រថយន្ដ​ដឹកឈើ​របស់​ឧ​ញ្ញា ទ្រី​ភាព​ត្រូវបាន​ប្រជា​ពល​រដ្ន​រឹះ​គន់​យ៉ាងខ្លាំង​ក្នុងការ​កាប់​បំ​ផ្ល​ញ​ព្រៃឈើ​

0

កំពង់ធំ​= រថយន្ដ​យី​ឌុប​ផ្លូវ​៥​ដឹកឈើ​អោយ​ឧ​ញ្ញា​ទ្រី​ភាព កំពុងតែ​ធ្វើ​សកម្មភាព​ដឹកឈើ​ទាំងយប់​ទាំង​ថ្ងៃ បន្ដកន្ទុយ​គ្នា​ដោយ​រលូន គ្មាន​សមត្ថកិច្ច​ឬ​កំលាំង​ជំនាញ​មេព្រៃ​ណា​ម្នាក់​ចុះ​ធ្វើការ​ឆែកឆេរ​ហាម​ឃាត​ទាល់តែសោះ ទង្វើ​នេះ​ត្រូវបាន​មហាជន​ក៏ដូចជា​ប្រជា​ពល​រដ្ន​មន្ដ្រីរាជការ​Image18មើលឃើញ​ពីរ​ការអនុវត្តន៍​ច្បាប់​សម័យ​បច្ចុប្បន្ន និង​រឹះ​គន់​ថា​សមត្ថកិច្ច​ទាំងអស់​ពុំ​ហ៊ាន​ឃាត​ឬ​ឆែកឆេរ​រក​ច្បាប់​នោះទេ​ព្រោះ​ខ្លាចរ​អស់​ស័​ក្ដ​ពីលើ​ស្មារ តែបើ​ចំពោះ​ប្រជា​ពល​រដ្ន​ស្លូតត្រង់​វិញ​អា​ឈើ​ដឹកឈើ​តិចតួច​គ្រាន់​ដោះស្រាយ​ជីវភាព​បែរជា​ដេញចាប់​ធ្វើបាប ថែមទាំង​ដាក់​ខ្នោះ​ឬ​ផាកពិន័យ​យ៉ាង​ចាស់ដៃ ចំណែក​លោក​ទ្រី​ភាព​ដឹកឈើ​រាប់រយ​ឡាន រាប់លាន​ម៉ែត្រ​គីប គ្មាន​ឃើញ​សមត្ថកិច្ច​ណា​ចាប់​ឬ​ផាកពិន័យ​នោះទេ នេះ​ជា​អំពើ​អ​យុ​ត្តិ​ធ​ម៍​សំរាប់​ប្រជា​ពល​រដ្ន​។​Image9
​ជាក់ស្ដែង​កាលពី​រសៀល​ថ្ងៃទី​០៨ ខែ សីហា​ឆ្នាំ​២០១៥ ពេលដែល​សមត្ថកិច្ច​ចំរុះ​ឃាត​រថយន្ដ​ទ្រី​ភាព​ឆែក​រក ច្បាប់​ដឹកឈើ​រួច​ឃើញថា​ពុំមាន​ច្បាប់​ទេ​ពេលនោះ​សមត្ថកិច្ច​បាន​រាយការណ៍​ជូន​លោក​ជូរ​សំអាន ស្នងការ​ខេត្ត រួច​លោកស្នងការ​បាន​រាយការណ៍​ដល់​អភិបាលខេត្ត ស្រាប់តែ ១​ម៉ោង​ក្រោយមក​ក៏​ដោះលែង​រថយន្ដ​ដឹកឈើ​នេះ​ទៅវិញ​ដោយ​រលូន​ក្នុងនោះដែរ​មិនដឹងថា​សមត្ថកិច្ច​បាន​រាយការណ៍​ជូន​ព្រះរាជអាជ្ញា​ដែរ​ឬ​អត់​នោះទេ បានជា​លោក អ៊ិត សុធា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​បាន​ប្រាប់ថា​ពុំមាន​នរណា​រាយការណ៍​ប្រាប់​លោក ហើយ​លោក​ក៏​ពុំបាន​ទទួល​ព​ត័​មាន​នេះដែរ ក្នុងនោះ​ប្រជា​ពល​រដ្ន​មានការ​សង្ស័យថា​ការអនុវត្តន៍​ច្បាប់នេះ​ធ្វើ​តែ​ចំពោះ​ប្រជា​ពល​រដ្ន​ក្រីក្រ​ស្លូតត្រង់​ចំណែក​អ្នកមាន​បុណ្យ​ស័ក្ក​ធំ​គឺ​ពុំ​ហ៊ាន​នោះទេ​។​Image11
តាម​ការសង្កេត មើល​របស់​មហាជន បានអោយដឹងថា​ក្រោយពី​លោក​ឧ​ញ្ញា​ទ្រី​ភាព​បានធ្វើ​ស​ន្និសិត​កាសែត​និយាយ​ផ្ទាល់មាត់​ថា ឈប់​កាប់​ឈើ ឈប់​ដឹកឈើ ហើយ​រថយន្ដ​ដែល​បិត​ឡូកូ​ក្រុមហ៊ុន​ទ្រី​ភាព​សុទ្ធតែ​មានច្បាប់​ទាំងអស់ នោះ​គឺជា​ឡេះ​តែប៉ុណ្ណោះ​ព្រោះ​រថយន្ដ​ដែល​បាន​ឆែក​រក​ច្បាប់​កាលពី​ថ្ងៃមុន​និង​ថ្ងៃនេះ គឺ​គ្មាន​ច្បាប់​សូម្បី​តែមួយ​សន្លឹក ក្រោយពី​លោក​ទ្រី​ភាព​បានធ្វើ​ស​ន្និ​សេត​ការ​សែត​រួច​ស្រាប់​តែមាន​លេចមុខ​លោក សិលា​ប្រធាន​រដ្ន​បាល លោក​ឧ​ញ្ញា​ឧក គឹម​សាន មក​តែម្ដង លោក ឧក​គឹម​សាន រូបនេះ​បាន​ប្រើ ដៃស្ដាំ និង​ដៃ​ឈ្វេង របស់ខ្លួន ដើម្បី​រត់ការ​ដឹកឈើ​ទាំងនេះ​ដឹក​ទាំងយប់​ទាំង​ថ្ងៃ​យ៉ាង​រលូន​ដោយ ផ្ដល់​លាភ​សក្កា​រះ​ដល់​សមត្ថកិច្ច​មួយចំនួន​នៅតាម​ដងផ្លូវ​រួមទាំង​មេព្រៃ​ផងដែរ ។​11798441_1613052808958501_100727444_n
ក្នុងនោះ​តាម​ការអង្កេត​មើល របស់​សមត្ថកិច្ច​ឃើញថា​រថយន្ដ​ដែលមាន​បិត​ឡូកូ ក្រុមហ៊ុន ឧ​ញ្ញាក​ទ្រី​ភាព​ក្នុង​១​យប់​១​ថ្ងៃ មិនតិចជាង​៣០​គ្រឿង​ទេ​ដែល​ដឹក​ជ​ញ្ចូ​ន​ឈើ​ចេញពី​ខេត្តព្រះវិហារ និង​ខេត្តសៀមរាប សុទ្ធ​រថយន្ដ​ខ្នាត​ធំ យី​ឌុប ហើយ​ឈើ​ទាំងនោះ​សុទ្ធតែជា​ឈើប្រណិត មាន ធ្នង់ បេង នាងនួន និង​មាន​ក្រញូង​បង្កប់​នៅ​ខាងក្នុង​ផងដែរ​៕
ប៊ុន​រិទ្ធី​CAM02326Image133Image1011798513_1613052832291832_1474559475_n