ព្រម​ណ្ម​ទណ្ឌ​នគរបាល​ខេត្ត​ចាប់ខ្លួន​បុរស់​ម្នាក់​ដែល​ធ្វើ​ចំណាកស្រុក​តាម​ខេត្ត​ប្រព្រឹត្ត​អំពើចោរកម្ម​

0

 

​ពោធិ៍សាត់ ៖ ជនសង្ស័យ​ចំណាកស្រុក​ឆ្លងដែន​មកពី​ខេត្តកំពត​ម្នាក់ ដែល​បានមក​ស្នាក់នៅ​ប្រព្រឹត្ត​តែ​អំពើចោរកម្ម​ពី​ខេត្ត​មួយ​ឆ្លងទៅ​ខេត្ត​មួយម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ស្នងកា​នគរបាល​ខេត្តពោធិ៍សាត់​ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទដៃ និង​ម៉ូតូ រួចមក​។​

​បើតាម​លោក កុយ ញឿ​ន នាយរង​ផ្នែក​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ ឈឿន សុភា ភេទ​ប្រុស​អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ស្នាយ ឃុំ​ក្រសាំង​ស្នាយ ស្រុក​ឈូក ខេត្តកំពត ត្រូវបាន​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​ល្ងាច ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ពោធិ​តា​គួ​យ សង្កាត់រ​លកស ក្រុង​ពោធិ៍សាត់​។​image

​លោក​ញឿ​ន​បាន​បន្តថា ជនសង្ស័យ​រូបនេះ​បាន​ចំណាកស្រុក​ចូលមក​រស់នៅ​ខេត្តពោធិ៍សាត់ ដើម្បី​ប្រព្រឹត្ត​អំពើចោរកម្ម​ដោយ​កន្លងមក​បាន​លូច​ទូរស័ព្ទដៃ​ពី​ជនរងគ្រោះ​នៅ​ក្រុង​ពោធិ៍​អស់​ចំនួន​បី​គ្រឿង នៅពេលដែល​គេ​ធ្វើ​សកម្ម​លូច​ទូរស័ព្ទដៃ​រូ​ចក៍​បាន​គេចខ្លួន​ឆ្លងខេត្ត​ទៅ​រស់នៅ​កំ​ឆ្នាំ​ស្រប​ពេលដែល​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ​។ ក្រោយមក​ក៏​ធ្វើការ​គេចខ្លួន​ទៅ​ខេត្តកំពង់ឆ្នាំង ទំនង​យក​ទូរស័ព្ទ​នោះ​លក់​អស់​ដាច់​លុយ ក៍បាន​ទៅ​នៅ​ជា​កម្មករ​បំរើកា​ងារ​រោង​ច័​ក្រ​ទឹកកក​ខេត្ត​កំពង់​ឆ្នាំ​រូ​ច​ហើយ​នោះ​ជននេះ ក៏បាន​ឆបោក​ម៉ូតូ​ថៅកែ​រោង​ច័​ក្រ​ទឹកកក​នោះ រួច​គេចខ្លួន​មក​ខេត្តពោធិ៍សាត់​ហើយ​ស្នាក់នៅ​ភួ​មិ​ចាប់ខ្លួន​ខាងលើ ដោះ​ក្រ​បាំង​ម៉ូតូ​សងខាង​ចេញ​ហើយក៍​យក​ម៉ូតូ​នោះ​ទៅ​លក់ ពេលនោះ​ពលរដ្ឋ​ក៍មាន​ការសង្ស័យ​ក៍បាន​បក​ដឹង​ទៅ​សមត្ថកិច្ច​។ ខ​ណះ​នោះ​ក៏​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក៍បាន​ចុះមក​ឃាត់ខ្លួន​បាន​និង​វត្ថុតាង​ម៉ូតូ​ដែល​លូច​នោះបាន​តែម្ដង​។​

​លោក ម៉ូ លីដា នាយការិយាល័យ​នគរបាល​ផ្នែក​ព្រណ្ម​ទណ្ឌ​ក​ម្រឹ​ល​ស្រាល​ខេត្ត​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១៥​នេះ​ថា ជនសង្ស័យ​ដែល​ប្រព្រឹត្ត​អំពើចោរកម្ម​លូច​ទ្រព្យសម្បត្តិ​អ្នកដ៍ទៃ​នេះ គឺ​ការិយាល័យ​ជំនាញ​បាន​បង្ករ​សំណុំរឿង​រូ​ច​ហើយ​រងចាំ​ប្រគល់​ជនសង្ស័យ​នេះ​ទៅ​ឲ្យ សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ឆ្នាំង​ជាមួយ​វត្ថុតាង​ម៉ូតូ​របស់​ជនរងគ្រោះ ដើម្បី​ដាក់ទោស​ទាន់​នៅ​តុលាកា​ខេត្ត​កំពង់​ឆ្នាំ ព្រោះនេះ​ជា​បទល្មើស​ជាក់ស្ដែង ៕