ប្រជា​ពល​រដ្ន​រឹះ​គន់​ក្រុមហ៊ុន​ស៊ី​ភី​ដឹក​ជ្រូក​មកពី​ប្រទេស​ឡាវ និង​ថៃ​កំពុង​កំរើក​សារជាថ្មី​ចូលក្នុង​ខេត្តកំពង់ធំ​

0

​កំពង់ធំ = យ៉ាងហោចណាស់​រាល់​៣​ថ្ងៃ​ម្ដង​រថយន្ដ​ដឹក​ជ្រូក​ក្រហម ចេញពី​ប្រទេស​ថៃ ប្រទេស​ឡាវ និង​ប្រទេស​វៀតណាម មក​ទំលាក់​ក្នុង​ទឹកដី​ខេត្តសៀមរាប កំពង់ធំ ព្រះវិហារ កំពង់ចាម ភ្នំពេញ និង​ខេត្ត​ផ្សេងទៀត​ដោយឡែក​ខេត្តកំពង់ធំ មន្ដ្រី​ដែល​អនុវត្តន៍​ច្បាស់​ត្រូវបាន​មហាជន​20150811_171321រឹះ​គន់​ថា​មានការ​បើកភ្លើង​ខៀវ ពី​សំណាក់​មន្ដ្រី​ជំនាញ​ពេទ្យសត្វ​និង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ក្នុង​ខេត្តកំពង់ធំ មិន​ប​ង្គ្រា​ប់​ទេ​ទុក​ចិញ្ចឹម​ឆ្នាំងបាយ​។​
រាជរដ្ឋាភិបាល​ប្រកាស​ហាម​ដាច់ខាត​មិនអោយ​នាំ​ជ្រូក​ក្រហម​ពី​បរទេស​មក​លក់​ក្នុងស្រុក ធ្វើអោយ​ជ្រូក​នៅក្នុង​ស្រុក ធ្លាក់​តំលៃ ប៉ះពាល់​ជីវភាព​ប្រជា​ពល​រដ្ន​ដែល​ចិញ្ចឹម ជ្រូក​សំរាប់​រយះ​វែង បែរជា​លក់​ក្នុង​តំលៃថោក​ដូច​ជ្រូក​នាំចូល​ពី​បរទេស​ដែរ និង​ម្យ៉ាង ជ្រូក​បរទេស ចិញ្ចឹម បែប​ចំណី​មាន​ជាតិ​គឺ​មី​ច្រើន​ឆាប់​ធំ​លូតលាស់​ល្អ ឆាប់​បាន​លក់ តែ​ចំពោះ​ផលវិបាក​ខាង​សុខភាព​វិញ​គឺ​ប៉ះពាល យ៉ាងខ្លាំង ព្រោះ​ជ្រូក​ដែល​នាំចូល ពេទ្យសត្វ​ពុំបាន​ពិនិត្យ​ដោយ​យកចិត្តទុកដាក់​គ្រប់​ជ្រុងជ្រោយ គ្រប់​ក្បាលជ្រូក​នោះទេ គ្រាន់តែ​ពិនិត្យ​បែប លុមៗ​ធ្វើអោយ​តែ​ពី​បានតែ​ប៉ុណ្ណោះ​និង​ពេលខ្លះ​ខ្ចិ​ល​ពិនិត្យ ព្រោះ​មិនមែន​សំរាប់​បរិភោគ​ខ្លួនអែង ។​Image55
​ប្រជា​ពល​រដ្ន​បាន​សង្កេតឃើញថា​ក្រោយពី​មន្ដ្រី​ជំនាញ​ពេទ្យសត្វ​និង​សមត្ថកិច្ច​បា​នប​ង្គ្រា​ប់​បទល្មើស​ដឹក​ជ្រូក​ក្រហម​ចូលក្នុង​ខេត្តកំពង់ធំ ម្ដង​រួចមក ឈ្មួញ​បាន​កំរើក​សារ​ឡើងវិញ​ដោយ​ធ្វើ​សកម្មភាព​ដឹក​ជ​ញ្ចូ​ន​ជ្រូក​ក្រហម​រាល់​៣​ថ្ងៃ​ម្ដង ដោយ អែបអាង​ថា​ជា​ជ្រូក​មានច្បាប់ តែបើ​ច្បាប់​នោះ​កំណត់​ត្រឹម​១០០​ក្បាល គឺ​ឈ្មួញ​ដឹក​រហូតដល់​ជិត​២០០​ក្បាល លើស​ច្បាប់​ជិត​ពាក់កណ្ដាល​ទៀតផង ជាក់ស្ដែង​កាលពី​រសៀល​ថ្ងៃទី​១១​ខែសីហា ឆ្នាំ​២០១៥ ជ្រូក​បាន​ដឹក​មកដល់​កន្លែង សត្វឃាត​ហើយ​តែ​គ្មាន​ច្បាប់​នៅក្នុង​ដៃ​ទេ បែរជា​ឆ្លើយ​ដាក់គ្នា​យករួចខ្លួន តែ​ទោះ​បើ​វិធីសាស្ដ្រ​បែបណា​ក៏​មហាជន​បានដឹង​ពី​ល្បិច លាប​ពណ៍​គ្នា​នេះ​រួចទៅហើយ ក្នុងនោះ​មាន​ជ្រូក​ចំនួន​៤០​ក្បាល ដែល​ត្រូវ​ទំលាក់​នៅ​កន្លែង​សត្វឃាត​នេះ​។​Image48
​មហាជន​បាន​រឹះ​គន់​មន្ដ្រី​ពេទ្យសត្វ ក្នុង​ខេត្តកំពង់ធំ​ដែលមាន​លោក ម៉ក​យុ​ទ្នា អនុប្រធាន​ពេទ្យសត្វ និង​លោក វណ្ណា​រ៉ា​ប្រធាន​សាខា​របស់​ក្រុមហ៊ុន​ស៊ី​ភី​ខេត្ត​កំពង​ធំ​ថា​បាន​ឃុ​ប​ឃឹ​ត​គ្នា​មិន​គោរព​ច្បាប់​ហើយ​ថែមទាំង​ល្មើសច្បាប់ ដែល​បណ្ដោយអោយ​ក្រុមហ៊ុន​ខ្លួន​នាំចូល​ជ្រូក​ដែល​គ្មាន​ច្បាប់ នៅក្នុង​ដៃ​តែ​ជ្រូក​បាន​ដឹក​ដល់​គោលដៅ លុះ​ពេល​មានរឿង​ស្រាប់តែ​ស្រ​វែ​ស្រ​វ៉ា​ឆ្លើយថា​គ្នា ទទឹម​និង​នោះ​ក៏បាន​រឺះ​គន់​ថា​មន្ដ្រី​ដែល​អនុវត្តន៍​ច្បាប់​នេះ​អង្គុយចាំ​យកលុយ តាម​ចំនួន​សត្វ​គោ ក្របី ១​ក្បាល គឺ​១៣០០០​រៀល ចំណែក​ពន្ធអាករ​ណ៍​គឺ​១​ឡាន ៥០០០០​រៀល​។
ឧ​ត្ត​ម ឈុន ឈន ប្រធាន​ក្រុម​ព្រឹក្សា​ខេត្ត​បាន​មានប្រសាសន៍ថា លោក​ក្ដាប​ពុំ​បានទេ​សុំអោយ​សួរ​ទៅ​អភិបាលខេត្ត គាត់​ដឹង​ច្បាស់​ជាង និង​អស់​គុណ​ដល់​អ្នក​សារ​ព​ត័​មាន​ដែល​បានផ្ដល់​ព​ត័​មាន​នេះ​ជូន​លោក បន្ទាប់មក​យើង​បានធ្វើ​កិច្ច​សម្ភាស​ជាមួយ ឧ​ត្ត​ម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ​ដោយ​លោក​មានប្រសាសន៍ថា សំរាប់​ការយក​តំលៃ​ក្នុង​១​ក្បាល​តំលៃ​ប៉ុន្មាន​និង​ពន្ធ​ក្នុង​១​ឡាន​ប៉ុន្មាន​មាន​មែន​គឺ​តំរូវអោយ​មានតែ​ចំពោះ​មន្ដ្រី​អនុវត្តន៍​យល​លើស​នោះ​លោក​និង​តាមដាន​មើលថា​តើ​យក​លើស​ប៉ុន្មាន​។​Image83
​ក្នុងនោះដែរ​ប្រជា​ពល​រដ្ន​បាន​សំណូមពរ​អោយ​ក្រសួងមហាផ្ទៃ​ចុះមក​ពិនិត្យមើល មន្ដ្រី​ដែល​អនុវត្តន៍​ច្បាប់​នៅក្នុង​ខេត្តកំពង់ធំ​នេះ​ផង ជៀសវាង​ការបាត់​ចំណូល​នៃ​ថវិការ​ដែល​គេ​បង់​ជូន​រដ្ន ៕ ប៊ុន​រិទ្ធី​

Image4720150811_171335Image49