ពលករ​ចំណាកស្រុក​ចំនួន​២៦​នាក់​ត្រូវបាន​កលាំង​នគ​បាល​ចាប់​យកមក​អប់រំ​និង​ឲ្យ​ត្រឡប់​ទៅកាន់​លំនៅឋាន​វិញ​

0

​ខេត្តបន្ទាយមានជ័យ​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់​ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បានដាក់​ចេញ​នូវ​វិធានការ​យ៉ាង​តឹងរឹង​ដល់​កំលាំង​វ​រះ​ការពារ​ព្រំដែន​និង​នគ​បាល​ទាំងអស់​ឲ្យ​ចុះបង្ក្រាប​រាល់​បទល្មើស​ផ្សេងៗ​ពិសេស​ពលករ​ចំណាកស្រុក​ដែល​ស្វែងរក​កា​ងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​។​លុះ​នៅ​ថ្ងៃទី​១៣​ខែសីហា ឆ្នាំ​២០១៥​កម្លាំង​នគរបាល​ខេត្ត​និង​កំលាំង​នគ​បាល​វ​រះ​ការពារ​ព្រំដែន​បានធ្វើការ​ទប់ស្កាត់​ពល​ករ​ចំណាក ស្រុក​បាន​ចំនួន ២៦​នាក់ ក្នុងនោះ​មាន​ស្ត្រី​១២​នាក់ កុមារ​៣​នាក់​មកពី​ខេត្តសៀមរាប​ប្រុង​ឆ្លងដែន​ធ្វើដំណើរ​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​imageថៃ​។​លោក​ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម បញ្ជាក់ទៀតថា​ការទប់ស្កាត់​ពលករ​ទាំង​២៦​នាក់​យកមក​នេះ​ដើម្បី​ធ្វើការ​អប់រំ​និង​ធ្វើការ​ផ្សព្វផ្សាយ​រាល់​អំពី​បញ្ហា​ប្រឈម​ដូចជា​មេខ្យល់​បោក​យកទៅលក់​ឲ្យ​ថៃ​ធ្វើជា​កញ្ជះ​ដាច់​ថ្លៃ​ដោយ​គ្មន​បាន​កំរៃ​៉​មួយ​កាក់​យកមក​ផ្ទះ តំរួច​ថៃ​វាយ​ធ្វើបាប​រឺ​ឈានដល់​បាញ់​សំលាប់ចោល​ដោយសារ​ពលករ​គ្មាន​ក្រដាស​ស្នាម​ត្រឹមត្រូវ ជួបប្រទះ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ស្ទើរ​រាល់ថ្ងៃ​ដោយសារ​ជិះ​រថយន្ត​ជាន់ករ​គ្នា​ដើម្បី​គេច​ពី​តំ​រួចហើយ​លោក​អាត់​ខែម​ក៏បាន​image (1)ធ្វើការ​ណែនាំ​ដល់​ពលករ​ទាំងនោះ​ឲ្យ​ងាក​មករក​ការងារ​ធ្វើ​នៅក្នុង​ស្រុក​ខ្មែរ​វិញ​ព្រោះ​តំលៃ​ពលកម្ម​មិន​ខុសគ្នា​ទេ និង​ជួបជុំ​បងប្អូន​ដើរហើរ​បាន​ម៉ា​សេរី​ទៀតផង​។​បន្ទាប់ពី​ទប់ស្កាត់​រួចរាល់​ហើយ​កម្លាំង​នគរបាល​ក៏បាន​អប់រំ​ពួកគាត់​ទាំង​២៦​នាក់​រួចរាល់​ហើយក៏​ឲ្យ​ត្រឡប់​ទៅកាន់​លំនៅដ្ឋាន​វិញ​ផងដែរ​ដោយ​សុ​វត្តិភាព​៕