អភិបាលខេត្ត​និង​អភិបាលក្រុង​ថ្មី​ចុះ​ពិនិត្យ​អាង​ស្តុ​ប​ទឹកស្អុយ​និង​ការដាក់​អំពូល​បំភ្លឺ​ផ្លូវ​ដោយ​ប្រព​ន្ធ័​ (​សឡា​)​ប្រើ​ពន្លឺព្រះអាទិត្យ​ពេលយប់​របស់​ក្រុម​ប៊ុល​ឈុន​

0

​ខេត្ត​ព្រះសីហនុ​៖​លោក ឈិ​ត សុខុន អភិបាល​នែ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​និង​លោក អ៊ី សុខ​ឡេង អភិបាល​នែ​គណៈ​អភិបាលក្រុង​ព្រះសីហនុ​ដែល​ទើប​និង​ឡើងកាន់ដំណែង​ថ្មី​រូ​ម​និង​មន្ត្រី​ជំនាញ​ពាក់​ព​ន្ធ័ មន្ទីរ សាធារណៈ ការណ៍​និង​ដឹកជញ្ជូន​ខេត្ត មន្ទីរ​បរិស្ថាន​ខេត្ត នៅ​រសៀល​ថ្ងៃ​ទិ​០៩​ខែសីហា​ឆ្នាំ​២០១៥​នេះ បាន ចុះ​ធ្វើការ ពិ​និត្យនៅ​ការសាងសង់​អាង​ស្តុ​ប​ទឹក​សំអុយ​មួយកន្លែង​តាម​បណ្តោយ​ផ្លូវ​លេខ​៥០២​និង ផ្លូវ​មួយ​ខ្សែរ​របស់ ក្រុម​(​ប៊ុល​ឈុន​)​ដែល​បានរៀបចំ​ដាក់​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ​ពេលយប់​ដោយ ប្រព​ន្ធ័ (​សឡា​) ប្រើ​ពន្លឺព្រះអាទិត្យ​។​លោក ឈិ​ត សុខុន អភិបាល​នែ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍​បញ្ជាក់ថា នៅ ជុំវិញ​តាម​បណ្តោយ​ផ្លូវ​លេខ​៥០២​ស្ថិតក្នុង​ភូមិ​លេខ​៤​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​នេះ​គឺជា​តំបន់​ប្រជុំជន​សំបូរបែប​ទៅដោយ សណ្ឋាគារ ផ្ទះសំណាក់ រូ​ម​និង​ភោជនីយដ្ឋាន​ផ្សេងៗ​គួរ​ឲ្យ​កត់សម្គាល់ ប៉ុន្តែរ សំរាប់ បរិស្ថាន​នៅ​ជុំវិញ​តំបន់​នោះ ក៍​ជា​បញ្ហារ​ធ្ងន់ធ្ងរ​ផងដែរ ដោយ​ជា​រៀងរាល់ថ្ងៃ​គេ​តែងតែ​ឃើញ​ទឹក​សំអុយ​ជា ច្រើន​ហូរ​ជ្រាប​ចាក់​ចូល​សមុទ្រ​ជាប្រចាំ​។​​អាជ្ញាធរខេត្ត​ក្រោយពីរ​ចុះ​ពិនិត្យ​ឃើញបែបនេះ​ក៍បាន​ឲ្យ​មន្ត្រី មន្ទីរជំនាញ​ពាក់​ព​ន្ធ័​ចុះ​ធ្វើការ​សិក្សា ដើម្បី​រក​ដំណោះស្រាយ ជា​លទ្ធផល​មន្ត្រី​ជំនាញ​បរិស្ថាន​និង​មន្ទីរ​សាធារណៈ​ការណ៍​ខេត្ត​បានសម្រេច20150809_180347_resized​ធ្វើ កា​សាងសង់​អាង​ស្តុ​ប​ទឹក​សំអុយ​មួយ​នៅតាម​បណ្តោយ​ផ្លូវ​លេខ​៥០២​ដើម្បី​ស្តុ​ប​ទឹក​មិនល្អ​ទាំងនោះ​និង​បញ្ចប់​ឲ្យ​បាន​ទាំងស្រុង​នៅ​ការបង្ហូរ​ទឹក​សំអុយ​ចាក់​ចូល​សមុទ្រ​តទៅទៀត​។​
​ ​.​ជាមួយគ្នានេះ លោក​ឈិ​ត សុខុន ក៍បាន​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ផងដែរ ទៅដល់​ក្រុម (​ប៊ុល​ឈុន​)​ដែលជា​ក្រុមហ៊ុន​ដ៍​ធំ​មួយ​ក្នុង​កំ​រោង​សាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​នៅ​តំបន់​ភូមិ​កំ​ពេញ​សង្កាត់​លេខ​០៣​ក្រុងព្រះសីហនុ ដែល​បានធ្វើការ​សាងសង់​និង​ពង្រីក​ផ្លូវ​មួយ​ខ្សែរ​ចាក់​អ៊ុត​កៅស៊ូ​យ៉ាង​ល្អ ប្រណិត​និង​មាន​ដាក់​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ​ដោយ​ប្រព​ន្ធ័​(​សូ​ឡា​)​ប្រើ​ពន្លឺព្រះអាទិត្យ​សំរាប់​ពេលយប់​ផងដែរ​។​​ទាំងនេះ​គឺជា​ការ​រូ​ម​ចំណែក​ដ៍​សំខាន់​មួយ​ក្នុងការ​អភិ​វ្ឍ​ន៍​សង្គមជាតិ​ក៍​ដូចជា​ហេ​ដ្ឋា​ន​រចនា​សម្ព​ន្ភ័​ក្នុង​ក្រុង​.​ខេត្ត​ព្រះសីហនុ​លើ​វិស័យ​ទេ​ចរណ៍ ហើយ​លោក សង្ឃឹមថា​ក្រុមហ៊ុន (​ប៊ុល​ឈុន​)​និង​បន្ត​ចូល​រូ​ម​ជួយ អភិ​វ្ឍ​ន៍​ថែមទៀត​ទៅលើ​ក្រុម​វិស័យ​លើ​ទឹកដី​ខេត្ត​ព្រះសីហនុ​៕​20150809_180447_resized