​លោក​អាត់​ខែម​បាន​ចុះជួយ​ធ្វើ​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​និង​នាំ​អំណោយ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​កពុង​មាន​ជំងឺ​

0

​ខេត្តបន្ទាយមានជ័យ៖នៅ​ព្រឹក​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៥​លោក​ឧ​ត្ត​ម​សេនី​យ៏ ត្រី អាត់​ខែម​ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ​និង​ជា​សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​និង​ក្រុន​ការងារ​បាន​នាំយក​អំណោយ ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​មួយចំនួន​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ក្រីក្រ​មួយ​គ្រួសារ​ដែល​កំពុងមាន​ជំងឺ​និង​ជួយ​សាង​សង់ផ្ទះ​ជូន​មន្ត្រីនគរបាល​មូលដ្ឋាន​មួយ​គ្រួសារ​ទៀត​ស្ថិតនៅ​សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រួច​បន្តដំណើរ​ទៅ​លើក​ស្លាក​គណបក្ស​ប្រជាជន​ថ្មី​នៅតាម​ដងផ្លូវ​ចំនួន​៣​ផ្ទាំង​ធំៗ​ដែលមាន​រូប​សម្តេច​ព​ញាច​ក្រី​ហេង​សំរិន​និង​សម្តេច​តេ​ជោ​ហ៊ុនសែន​។​អំណោយ​ទាំងនេះ​បានមកពី​ការឧបត្ថម្ភ​ពី​សំណាក់​លោក​ឧបនាយក​រដ្ឋ​ន្ត្រី​កែ​គឹមយ៉ាន​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ​ហើយ​តាមរយះ​លោក​អាត់​ខែម អំណោយ​ទាំងនេះ​ត្រូវបាន​ប្រគល់ជូន​ទី​១​គ្រួសារ​ក្រីក្ររ​មួយ​គ្រួសារ​នូវ​ស​ង្គ័​សី​២៥​សន្លឹក3​អង្ករ​៥០​គីឡូ​ថវិកា​១០​មឺ​ុ​ន​រៀល​ទឹកត្រី​ទឹក​សី​ុ​វ​អី​វ ទី​២​ប្រជាពលរដ្ឋ​មាន​ជម្ងឺ​បានទទួល​ថវិកា​១០​មឺ​ុ​ន​រៀល​អង្ករ​៥០​គីឡូ​ទី​៣​បាន​ជួយ​ធ្វើ​ផ្ទះ​ជូន​នគរបាល​ប៉ុស្តិ​រដ្ឋបាល​ឲ្យ​បាន​សមរម្យ​សម្រាប់​ការ​ស្នាក់នៅ​ផងដែរ​។​នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ ខាងលើនេះ​លោក អាត់ ខែម ក្រៅពី​ការ​ផ្តាំផ្ញើ​ការសួរសុខទុក្ខ​ពី​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន ដែលមាន​សម្តេច​តេ​ជោ​ហ៊ុនសែន​ជា​ប្រធាន​គណបក្ស​នោះ លោក​បានលើកឡើង​ពី​ស្ថានភាព​ន​យោ​បា​មួយចំនួន​ដែល​បាននិងកំពុង​កើតឡើង​នៅពេល​នេះហើយ​ក្នុងនោះ​គណបក្សនយោបាយ​មួយចំនួន​បាន​បញ្ចេញ​យុទ្ធសាស្ត្រ​ដើរ​បំផុស​និង​លាប​ពណ៌​នាំ​ឲ្យ​បែកបាក់​សង្គមជាតិ​និង​អាច​នាំ​ឲ្យ​មាន​ភាពចលាចល​ផង ។​លោក​អាត់​ខែម​បាន​បន្ត​លើកឡើង​បន្តថា ប្រទេសជាតិ​ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នោះបាន​ធ្វើ​ឲ្យ​មានការ​រីកចំរើន​លើ​គ្រប់​វិស័យ​ដោយមាន​សុខ2សន្តិភាព​មាន​សេរីភាព​ក្នុងការ​ដើរហើរ​កែប្រែ​ជីវភាព​របស់​ប្រជា​ពល​ដ្ឋ​មាន​ការឈាន​ទៅមុខ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​តាមរយ​:​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​គ្រប់​ទីកន្លែង ទាំងអស់ នៅក្នុង​ប្រទេស​។​ក្រោយ​បញ្ចប់​ការ​សំណេះសំណាល និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ លោក អាត់ ខែម និង​ក្រុមការងារ បាន​ទៅ​លើក​ស្លាក​គណបក្ស​ប្រជាជ​ន្មី ចំនួន ៣​ផ្ទាំង ក្នុង​ទី​រួម​ខេត្ត​បន្ទាយ​មន​ជ័យ នៃ​ក្រុង​សិរីសោភ័ណ គឺ​ទី​១ ស្ថិតនៅ​តាមផ្លូវ ត្រង់​ស្ពាន ឆ្ពោះទៅ​ខេត្តសៀមរាប ទី​២​ស្ថិតនៅតាម​ដងផ្លូវ ត្រង់​ស្ពាន​ឆ្ពោ​ទៅ ក្រុង​ប៉ោយប៉ែត និង​ទី​៣ ស្ថិតនៅតាម​ដងផ្លូវ ត្រង់​ស្ពាន ឆ្ពោះទៅ​ខេត្តបាត់ដំបង ដែលមាន​រូប​សម្តេច​តេ​ជោ ហ៊ុន សែន និង​រូប​សម្តេច​ពញា​ចក្រី ហេង​សំរិន​នៅ​អ្នក​ដែល​ចូល​រួ​ចំនួន​២០០​នាក់​បាន​សារុង​មួយម្នាក់​គ្រប់ៗ​គ្នា​ផងដែរ​៕