​រថយន្ត​នីសា​ន់​ធុន​ទំនើប​បុក​រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ខ្ទេច​មួយ​កំណាត់​មុខ​ដូចគ្នា​ ​រង​បួស​ធ្ងន់​ស្រាល​២​នាក់​

0

​ខេត្តកំពង់ឆ្នាំង​៖ រថយន្ត​២​បាំង​ចំនួន​២​គ្រឿង​បាន​បុក​គ្នា​ពេញទំហឹង លើផ្លូវ​ក្រាល​ក្រាល​កៅស៊ូ​ក្នុង​ក្រុង ខណៈដែល​រថយន្ត​ម៉ាក​នីសា​ន់​ធុន​ទំនើប ជ្រុល​ចង្កូត​ទៅបុក​ជាមួយ​រថយន្ត​ម៉ាក អ៊ី​ស៊ុយ​ហ្ស៊ុ​យ របស់​ក្រុមហ៊ុនស្រា​បៀ​អង្គរ នៅ​ខាងឆ្វេង​ដៃ ក្នុង​ដំណើរ​ច្រាស់ទិស​គ្នា បណ្តាលអោយ​មនុស្ស​២​នាក់​រងរបួស​ធ្ងន់​និង​ស្រាល​។ ហេតុការណ៍​ការភ្ញាក់ផ្អើល​នេះ​បានកើត​ឡើង​នៅ​ម៉ោង​៥​និង​១០​នាទី​ល្ងាច ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៥​នៅក្នុង ភូមិ​ប្អេ​រ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។​សាក្សី​ឃើញ​ហេ​ត​ការណ៍​នេះ​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា​៖ មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​របស់​ក្រុមហ៊ុនស្រា​បៀរ​អង្គរ ពាក់​ស្លាក​លេខ ភ្នំពេញ 2W.7449 DSC07827បើកបរ​ដោយ ឈ្មោះ វុ​ធ ជា​ប្រ​ធា ន​ក្រុម​ចែកចាយ​ស្រា​បៀរ​ក្នុង​ខេត្ត បាន​បើកបរ​ក្នុង​ដំណើរ​ពី​លិច​មក​កើត លុះ​មកដល់​ចំណុចកើតហេតុ មាន​រថយន្ត​មួយគ្រឿង​ម៉ាក នីសា​ន់​ពណ៌​ទឹកប្រាក់ មួយគ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 2Z. 4495 បើកបរ​ដោយ​ជន​ពុំ​ស្គាល់ឈ្មោះ បាន​បើក​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​បាន​ជ្រុល​មក​ខាងឆ្វេង​ដៃ​របស់ខ្លួន ទៅបុក​រថយន្ត​ស្រា​បៀរ យ៉ាង​ពេញទំហឹង បណ្តាលអោយ​រថយន្ត​ទាំង​២​គ្រឿង​រង​ការខូចខាត​មួយ​កំណាត់​មុខ​ទាំងស្រុង​ដូចគ្នា និង​រងរបួស​មនុស្ស​២​នាក់​។
​ករណី​គ្រោះថ្នាក់​នេះ ទោះបី​រថយន្ត​ម៉ាក​នីសា​ន់​បាន​ផ្ទុះ​ពោង​ការពារ​សុវត្ថិភាព​ខាងមុខ​ទាំង​២​ក្តី​​ក៏ដោយ ក៏​គេ​ឃើញ​អ្នកបើកបរ បាន​រងរបួស​បែកក្បាល និង​អ្នករួមដំណើរ​ត្រូវបាន​មិត្ត​ភ​ក្រ័​ប្រញាប់​ដឹក​ចេញពី​កន្លែងកើតហេតុ​គេចខ្លួន​ទៅ​បាត់ គឺ​ទុក​តែ​អ្នកផ្សេង​អោយនៅ​មើល​រថយន្ត និង​ចង់​ដោះស្រាយ​ជាមួយ​ភាគី​ស្រា​បៀរ​អង្គរ​នៅ​កន្លែងកើតហេតុ ។ ចំណែក​ភាគី​រថយន្ត​ស្រា​បៀរ មាន​ស្ត្រី​ម្នាក់​ជា​ប្រព​ន្ឋ​របស់​ឈ្មោះ វុ​ធ បាន​រងរបួស​ស្រាល ។DSC07819
​ ​លោក វុ​ធ ដែលជា​អ្នកបើករថយន្ត​របស់​ក្រុមហ៊ុន ស្រា​បៀរ​បាន​និយាយ​អោយ​សមត្ថកិច្ច​ថា​៖ ពេ ល​គាត់​បើករថយន្ត​មកដល់​ចំណុចកើតហេតុ​ខាងលើ គាត់​បានឃើញ​រថយន្ត​បង្ករ​បាន​បើក​យ៉ាង​លឿន​មក​ចំ​ពីមុខ​គាត់ និង​រេ​ចង្កូត​ចង់​បុក​និង​បង្គោល​ភ្លើង តែ​បាន​គេចផុត​បន្តិច​រួច​ក៏​មក​បុក​គាត់​ពេញទំហឹង​តែម្តង ខណៈដែល​រូបគាត់ ព្យាយាម​ជាន់​ហ្វ្រាំង​បង្អង់​ល្បឿន​ជិត​ឈប់​ទៅហើយនោះ ។​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​និយាយថា​៖​អ្នកបើកបរ​រថយន្ត ម៉ាក​នីសា​ន់​គឺ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ទើប​បង្ក​គ្រោះថ្នាក់​បែបនេះ​។ រថយន្ត​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ហៅ​រថយន្តស្ទូច​មក​ស្ទូច​យក ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់​រង់ចាំ​ការដោះស្រាយ​តាម​និតិ​វិធី​៕DSC07829