រថយន្ត​យី​ឌុប​ដឹកឈើ​ប្រណិត​អត់​ច្បាប់​០១​គ្រឿង​របស់​ក្រុមហ៊ុន ទ្រី ភាពគ្រប បន្ទាប់ពី​ត្រូវ​ ​បាន​សមត្ថកិច្ច​ប៉ូលីស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ឃាត់​ ​បាន​១​សន្ទុះ​ធំ​ក្រោយមក​ត្រូវបាន​ដោះលែង​ទៅវិញ​តាម​សម្រួល​

0

កំពង់ធំ៖​កាលពី​រសៀល​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៥​ឆ្នាំ នៅតាម​​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា​ស្ថិតនៅ​ចំនុច​ភូមិ​ត្រពាំងវែង សង្កាត់​ស្រយូវ​ក្រុង​ស្ទឹងសែន​!​សមត្ថ​​កិច្ច​ប៉ូលីស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បានធ្វើ​ការឃាត់​
​រថយន្ត​យី​ឌុប​៤​ផ្លូវ ដឹកឈើ​ប្រណិត​០១​គ្រឿង​ម៉ាក​ហ្វុ​យ​ហ្សូ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​
​តាកែវ 3A 0322 និង​មាន​បិត​ឡូហ្គោ​របស់ ក្រុមហ៊ុន ទ្រី​ភាព 1168 បើកបរ​ដោយ​ឈ្មោះ​សែន រិ​ទ្ធ ប្រុស​អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​ទួល​ច្រេះ ឃុំ​ដំបង ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង និង​ឈ្មោះ ឯម និ ប្រុស​២៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​រំចេក ឃុំ​ដើម​ដូង ស្រុក​អង្គរជ័យ ខេត្តកំពត បន្ទាប់ពី​ធ្វើការ​
​ឃាត់​បាន​រួច​បើក​តង់​ដែល​គេ​គ្រប​ចេញ​ឃើញ​សុទ្ធតែ​ប្រភេទ​ឈើប្រណិត​(​ធ្នង់​)​ជាច្រើន​រយ​ដុំ ច្រើន សន្លិកធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ខាង​ជំនាញ​មេព្រៃ ដល់​លោក​ព្រះរាជអាជ្ញា ដល់​លោក​អភិបាលខេត្ត !20150808_154032
​ក្រោម​ការរង​ចាំមើល​ពី​សំណាក់​ប្រជាពលរដ្ឋ​នាំគ្នា​រងចាំ​មើលៗ​ថា តើ​ច្បាប់​មាន​ចំ ណាត់​ការ​
​ដូចម្តេច​ដែរ​ចំពោះ​រថយន្ត​យី​ឌុប​៤​ផ្លូវ ដឹកឈើ​ប្រណិត​គ្មាន​ច្បាប់​របស់​ក្រុមហ៊ុន ទ្រី ភាព នេះ​!
​ក្រោយពី​បានទទួល​ទូរស័ព្ទ​ទំនាក់ទំនង​គ្នា​បាន​១​សន្ទុះ​ធំ សមត្ថកិច្ច​ទាំងអស់​ក៏បាន បើកផ្លូវ​ឲ្យ​20150808_155635
​រថយន្ត​យី​ឌុប​ដឹកឈើ​ប្រណិត​គ្មាន​ច្បាប់​របស់ ក្រុមហ៊ុន ទ្រី ភាពគ្រប នេះ​ទៅដោយ​រលូន​!​ក្រោម​ក្រសែរ​ភ្នែក​របស់​មហាជន​ដែល​រងចាំ​មើល​ហេតុ​ការ​ណ៏​នេះ សើចចំអក​ពេបជ្រាយ និយាយ​20150808_164619
​ត្មឹះ​តឹះ​ដៀល​ថា​!​ពួក​អស់លោក​ឯង​នេះ ក្លាហាន ខ្លាំង​បានតែ​ជាមួយនិង​ប្រជាពលរដ្ឋ​ក្រីក្រ​
តូចតាច​ប៉ុណ្ណោះ​ដល ពេលប៉ះចំ ក្រុមហ៊ុន ទ្រី ភាពគ្រប វិញ​​ទោះបីជា​ដឹង​ច្បាស់​ថា គ្មាន​ច្បាប់​ក៏ដោយ ក៏​ឲ្យ​ទៅដោយ​រលូន​ដែរ​!​ដោយ​ស្លឹកត្រចៀក​បាក់​ខ្លប​ចាញ់​នូ​វរិ​ទ្ធ​អំណាច​និង​ទឹកប្រាក់ ឲ្យ​ពល​20150808_161530
​រដ្ឋ​គិតថា មន្ត្រី​និ​មួយៗ សុទ្ធតែ​ស៊ីប្រាក់ខែ​រដ្ឋ ដែល​បានមកពី​កំលាំង​ញើស​ឈាម​របស់​រាស្ត្រ​
​បង់ពន្ធ​ជូន​រដ្ឋ​នោះ បែរជា​ទៅ​បម្រើ​ឲ្យ​ម​ហិច​តា​របស់​អ្នកមានអំណាច​ដី​ល្បីល្បាញ​ខាង​បំផ្លិច បំផ្លាញ​ព្រៃឈើ​ទៅវិញ​។ដោយផន សុខជាតិ 20150808_154032
​ ​ ​ ​ ​