​លោកគ្រូ​និង​អ្នកគ្រូ​ស្ម័គ្រចិត្ត​មក​បង្រៀន​សិស្ស​ត្រៀមប្រឡង​បាក់​ឌុប​បានទទួល​ថវិការ​លើក​ទឹកចិត្ត​ពី​លោក​លី​សារី​

0

​ខេត្តបន្ទាយមានជ័យ​ ​នៅ​ព្រឹក​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៥​នៅ​សាលាបឋមសិក្សា ហ៊ុនសែន​សូ​ភី​ស្ថិតនៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លោក​លី​សារី​អភិបាលរង​ខេត្តបន្ទាយមានជ័យ លោកស្រី​ចាន់​ថេ​ង​អភិបាលក្រុង​សិរីសោភ័ណ​និង​ក្រុម​ហ​ពន្ធ​សហភាព​យុវជន​កម្ពុជា​និង​ជា​ក្រុមការងារ​ចុះជួយ​ក្រុង​សិរីសោភ័ណ​លោក​និង​អ្នកស្រី​បាន​នាំយក​ថវិការ​ដែលជា​អំណោយ​របស់​សប្បុរសជន​និង​ថវិការ​របស់​ក្រុង​សិរីសោភ័ណ បាន​យកទៅ​ឧ​ប្ថ​ម្ភ​ឲ្យ​លោកគ្រូ​និង​អ្នកគ្រូ​ដែល​ស្ម័គ្រចិត្ត​មក​បង្រៀន​សិស្ស​ត្រៀមប្រឡង​បាក់​ឌុប​ស្រុស​ស្រី​មាន​ចំនួន​២០០​នាក់​។​លោក​លី​សារី​អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​និយាយថា​image (1)លោកគ្រូ​និង​អ្នកគ្រូ​ដែល​បានទទួល​ប្រាក់​ឧ​ប្ថ​ម​ពី​លោក​មានឈ្មោះ​លោកគ្រូ មៀ​ច​ហៃ ឯកទេស​ខាង​រូបវិទ្យា លោកគ្រូ​សៀន​សុភាព គណិតវិទ្យា អ្នកគ្រូ​អឹ​ុ​មដា​វីន ភាសា​ខ្មែរ លោកគ្រូ​សុខ​ហួត រូ​វិទ្យា​គីមី លោកគ្រូ​សេង​គីម​ថៃ វិ​ជ្ជី​វៈ​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិការ​៧០​ដុល្លា​។​លោក​លី​សារី​បាន​និយាយ​បន្តទៀតថា​ឆ្នាំនេះ​ក្រសួង​អប់រំ​រឹតបណ្តឹង​ក្នុងការ​ប្រឡង​បាក់​ឌុប​គ្មាន​ប្រឡង​លើក​ទី​២​ឡើយ​ដូច្នេះ​លោកគ្រូ​និង​អ្នកគ្រូ​ស្ម័គ្រចិត្ត​យក​ពេលវេលា​ទៅ​បង្រៀន​សិស្ស​ត្រៀមប្រឡង​បាក់​ឌុប​ឆ្នាំនេះ​ដើម្បី​លើកស្ទួយ​មុខមាត់​ខេត្ត​កំ​ឲ្យ​សិស្ស​ប្រឡង​ធ្លាក់​ច្រើនពេក​។​សិស្ស​ប្រុស​ស្រី​ទាំ​២០០​នាក់​បាន​ប្តេជ្ញាចិត្ត​ថា​ឆ្នាំនេះ​ខ្លួន​ទាំង​យក​អស់​កំលាំងកាយ​ចិត្ត​និង​ខិតខំ​ប្រឡង​ឲ្យ​ជាប់​ដោយ​ស្វ័យប្រវត្តិ​ដោយ​ខ្លួនឯង​មិន​បើកចាក់ មិន​លួច​មើល​គេ មិន​ស​ង្ឈឹ​ម​ប្រុយយ៉ុង​បោះ​ចូល​ស​ង្ឈឹ​ម​តែ​ខ្លួនឯង​ធ្វើ​ឲ្យ​បាន​ត្រូវ​ទាំង​គ្រប់មុខ​វិទ្យា​ដើម្បី​ឲ្យ​ក្លាយទៅជា​ធនធានមនុស្ស​ដែល​សង្គមជាតិ​ត្រូវការ​ជា​ចំ​បាច់​៕