បិទវគ្គគូលែនកម្រិតមូលដ្ឋានទី៣ស្តីពីភាពជាអ្នកដឹកនាំនៃធនាគារជាតិនៃកម្ពុជា

0

ភ្នំពេញ៖ក្នុងពិធីបិទវគ្គគូលែនកម្រិតមូលដ្ឋានទី៣ស្តីពីភាពជាអ្នកដឹកនាំកាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥នៅធនាគារជាតិនៃកម្ពុជា។ លោកជា ចាន់តូ បាន មានប្រសាសន៍ថាការងារបណ្តុះបណ្តាលនិងគ្រប់គ្រងធនធាន មនុស្សនេះជាគោល នយោបាយបច្ចុប្បន្នរបស់11825674_10153143279283727_5938930505633846271_nរាជរដ្ឋាភិបាលធ្វើឡើងក្នុងក្របខ័ណ្ឌសមាហរណកម្មតំបន់អាស៊ានហើយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជា ណា ចក្រកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់កាន់តែខ្លាំងឡើងៗទៅលើការអភិវឌ្ឍ«មូលធនមនុស្ស»ដែលជាកត្តាមុតស្រួចក្នុងការជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចកម្ពុជាទាំងក្នុងពេលចំពោះមុខទាំងសម្រាប់អនាគតជាពិសេសក្នុងពេលដែលកម្ពុជាមានចក្ខុវិស័យចង់ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។លោកទេសាភិបាលបានបន្តថា យើងត្រូវឲ្យតម្លៃខ្ពស់ទៅលើការសិក្សារៀនសូត្រនិងស្រាវជ្រាវពីព្រោះថាកិច្ចការនេះនឹងជួយអភិវឌ្ឍបានលើគ្រប់វិស័យនិងជួយពន្លឿនសមាហរណកម្មកម្ពុជាឲ្យប្រកបដោយស្មើភាពនិងស្មើសិទ្ធិក្នុងតំបន់និងពិភពលោកនិងសម្រេចបានយ៉ាងពិតប្រាកដនូវកំណើនសេដ្ឋកិច្ចមួយដែលពឹងផ្អែកលើចំណេះដឹងនិងធានាបាននូវឧត្តមភាពដណ្តើមឈ្នះរបស់ប្រទេសជាតិយើងផងដែរ។11870702_10153143405693727_8672083799206488686_nនិយាយដល់វគ្គស្តីពីភាពជាអ្នកដឹកនាំលោកជា ចាន់តូបានមានប្រសាសន៍ថា វគ្គភាពជាអ្នកដឹកនាំនេះមានសារៈសំខាន់ត្រូវបានគេយកចិត្តទុកដាក់ដើម្បីបណ្តុះបណ្តាលមន្ត្រីរបស់ខ្លួនក្លាយជាកម្លាំងបន្តវេនសម្រាប់ស្ថាប័នប្រកបដោយប្រសិទ្ធិភាពដែលហ៊ានតស៊ូលះបង់ជំនះនឹងការលំបាកគ្រប់យ៉ាងដើម្បីបុព្វហេតុនិងអាយុជីវិតស្ថាប័ន។លោកបានបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះនៅធនាគារជាតិនៃកម្ពុជាវិញយើងខិតខំបណ្តុះបណ្តាលមន្ត្រីជំនាញយើងច្រើនណាស់លើគ្រប់ផ្នែកនិងគ្រប់រូបភាព ប៉ុន្តែទោះបីជាយើងបានខិតខំបណ្តុះបណ្តាលមន្ត្រីបុគ្គលិកជាប់ជាប្រចាំក៏ដោយក៏ធនាគារជាតិនៃកម្ពុជាយើងមិនទាន់មានធនធានមនុស្សគ្រប់គ្រាន់នៅឡើយទេ បើប្រៀបធៀបនឹងទំហំការងាររបស់យើងកំពុងអភិវឌ្ឍរីកចម្រើនសព្វថ្ងៃនេះ។នៅឆ្នាំ២០១៥នេះមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជាបានទទួលអាហារូបករណ៍ទៅសិក្សានៅបរទេសដូចជាប្រទេសជប៉ុន សហរដ្ឋអាមេរិក លុចហ្សំបូរ អូស្ត្រាលី និងថៃជាង១០នាក់ហើយទន្ទឹមពេលនេះក៏មានមន្ត្រីបុគ្គលិកដែលបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតមកពីបរទេសត្រឡប់មកចូលបម្រើការងារវិញនៅតាមនាយកដ្ឋាននានាផងដែល។គួរបញ្ចាក់ផងដែលថាវគ្គគូលែនកម្រិតមូលដ្ឋានទី៣ស្តីពីភាពជាអ្នកដឹកនាំមានសិក្ខាកាមចូលរួមសរុបទាំងអស់ចំនួន៥៥រូបស្រី២៣រូបដោយចាប់ផ្តើមកាលពីថ្ងៃទី២៧ ខែឧសភា មកដល់ថ្ងៃទី១០ខែសីហា ឆ្នាំ២០១៥មានរយៈពេល២ខែ។វគ្គនេះបែងចែកជាពីរក្រុម ក្រុមទី១មានសិក្ខាកាម២២រូបដែលជាមន្ត្រីថ្នាក់ដឹកនាំនាយកដ្ឋាននិងក្រុមទី២មានសិក្ខាកាមចំនួន៣៣រូបជាមន្ត្រីថ្នាក់ផ្នែកការិយាល័យ៕11825004_10153143279033727_7454898578953913863_n