កងរាជអាវុធហត្ថ​ប្រជុំ​ដាក់​វិធាន​ដល់​កង​កង​រាជ​អា​វុ​ហត្ថ​តាម​មូលដ្ឋាន​ត្រូវ​ស្រាវជ្រាវ​ចាប់​អោយបាន​បទល្មើស​ប្លន់​ប្រដាប់អាវុធ​

0

​ខេត្តបន្ទាយមានជ័យ​/ ​នៅ​ព្រឹក​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០១៥​នៅក្នុង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​បើក​កិច្ចប្រជុំ​ដាក់​វិធានការ​ដល់​កងកម្លាំង​រាជ​អាវុធហត្ថ​ទាំងអស់​នៅតាម​មូលដ្ឋាន​ត្រូវធ្វើ​ការចុះ​ស្រាវជ្រាវ​ចាប់​ឲ្យ​បាន​នូវ​បទល្មើស​ផ្សេងៗ​ដូចជា​ករណី​ប្លន់​ប្រដាប់អាវុធ​ដែល​កើតមាន​ក្នុង​ខេត្ត​និង​ករំ​ី​ផ្សេងៗ​ជាច្រើន​ទៀត​។​ក្នុង​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឱ​បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​និង​មន្ត្រី​ក្រោម​ឨ​វាទ​ជាច្រើន​នាក់​ទៀត​។​ក្នុង​កិច្ចប្រជុំ​នោះ​លោក​ឨ​បូ​រិន្ទ​បាន​មានប្រសាសន៍ថា​image (3)កម្លាំង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​/​ស្រុក​.​ក្រុងមាន​ភារកិច្ច​ត្រូវការពារ​បូរ​ណះ​ភាព​ទឹកដី​និង​សន្តិសុខ​និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ​។image (2)​លោក​ឨ​បូ​រិន្ទ​បាន​និយាយ​បន្តទៀតថា​ក្រៅពី​ការពារជាតិ​និង​ទឹកដី​នោះ​នៅមាន​ភារកិច្ច​មួយទៀត​គឺ​ត្រូវ​ចុះជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ជួបប្រទះ​នូវ​គ្រោះធម្មជាតិ​ផ្សេងៗ​ដូច​ជាមាន​គ្រោះទឹកជំនន់​និង​ខ្យល់​កន្ត្រាក់​ចុះជួយ​ច្រូតស្រូវ​និង​ប្រមូល​ផល​ជូន​ប្រជាកសិករ​។​ក្នុង​កិច្ចប្រជុំ​នោះដែរ​ត្រូវ​ចុះ​ពង្រឹង​ការងារ​ដល់​កងកម្លាំង​អាវុធហត្ថ​ឲ្យ​បាន​រឹងមាំ​ឲ្យ​សមជា​កំលាំង​ការពារជាតិ​និង​ឈានមុខ​។​លោក​ឨ​បូ​រិន្ទ​បានដាក់​វិធានការ​ដល់​មេបញ្ជាការរង​ទទួល​ការងារ​តាម​បណ្តា​ស្រុក​/​ក្រុង​ត្រូវ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ប​ទ​ល្មើស​ប្លន់​ប្រដាប់អាវុធ​និង​បទល្មើស​ផ្សេងៗ​ដែល​កើតមាន​ក្នុង​ទឹកដី​ខេត្តបន្ទាយមានជ័យ​នេះ​ត្រូវ​តាម​ចាប់ខ្លួន​ជនល្មើស​ឲ្យ​បាន​ដើម្បី​ចាត់ការ​តាមច្បាប់​ដើម្បី​ការពារ​ភូមិ​/​ឃុំ​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​៕