧបករណ៍​ល្មើសច្បាប់ មាន​ស្បៃ​មុង​រាប់ពាន់​ម៉ែត្រ​(​ឡុ​ក​) ដើម្បី​ចាប់​ត្រី​ទាំង​តូច​ទាំង​ធំ​ធ្វើជា​ចំណី​ត្រី​ឆ្តោ ក្នុង​រដូវ​បិត​នេសាទ​នេះ ។​SAM_0255
​ជាការ​ពិតណាស់​បច្ចុប្បន្ន​នេះ បទល្មើស​នេសាទ​នៅ​ស្រុក​កៀនស្វាយ កើតមាន​យ៉ាង​អនាធិបតេយ្យ​យូរ​ឆ្នាំ​មកហើយ​ទាំង​រដូវ​បើក និង​រដូវ​បិត​នេសាទ ដោយឡែក​មន្ត្រី​ជំនាញ​ជល​សង្កាត់​កៀនស្វាយ និង​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កណ្តាល​ដេកលក់​ស្ងាត់ឈឹង ដូច​ចោ​លួច​សេះ ពិតជា​ត្រូវ​ថ្នាំ​សណ្តំ​មែន ។ ទាំងនេះ​សរ​បញ្ជាក់​អោយឃើញថា មន្ត្រី​ជំនាញ​ជលផល​គ្មាន​ចេតនា​ក្នុងការ​បង្ក្រាប​ទុកអោយ​បទល្មើស​កើតឡើង​ច្រើន លុយ​ក៏​កើតឡើង​ច្រើន​ផងដែរ ។​
​ពាក់ព័ន្ធ​និង​ករ​ណិ​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ និង​បទល្មើស​នេសាទ​នៅ​ឃុំ​គគីរ​ធំ​ស្រុក​កៀនស្វាយ​នេះ​ផងដែរ កម្ពុ​ជាថ្មី​ព្យាយាម​សូម​ការបំភ្លឺ​ពី​លោក ជៀង ពិសិដ្ឋ នាយ​សង្កាត់​ជលផល​កៀនស្វាយ និង​លោក ឃ្លាំង វណ្ណ ធុល នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កណ្តាល តែ​មិនអាច​ទំនាក់ទំនង​បាន ។