​ជម្លោះ​ក្រោយពេល​ផឹកស៊ី​ស្រវឹង ម្នាក់​រងរបួស​ម្នាក់ទៀត​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​

0

​ខេត្តកំពង់ឆ្នាំង ៖​បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ដោយបាន​ដាច់​ម្រាមដៃ​មួយ និង​របួស​ស្មង​ជើងឆ្វេង នៅក្នុង​ករណី​ជម្លោះ​គ្នា ក្នុងពេល​ស៊ីផឹក​ស្រវឹង​ជនបង្ក​ប្រើ​កាំ​បិតក​កុក​កាប់​គ្នា​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង ៩​និង​៣០​នាទី​យប់​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៥ ន ក្នុងភូមិ​ត្រពាំង​ពោធិ ឃុំ​ពង្រ ស្រុក​លា​ប្អៀ​រ​។​ ​សមត្ថកិច្ច​នគរបាល​ស្រុក​រលាប្អៀរ​បានអោយដឹង​ថា​៖ មុនពេល​កើតហេតុ ជនរងគ្រោះ ឈ្មោះ ពុធ នុ​ន អាយុ​២១​ឆ្នាំ បាន​ផឹកស្រា​ជាមួយ​ជនបង្ក​ឈ្មោះ អែម គីម អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រ ពាំង​ពោធិ​ជាមួយគ្នា លុះ​ពេល​ស្រវឹង ឈ្មោះ​អែម គីម បាន​អោយឈ្មោះ ទិ​ត្យ ដែល​ផឹក​បាន​ជាមួយ​ជិៈ​ម៉ូតូឌុប ឈ្មោះ ពុធ នុ​ន ទៅអ្នកកាប់គេ - Copyផ្ទះ​។ ពេល​ឈ្មោះ ទិ​ត្យ ដឹក​ឈ្មោះ ពុធ នុ​ន ដល់​ពាក់​កណ្តាលផ្លូវ ក៏​កើតរឿង​ឈ្លោះ​និង​វ៉ៃ​គ្នា ភ្លាមនោះ​ឈ្មោះ ទិ​ត្យ បាន​ទូរស័ព្ទ​ហៅ​ឈ្មោះ អែម គីម អោយទៅជួយ ហើយក៏​បាន​វ៉ៃ​ប្រតប់​គ្នា​មួយ​ប្រាវ​បន្ទាប់មក​ក៏​រត់​ទៅផ្ទះ​យក​កាំបិត​យក​កាំបិតផ្គាក់​រៀងៗ​ខ្លួន​មក​កាប់​គ្នា​ម្តងទៀត តែ​ឈ្មោះ ពុធ នុ​ន ចាញ់​ដៃ​ត្រូវ​ឈ្មោះ អែម គីម កាប់​ដាច់​ម្រាម​ចង្អុលដៃ​ឆ្វេង​១​និង​កាប់​របួស​ស្មងជើង​ខាង​ខាងឆ្វេង​ម្ខាង​។របួសដោយកាប់គ្នា - Copy
​ ​ជនរងគ្រោះ​ឈ្មោះ ពុធ នុ​ន ត្រូវបាន​ក្រុមគ្រួសារ​ដឹក​មកកាន់​មន្ទី​ពេទ្យ​ខេត្ត ចំណែក​ជនបង្ក​ឈ្មោះ​អែម គីម ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​រលាប្អៀរ ធ្វើ​ការចាប់​ឃាត់ខ្លួន កសាង​សំណុំរឿង​ប ញ្ជូ​ន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត​តាម​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ម្រាមដៃដែលដាច់ - Copy