បើករថយន្តបុកគេស្លាប់ដាក់មេប៉្រូចបាត់ទុករថយន្តនៅនិងកន្លែងកើតហេតុ

0

ខេត្តតាកែវៈ បុរសវ័យ ៤៣ឆ្នាំម្នាក់បានស្លាប់បង់ជីវិតភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តបើកបុកម៉ូតូ កាលពីវេលាម៉ោង ១៩ : ៥០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវលេខ១៣២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២-៣ ស្ថិតក្នុងភូមិព្រៃឈើទាល ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។
បើតាមមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកត្រាំកក់ បានឲ្យដឹងថា អ្នកបើកបរម៉ូតូមានឈ្មោះ យិន ណំ ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិព្រៃក្តូច ឃុំត្រពាំងក្រញូង ស្រុក ត្រាំកក់ ខេត្តតាកែវ បើកបរម៉ូតូម៉ាកសង់កូរ៉េ សេ១០០ ពណ៌ក្រហម គ្មានស្លាកលេខ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ។11888094_1611213685818448_4209526126220165821_n ចំណែករថយន្តបង្កម៉ាក HIGH LANDER ពណ៌ស គ្មានស្លាកលេខ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកតេរថយន្តនៅនិងកន្លែងកើតហេតុ ។ ប្រភពដដែលបានបន្តទៀតថា មុនពេលកើតមានរថយន្តមួយគ្រឿងម៉ាក HIGH LANDER ពណ៌ស ធ្វើដំណើរមកពីទិសខាងលិចទៅកើតដោយបើកបរយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុបានបុក ជាមួយម៉ូតូមួយគ្រឿង ម៉ាកសង់កូរ៉េ សេ១០០ ពណ៌ក្រហម ដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ សមត្ថកិច្ចជំនាញ បានបញ្ជាក់បន្ថែមថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើង ប្រហែលជាអ្នកបើក បររថយន្តបើកបរក្នុងស្ថានភាពស្រវឹង ទើបបើកមកបុកអ្នកបើកម៉ូតូខាងស្តាំផ្លូវទាំងកំរោលបែបនេះ ។11825081_1611213622485121_5785462902948647769_n បច្ចុប្បន្នវត្ថុតាងទាំងពីរគ្រឿង ត្រូវកម្លាំងធ្វើការវាស់វែង និងដកហូតមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកសាកសពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។