​ឃាត់ខ្លួន​ខ្មែរឥស្លាម​ម្នាក់​ជាមួយ​ថ្នាំញៀន​១​កញ្ចប់​តូច​

0

​ស្ទឹងត្រែង​៖​ជនជាតិខ្មែរ​ឥស្លាម​ម្នាក់​ពាក់ព័ន្ធ​និង​ការ​ចែកចាយ​គ្រឿងញៀន​ត្រូវបាន​កំលាំង​អាវុធហត្ថ​ខេត្ត ឃាត់ខ្លួន​នៅក្នុង​ផ្ទះសំណាក់​មួយកន្លែង​ដែល​រូបគេ​កំពុង​ធ្វើ​សកម្ម​ភា​ភ​ចែកចាយ​ប្រើប្រាស់ និង​បាន​ឃាត់ខ្លួន​បញ្ជូនមក​កាន់​ទី​បញ្ជាការ​កងរាជអាវុធហត្ថ​។​
​ជនសង្ស័យ​ខ្មែរឥស្លាម ត្រូវបាន​កំលាំង​អាវុធហត្ថ ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៩​និង​១៥​ណា​ទី​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១៥​នៅផ្ទះ​សំណាក់ ពៅ​សុជាតិ ស្ថិតនៅ​ក្នុងភូមិ​ថ្ម​លា សង្កាត់​ស្រះ​ឬ​ស្សី ក្រុង ខេត្តស្ទឹងត្រែង​។​DSCN0211
​លោក​វរៈសេនីយ៍ទោ​ដួង វិចិត្រ​ប្រធាន​មន្ទីរ​ព័​ត៍​មាន​និង​សន្តិសុខ​អាវុធហត្ថ​បានអោយដឹងថា​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ​ជិ ម៉ាត់ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​(​ជនជាតិខ្មែរ​ឥស្លាម​)​មុខរបរ​លក់ដូរ និង​មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក សង្កាត់ ក្រុង ខេត្ត​ស្ទឹង​ត្រែ​។​DSCN0210
​លោក​វរសេនីយ៍ទោ​បាន​បន្ត​អោត​ដឹង​ទៀតថា​នៅ​ថ្ងៃ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​កំលាំង​ការិយាល័យ​បទល្មើស​គ្រឿងញៀន​នៃ​មន្ទីរ​យុ​ត្តិ​ធ​មិ៍ អាវុធហត្ថ បានរៀបចំ​បណ្តាញ​ភ្នាក់ងារ នៅ​ចំណុច​ផ្ទះសំណាក់​ពៅ​សុជាតិ ក្រោម​ការបញ្ជា​ពី​លោក​មេបញ្ជាការ​អាវុធហត្ថ​និង​មានការ​ដឹកនាំ​ដោយ​លោក​ជា ពេជ្រ ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត កំ​លាំ​ជំនាញ​បាន​ចុះទៅ​ដល់ទី​តាំង ឃ្លាំមើល ទើប​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​និង​បាន​នាំ​ខ្ល​យ​ន​មក​សាកសួរ​។​DSCN0217
​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​ជនសង្ស័យ​បាន​សារភាពថា​ចេះ​ជក់​នៅ​ឆ្នាំ​២០១៥​ជាមួយ​មិត្ត​ភ​ក្កិ​ម្នាក់​ឈ្មោះ​ឆៃ​បាន​បបួល​ប្រើប្រាស់​(​ជក់​)​នៅផ្ទះ​សំណាក់ ហើយ​គេ​មិនដឹងថា​ឈ្មោះ​ឆៃ​ទិញ​មកពីណា​ទេ​។​លុះ​ស្អែក​ឡើង​ថ្ងៃទី​៤​សីហា​រូបគេ​បាន​ទៅ​ទិញ​យកមក​ជក់​ក្នុងផ្ទះ​សំណាក់​ក៏ត្រូវ​បាន​ប៉ូ​លិ​ចាប់ខ្លួន​ប​ញ្ជូ​ទៅ​ពន្ធនាគារ​តែម្តង​។​ក្រោយពី​មិត្ត​ភ​ក្កិ​បបួល​ជក់​រូបគេ​ចេះ​ជក់​រហូតមក​ដលពេលនេះ​ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ទៀត​។​
​ក្នុងការ​ឃ​តា់​ខ្លួន​ជនសង្ស័យ​ខាងលើ​សមត្ថកិច្ច​បានធ្វើ​តេស្ត​បឋម​លើ​ម្សៅ​ព​ណិ៍​ស​ថ្លា ជាមួយ​តេស្ត​ប្រភេទ​(Marguis Test)​បញ្ជាក់​អោយឃើញថា​(+)​ប្រតិកម្ម​ព​ណិ៍​លឿងទុំ លទ្ធ​តេស្ត បង្ហាញអោយឃើញថា​មាន​សារធាតុ​ញៀន​ពិត​ប្រាក​មែន​។​ចំណែក​ជនសង្ស័យ​ក៏បាន​ធ្វើតេស្ត​ទឹកនោម ជាមួយ​ប្រភេទ ONCB(+) ឡើង​ព​ណិ៍​ក្រហម​០១​ឆ្នូត​បង្ហាញថា​មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​ពិតប្រាកដ​មែន​។​
​នៅ​រសៀល​ថ្ងៃ​១៣​សីហា​នេះ​ជនសង្ស័យ​រួម​និង​វត្ថុតាង​ថ្នាំញៀន​១​កញ្ចប់​តូច​ទំ​ម្ង​ន់​0,0៣៤​ក្រាម​ប្រភេទ​តំ​ហ្វេ​តា​មីន​ម្សៅ​ក្រាម​ព​ណិ៍​ស​រួម​និង​ទូរស័ព្ទ​១​គ្រឿង​ម៉ូតូ​១​គ្រឿង​និង​សម្ភារៈ​ជក់​មួយចំនួន ត្រូវបាន​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​
​ចាត់ការ​តាមផ្លូវ​ច្បាប់​៕