​ពិធី​បញ្ចូល​សមាជិក​គ​ណៈ​បក្ស​ប្រជាជន​កម្ពុជា​ថ្មី​ចំនួន​១២៦​រូប​ ​ជា​សិស្ស​វិទ្យាល័យ​ហ៊ុនសែន​ទឹកផុស​

0

​ខេត្ត​កំពង់​ឆ្នាំ ៖​សិស្ស​នុ​សិស្ស​មកពី​វិទ្យាល័យ​ហ៊ុនសែន​ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង​ចំនួន​២១៦​រូប​ ​បាន​ស្ម័គ្រចិត្ត​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង ពិធី​ប្រកាស​បញ្ចូល​សមាជិក សមាជិកា​ថ្មី​នេះ​បាន​ធ្វើឡើង នៅ​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៥ នៅក្នុង​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង ក្រោម​អធិបតីភាព​ឯកឧត្តម តូច កុសល សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណៈបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ទឹកផុស​,​ឯកឧត្តម ទន់ ច​ន​ក្រុមការងារ​ថ្នាក់កណ្តាល និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ទឹកផុស ,​លោក​ជំ​ទា វ​ដោក សុទ្ធា​សមាជិក​អចិន្ត្រៃយ៍​គណៈបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង ក្រុមការងារ​ថ្នាក់​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង និង​មានការ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ ក្រុមការងារ​ថ្នាក់កណ្តាល​ថ្នាក់​ខេត្ត​ថ្នាក់ស្រុក​/​ឃុំ​ក្នុងស្រុក​ទឹកផុស​សមាជិក​សមាជិកា​ថ្មី​សរុប​ចំនួន​១៤០​នាក់​។​S3220006
​បន្ទាប់ពី តំណាងអោយ​សមាជិក​ថ្មី​ទាំង​១២៦​រូប បាន​ឡើង​អាន​ពាក្យ​សុំចូល​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង​រួចមក លោក ឈួ​ង ឃឿន ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​​កម្ពុជា​ស្រុក​ទឹកផុស បាន​អាន​សេចក្តីសំរេច​លេខ​១២៧/០១៥​ចុះ​ថៃ្ង​ទី​០៧​ខែសីហា​ឆ្នាំ​២០១៥ របស់​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ទឹកផុស​ ​ខេត្តកំពង់ឆ្នាំង សំរេច​បញ្ចូល​សមាជិក​សមាជិកា​ថ្មី មកពី​វិទ្យាល័យ​ហ៊ុនសែន​ទឹកផុស ចំនួន​១២៦​រូប ស្រី​៦៥​រូប ជា​ផ្លូវ​ការចាប់​ពីថ្ងៃ​ប្រកាស​នេះ​តទៅ​។​S3220029
​លោកជំទាវ ដោក សុទ្ធា​ ​បាន​មានប្រសាសន៍ថា​៖​ក្មួយៗ​ទាំងអស់​ពិតជា​បាន​យល់ច្បាស់​ពី​គោលនយោបាយ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ធ្វើ​អ្វីៗ​ទាំងអស់​ដើម្បី​ប្រទេសជាតិ និង​ដើម្បី​ប្រជាជន ដែល​កន្លងមក​គ្រប់​អាណត្តិ​គណៈបក្ស​ប្រជាជន​កម្ពុជា​ត្រូវបាន​ប្រជាជន​បាន​បោះឆ្នោត​គាំទ្រ​ជានិច្ច ហើយ​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល ដែលមាន​ថ្នាក់ដឹកនាំ​ជាច្រើន​ជា​មន្ត្រី​របស់​គណៈបក្ស​ប្រជាជន បានធ្វើអោយ​ប្រទេសជាតិ​មានការ​អភិវឌ្ឍន៍​រីកចំរើន​លើ​គ្រប់​វិស័យ​។​ក្មួយៗ​ទាំងអស់​ជា​សិស្ស ជា​លោកគ្រូ​អ្នកគ្រូ សុទ្ធ​តែមាន​សម្ថ​ភាព​ពិតៗ ជា​ទំពាំង​ស្នង​ឫស្សី និង​ជា​សសរទ្រូង ដ៏​រឹងមាំ​របស់​ប្រ​ទេ ស​ជាតិ យុវជន​ជា​ស្នូល​ដ៏​សំខាន់​នៅក្នុង​មូលដ្ឋាន ដើម្បីអោយ​មូលដ្ឋាន រឹងមាំ​រីកចម្រើន និង​មាន​សុវត្ថិ​ភាពល្អ​ទៅបាន​ទាល់​តែមាន​ក្មួយៗ​ចូលរួម​ផងដែរ​។​
​ ​ឯកឧត្តម តូច ចាន់​កុសល និយាយ​ទៅកាន់​សមាជិក​បក្ស​ថ្មី​ទាំងអស់​ថា​៖​គណៈបក្ស​ប្រជាជន​គឺជា​គណៈបក្ស​តែមួយគត់​ដែល​បាន​រំដោះ​ប្រទេសជាតិ ប្រជាជន​អោយ​រួចផុត​ពីរ​បប​ប្រល័យពូជសាសន៍ ប៉ុល ពត​។ គណៈបក្ស​ប្រជាជន​បាន​យក​វ​ប្ព​ធម៌​សន្ទនា​ចរចា​ស្វែងរក​សន្តិ​ភាពជា មួយ សម្តេច ស៊ី​ហ​នុ និង​ជា​អ្នក​យាង សម្តេច ស៊ី​ហ​នុ ចូល​ប្រទេស គ្រប់គ្រង​រាជសម្បត្តិ​ឡើងវិញ និង​ក៏​ជា​បង្រួបបង្រួម​ជាតិខ្មែរ​តែមួយ​ឡើងវិញ​។​ប្រទេសជាតិ​មាន​លទ្ធិប្រជាធិបតេយ្យ​មាន​សុខសន្តិភាព មាន​គណៈបក្ស​ជាច្រើន​ចូលរួម​បោះឆ្នោត​កសាង​ប្រទេស ក៏​ដោយសារ​គណៈបក្ស​ប្រជាជន​កម្ពុជា​ផងដែរ​។​S3220057
​ ​ឯកឧត្តម តូច ចាន់​កុសល ក៏បាន​ផ្តាំផ្ញើ​ផងដែរ​ដល់​សមាជិក​ប​ក្ស​ទាំងអស់ ត្រូវ​រឹតចំណង​សាមគ្គី​ផ្ទៃក្នុង​បក្ស​អោយបាន​រឹងមាំ ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​គណៈ​បក្ស​ប្រជា​កម្ពុជា​អោយបាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ដើម្បីអោយ​ពួកគាត់​បាន​យល់ច្បាស់ និង​ចូលរួម​គាំទ្រ​បោះឆ្នោត​គាំ​គណៈបក្ស​ប្រជាជន​កម្ពុជា ក្នុងពេល​បោះឆ្នោត​ឆ្នាំ​២០១៧​និង​២០១៨​ខាងមុខនេះ​៕
​ ​