​មន្ត្រី​យោធា​បាញ់​ប្រពន្ធ​ត្រូវបាន​ប៉ូលិស​កម្ពុជា​សហការ​ជាមួយ​សមត្ថកិច្ច​ឡាវ​ឃាត់ខ្លួន​

0

​ ​ស្ទឹងត្រែង​៖​មន្ត្រី​យោធា​ម្នាក់​ខឹង​ប្រពន្ធ​ដើរ​ផឹកស៊ី ព្រោះតែ​ភ្លើង​ប្រ​ច័​ណ​បាន​បាញ់​ប្រពន្ធ​អោយ​រងរបួស​ធ្ងន់ បានគេច​ខ្លួន​ទៅ​ប្រទេស​ឡាវ ត្រូវបាន​ប៉ូលិស​អធិការ​ស្រុក​សៀម​ប៉ាង​សហការ​ជាមួយ​សមត្ថកិច្ច​ឡាវ​ឃាត់ខ្លួន​កំពុងតែ​នាំខ្លួន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​។​
​ ​គួរ​រំលឹក​ផងដែរ​ថា​ករណី​បាញ់ប្រហា​ព្រោះតែ​ភ្លើង​ប្រ​ច័​ណ​បណ្តាលអោយ​ស្ត្រី​ម្នាក់​រងរបួស​នោះបាន​កើតឡើង​នៅវេលា​ម៉ោង​១៩​និង​៣៥​នាទី​យប់​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០១៥​នៅ​ចំណុច​ភូមិ​សំរោង ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ពេលនេះ​ត្រូវបាន​កំលាំង​អធិការ​ស្រុក​សៀម​ប៉ាង​សហការ​ជា​សមត​កិច្ច​ឃាត់ខ្លួន​កាល​រសៀល​ថ្ងៃទី​១២​សីហា​នេះ​នៅក្នុង​ទឹកដី​ប្រ​ទេ​ឡាវ​។​11846330_539253472895462_1432346832_n11880731_539253459562130_1014167058_n
​ ​ស្ត្រី​រងគ្រោះ​ដែល​ត្រូវបាន​ប្តី​បាញ់ប្រហា​ដោយ​កាំភ្លើង A K នោះ​មានឈ្មោះ​ចាន់ ណៃ ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ (​ប្រពន្ធ​)​រស់នៅ​ភូមិ​សំរោង ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។​ចំណែក​ប្តី​មានឈ្មោះ នៅ សារិទ្ធ ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​(​ប្តី​) ជា​មន្ត្រី​យោធា (​គ​៣)​និង​មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ជាមួយគ្នា​។​
​ ​ពេលនេះ​មន្ត្រី​យោធា​ដែល​ពាក់ព័ន្ធ​និង​ការបាញ់ប្រហា​នេះ​បាននិងកំពុង​នាំខ្លួន​ពី​ប្រទេស​ឡាវ​មកដល់​ព្រំដែន​អន្តរជាតិ​ត្រពាំង​គ្រៀ​លហើយ និង​បន្ត​នាំខ្លួន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕