សិក្ខាមចំនួន១០០នាក់បានចូលរួមវគ្គ​ហ្វឹកហ្វឺន​ទូរទៅនៅនឹងកន្លែងនៅ​ទីបញ្ជាការដ្ឋាន​វរសេនាតូច៥១៥កងពល​តូច​ថ្មើរជើង​លេខ​៥១

0

ខេត្ត​បន្ទាយមានជ័យ​ នៅព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០១៥នៅ​ទីបញ្ជាការដ្ឋាន​វរ៥១៤ចំណុះឲ្យកងពល​តូ​ចថ្មើរជើង​លេខ​៥១​ស្ថិតនៅ​ភ្នំខ្លែងព័ណ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ​សិក្ខាមមានចំនួន១០០នាក់បានចូលរៀនបើកវគ្គហ្វឹកហ្វឺនក្នុងវរ៥១៥មានរយ​:​ពេល​៣០ថ្ងៃចាប់តាំងថ្ងៃទី១៣សីហាដល់ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៥រទើបបានបញ្ចប់​វគ្គ​ហ្វឹកហ្វឺន​ទូរទៅនៅហ្នឹងកន្លែងដែលមានរយះពេល១ខែពេញ។ពិធី​នេះ​មានការ​ចូលរួមលោកឧត្តមសេនីយ៍ទោ ឈឿង សារិទ្ធមេបញ្ជាការកងពលតូចលេខ៥១លោក​វរសេនីយឯកហ៊ុលimage ប៊ុនធឿន​មេបញ្ជាការរង​​និង​មេបញ្ជាការ មេ​បញ្ជា​រង​វរះនិង​សិក្ខាកាម​១០០នាក់ បានចូលរួមផងដែរ។ លោកឧត្តមសេនីយ៍ទោ ឈឿង សារិទ្ធបានមានប្រសាសន៍ក្នុង​ពិធី​ហ្វឹកហ្វឺន​នោះថាការហ្វឹកហ្វឺនដល់សិក្ខាកាម​ទាំង១០០នាក់គឺដើ​ម្បី​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ​និង​ជាតិមាតុប្រទេស​ហើយនេះជាលើកទី២ដែលវរសេនាតូចលេខ៥១៥ចំណុះឲ្យកងពលលេខ៥១បានបើកវគ្គហ្វឹកហ្វឺនដល់នាយទាហាននិងពលទាហានហើយវគ្គហ្វឹកហ្វឺននេះចែកជា៣មណ្ឌលទី១អង្គភាពវរសេនាតូចលេខ៥១៥ហ្វឹកហ្វាត់នៅទីបញ្ជាការវរសេនាតូចនៅ​ភ្នំខ្លែងព័ណ ឃុំស្លក្រាមស្រុកimage (2)ស្វាយចេកខេត្តបន្ទាយមានជ័យ​។​លោកបានធ្វើការកោតសរសើរដល់មេបញ្ជារវរដែលបានបើកវគ្គហ្វឹកហ្វឺន​នេះដល់សិក្ខាកាម​ដែលជានាយទាហានពលទាហានមានរហូតដល់២វគ្គកន្លងមកហើយដើម្បីលើក​កំពស់​និង​សមត្ថភាព​លើ​ការប្រើប្រាស់​ជំនាញ​​ទូរទៅនៅនឹងកន្លែងពិសេស​កងទ័ពដើម្បី​បង្កើន​សមត្ថភាព​ក្នុងការ​ប្រើប្រាស់​ឲ្យ​ស្ទាត់ជំនាញ​ក្នុងការ​ធ្វើសង្គ្រាម​ដើម្បី​ច្បាំង​តទល់​និង​សត្រូវ​ឈ្លានពាន​ផងដែរ​។​ ​image (1)
លោកបានបញ្ជាក់ទៀតថាការហ្វឹកហ្វឺន​ដល់​សិក្ខាកាម​ទាំង១០០នាក់​នេះ​មានការឧបត្ថម្ភ​ឡើង​ដោយ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្រ្តីសម្តេចបានយកថវិកា​ផ្ទាល់ខ្លួន​របស់​សម្តេច​ផ្ទាល់និងសម្តេចជួយឧបត្ថម្ភ​សំរាប់ក្នុង​ឆ្នាំ​បន្ត​ៗទៀតផងដែរ។ហើយ​ការ​ហ្វឹក​ហាត​់នេះ​មានជាបន្តបន្ទាប់ជារាងរហូតដែល​អាចនិយាយបាន​ថា​លើកដំបូង​ហើយ​មិនទាន់ឃើញមានអង្គភាពណាហ្វឹកហ្វឺន​ជំនាញ​ទប់ទល់​និងខ្មាំងសត្រូវដូច​កងពលតូច​លេខ​៥១​នេះ​ទេ។លោកក៏បា​ន​និយាយ​សរសើរទៅលើ​បណ្តា​អង្គភាព​ក្នុងវរ​ការងារ​ចិញ្ចឹម​ទ័ពការងារ​ផ្ទះបាយ​រួម សួន​បន្លែ ចិញ្ចឹមសត្វ អនាម័យ ស្តារ​លាន​ដ្ឋា​ន​ថែរក្សា​អាវុធ​ដុះខាត់​ឱ្យ​ស្អាត​មានវិន័យ​សណ្តាប់ធ្នាប់ ឯកសណ្ឋាន​ចៀង​វាង​ពីគ្រឿងញៀន ល្បែងស៊ីសង​ជាដើម​បានល្អ។
លោកបាននិយាយ​ផ្តាំផ្ញើរ ​ដល់​សិក្ខាកាម​ទាំងចំនួន​១០០នាក់ត្រូវប្រកាន់ជាតិនិយម.ត្រូវមានសាមគ្គីផ្ទៃក្នុងប្រកាន់ខ្ជាប់នូវវិន័យ សីលធម៏ មានកិច្ចសហការស្ថាប័នមានសមត្ថកិច្ច.ផ្តល់ឱកាសឲ្យទាហានក្មេងៗគ្រប់គ្រងថែរក្សា សម្ភារ: បរិក្ខា សព្វាវុធត្រូវយកចិត្តទុកដាក់ថែសុខភាពហើយពេលដែលចេញទៅអង្គភាពវិញឲ្យយកជំនាញនេះទៅបំរើពលរដ្ឋក៏ដូចជាបំរើប្រទេសជាតិដែរគឺ​ដើម្បី​បង្កើន​សមត្ថភាព​ឲ្យ​កងទ័ព​ឱ្យមាន​សមត្ថភាព​ឲ្យ​បាន​គ្រប់គ្រាន់​ក្នុងការ​ការពារជាតិមាតុភូមិ៕