ទាំងអស់គ្នាយើងអាចបញ្ចប់អំពើហិង្សាលើកុមារ

0

ខេត្តសៀមរាប៖ តាមប្រសាសន៍របស់លោកស្រី ទេស ច័ន្ទសារឿន អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី នៅក្នុងពិធីផ្សព្វ ផ្សាយរបកគំហើញនៃការសិក្សាស្រាវជ្រាវថ្នាក់ជាតិស្តីពីអំពើហិង្សាលើកុមារនៅកម្ពុជាឆ្នាំ២០១៣ ដែលធ្វើឡើងនៅរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកDSC_0826ថ្ងៃទី១១ ខែ សីហា ឆ្នាំ២០១៥នេះ ដោយបានបញ្ជាក់ ការដោះស្រាយ សម្របសម្រួលនូវរាល់ បញ្ហានៅក្រៅប្រព័ន្ធតុលាការ គឺកត្តាដ៏សំខាន់ និង ផ្តល់អត្ថប្រយោជន៍ ដល់បងប្អូនប្រជាពលរដ្ឋទទួលរងគ្រោះដោយការរំលោភបំពានផ្លូវកាយផ្លូវចិត្តនិង ការរំលោភបំពានផ្លូវភេទលើកុមារជាដើម។លោកស្រីក៏បានថ្លែង ការសរសើរពីភាពយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត ទៅលើកការងារស្ត្រី និង កុមារ ហើយទទួលបានលទ្ធផលល្អ ដែលជាគំរូសម្រាប់បណ្តារាជធានីខេត្តផ្សេងៗដែលជាគន្លឹះដើមី្បបង្ការទប់ស្កាត់ និងឆ្លើយតបនឹងអំពើហិង្សាលើកុមារ នៅកម្ពុជា។លោកស្រីទេសច័ន្ទសារឿនបានបញ្ជាក់ថាក្នុងការសិក្សាស្រាវជ្រាវនេះ ក៏បានទទួលស្គាល់នូវបញ្ហាប្រឈមសំខាន់បំផុតចំពោះមុខ ដើមី្បឲ្យប្រែក្លាយរបកគំហើញនៃការសិក្សាស្រាវជ្រាវនេះ ទៅជាការឆ្លើយតបដើមី្បកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃអំពើហិង្សាលើកុមារ។ គណៈកម្មការដឹកនាំកិច្ចការសិក្សស្រាវជ្រាវថ្នាក់ជាតិជុំវិញបញ្ហាអំពើហិង្សាលើកុមារនិងមនុស្សវ័យក្មេង នឹងបន្តសហការជាមួយគ្នាព្រមទាំងប្តេជ្ញាចិត្តអភិវឌ្ឍន៍ផែនការរសកម្មភាពជាតិថ្មីដើមី្បបង្ការនិង ឆ្លើយតបនឹងអំពើហិង្សាលើកុមារ ។ ម៉្យាងទៀត ការឆ្លើយតបប្រកបដោយប្រសិទ្ធភាព តម្រូវឲ្យមានកិច្ចសហការ សម្របសម្រួល និង ការប្តេជ្ញាចិត្តខ្ពស់ពីដៃគូនៅគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់វិស័យ ចាប់ពីថ្នាក់ ជាតិ ដល់ថ្នាក់ក្រោមជាតិ និង ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន និង ប្រជាពលរដ្ឋផងដែរ ។ តាមការបញ្ជាក់ របស់គណៈកម្មការដឹកនាំកិច្ចការស្រាវជ្រាវអំពើហិង្សាលើកុមារក្នុងអំឡុងពេលមានជីវិតរស់នៅឬ ឆាកជីវិតរបស់កុមារីដែលបានជួបប្រទះអំពើហិង្សាមានកុមារីកម្ពុជា៤២%ជួបប្រទះនៃអំពើហិង្សា ក្នុងពេលវ័យលូតលាស់ ក្នុងនោះDSC_0829 ៥០%ជួបប្រទះអំពើហិង្សាផ្លូវកាយ , ២០% ផ្លូវចិត្ត , ៤% ផ្លូវភេទ , ១៦% ជួបប្រទះអំពើហិង្សាលើសពីមួយទម្រង់ហើយចំពោះកុមារាមាន៤១% ជួបប្រទះនៃអំពើហិង្សាក្នុងពេលវ័យលូតលាស់ ក្នុងនោះ៥០% អំពើហិង្សាផ្លូវកាយ , ២៥% ផ្លូវចិត្ត ,៦% ផ្លូវភេទ និង២០%ជួបប្រទះអំពើហិង្សាលើសពីមួយទម្រង់។ដើមី្បបញ្ចប់នូវអំពើហិង្សានេះបាន មន្ត្រីអង្គភាពមានការពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការពង្រឹងនូវយន្តការ និង វិធានការការប្រឆាំងនឹងអំពើហិង្សាលើកុមារ ព្រមទាំងនឹងលើកកម្ពស់ និយាមបទដ្ឋានសង្គម ដែលង្កោលទោសអំពើហិង្សាគ្រប់ទម្រង់ ។អង្គសិក្ខាសាលាផ្សព្វផ្សាយនេះដោយមានការចូលរួមពីសំណាក់ឯកឧត្តមលោកស្រី ជាគណៈអភិបាលខេត្ត អស់លោកលោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ តំណាងអង្គការសង្គមស៊ីវិល និង មន្ត្រីទទួលបន្ទុកកិច្ចការស្រ្តី និង កុមារឃុំ សង្កាត់ និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សផងដែរ។ អង្គសិក្ខាសាលានេះក្នុងគោលបំណង ដោយផ្តោតលើ បរិយាយអំពីបរិបទ និង ទំហំនៃបញ្ហា , ការកំណត់អត្ថន័យនៃផលវិបាកទៅលើសុខភាព , ការកំណត់កត្តាការពារ និង ហនិភ័យដែលអាចនឹងកើតមាន , បរិយាយអំពីការប្រើប្រាស់សេវាព្រមទាំងការណែនាំអំពីសកម្មវិធីនិង គោលនយោបាយក្នុងការទប់ស្កាត់អំពើហិង្សាលើកុមារប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕DSC_0825 DSC_0826