លោកលីសារីអភិបាលរងខេត្តត្រូវប្រកាសតែងតាំងទៅជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានក្រុងសិរីសោភ័ណ

0

ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០១៥នៅសាលប្រជុំគណះបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យបានប្រារព្វធ្វើពីធីប្រកាសកែសំរួលភារកិច្ចលោកលីសារីអភិបាលរងខេត្តនិងជាអនុប្រធានក្រុមការងារចុះជួយស្រុកអូរជ្រៅឲ្យទៅជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានក្រុងសិរីសោភ័ណនៃខេត្តបម្ទាយមានជ័យដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រដ្ឋាភិបាលកម្ពុជា។ពិធីសំរួលភារកិច្ចនេះមានការចូលរួមលោក គោស៊ុំសារឿតអភិបាលខេត្តimageបន្ទាយមានជ័យនិងសមាជិកគណះបក្សប្រជាជនកម្ពុជាមានចំនួនជិត៤០០នាក់បានចូលរួមផងដែរ។លោកគោស៊ុំសារឿតបានមានប្រសាសន៍ក្នុងពិធីនេះថាលោកលីសារីក្រោយពីប្រកាសទៅជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានក្រុងសិរីសោភ័ណរួចមកលោកលីសារីមានតួនាទីនិងភារកិច្ចដូចជាលើកកំពស់កិច្ចសហការសម្របស្រួលក្នុងការបំពេញបេសកកម្មនៅក្នុងimage (5)មូលដ្ឋាន ត្រូវដោះស្រាយរាល់បញ្ហានានាដើម្បីផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។លោកបានបន្តទៀតថាក្រុមការងារពុំមានតួនាទីឬសិទ្ធិសម្រេចកិច្ចការជំនួសមន្ទីរអង្គភាពនានាបានឡើយ។ទន្ទឹមនេះក្រុមការងារក៏ពុំមានតួនាទីចាត់ចែងកិច្ចការជំនួសរដ្ឋាលក្រុងនិងអាជ្ញាធរមានសមិត្តកិច្ចនានាឡើយក្រុមការងារមានភារកិច្ចសំខាន់ៗដូចជាត្រូវពិនិត្យនិងតាមដានរាល់សកម្មភាពនានានៅតាមមូលដ្ឋាននិងត្រូវលើកកំពស់គណនេយ្យភាពរបស់ក្រសួងimage (2)ស្ថាប័ននិងអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈនិងការអភិវឌ្ឈនៅតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាព។ត្រូវសហការរៀបចំវេទិការសាធារណៈនៅតាមមូលដ្ឋានដើម្បីស្តាប់រាល់សំនូមពរនិងសំណើររបស់ប្រជាពលរដ្ឋព្រមទាំងយកចិតកតទុកដាក់ដោះស្រាយនូវរាល់សំនូមពរនិងសំណើរទាំងនេះដោយផ្អែកលើច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានា។image (4)លោកបានបញ្ជាក់ទៀតថាត្រូវកៀរគរធនធានពីប្រភពនានាដើម្បីចូលរួមក្នុងការដោះស្រាយជីវភាពប្រជាពលរដ្ឋក៏ដូចជាការអភិវឌ្ឈន៍នៅតាមមូលដ្ឋានជាដើមលោកលីសារីបានបេ្តជ្ញាចិត្តថានិងខិតខំបំរើប្រជាពលរដ្ឋឲ្យអស់ពីកំលាំងកាយចិត្តដើម្បីបំរើប្រជាពលរដ្ឋមិនឲ្យមានការថ្នាំងថ្នាក់ឡើយ៕image (1)